Fire In The Heart : Episode 17
_______
«ឯងមិនឲ្យយើងទៅរវល់ជាមួយគេឬក៏ឯងហួងហែងគេឲ្យប្រាកដទៅ !!!! តែយើងមិនខ្វល់នោះទេ! ហើយយើងក៏មិនចេញនោះដែរដរាបណាក្មេងតូចនោះមិនទាន់ក្លាយជារបស់យើង!!» Jongseong .
Sunghoon មិនតបហើយក៏ដើរចេញទៅធ្វើ
ដូចជាមិនបានឮអ្វី តែក្នុងចិត្តគេវិញកំពុងតែឆេះក្ដៅដូចជាភ្លើងកំពុងតែឆេះយ៉ាងចឹង ពេលដែលគេដើរចេញមកគេក៏ប្រទះឃើញនាយតូច Jaeyun ចុះពីលើកជណ្ដើរមកក្រោមហើយក៏មិនឃើញបងស្រីរបស់គេមិនមកជាមួយទៀតនោះទេ! នេះជាឱកាសល្អមួយសម្រាប់គេហើយ ពេលនោះ Sunghoon ក៏ដើរតម្រង់ទៅរកនាយតូចហើយក៏ចាប់រុញនាយតូចទៅផ្អឹបនឹងជញ្ជាំងមួយទំហឹង.
«អួយ!!~~~នេះលោកចង់ធ្វើអីនឹង!លែងខ្ញុំទៅ!!!» Jaeyun ដោយឈឺចាប់នៃកម្លាំងដែលរុញខ្លួនទៅបុកនឹងជញ្ជាំងនាយតូចក៏ផ្តើមសួរទៅនាយក្រាស់ដែលដាក់ដៃឃាំងខ្លួនគេជាប់.
«សំណួរគឺយើងទៅវិញទេដែលត្រូវសួរឯងនោះ!! ថាឯងទៅធ្វើស្អីខ្លះដាក់បងស្រីរបស់យើង..ហើយឥឡូវក៏ឆ្លងមកដល់ Jongseong Hyung របស់យើងទៀតបូករួមទាំងអ្នកផ្សេងទៀតដែលនៅក្នុងផ្ទះមួយនេះ...ឯងទៅធ្វើស្អីខ្លះបានជាគ្រប់គ្នាស្រឡាញ់ឯងងើបក្បាលមិនរួចបែបនេះ!!» Sunghoon .
«ខ្ញុំមិនយល់នោះទេ~~លោកចង់និយាយពីស្អីរបស់លោកនឹង!» Jaeyun .
«ឯងកុំមកធ្វើពើជាមិនដឹងឲ្យសោះនោះ!!! អរត្រូវហើយ! យើងភ្លេចគិតថាឯងចរឹកដូចជាឪពុកឯងចឹងវាអាក្រក់ទាំងឪទាំងកូនកាត់រកគ្នាគ្មានខុស!! ពូកែណាស់អាខាងដើរតួរធ្វើជាមនុស្សល្អ..តែធាតុពិតដូចជាផ្លែល្វាចឹង!អាក្រក់ថោកទាបណាស់!! ផាច់!!!!!» Sunghoon និយាយចប់ផ្ទៃមុខក៏ត្រូវងាកទៅម្ខាងដែលបង្កឡើងដោយនាងតូច ដែលបន្សល់នូវស្នាមម្រាមដៃទាំងប្រាំនៅលើថ្ពាល់របស់នាយក្រាស់.
«លោកគ្មានសិទ្ធមកនិយាយមើលងាយលោកប៉ារបស់ខ្ញុំបែបនេះទេ!!» Jaeyun និយាយរួមទាំងភ្នែករលីងរលោងរកស្រក់ទឹកភ្នែក.
ដោយសារតែការទះរបស់នាយតូចធ្វើឲ្យនាយក្រាស់មិននិយាយអីច្រើនហើយក៏ចាប់ក្រសោបមុខរបស់នាយតូច ហើយក៏សង្គ្រប់លើបបូរមាត់នាយតូចយកតែម្ដង ទោះបីជានាយតូចមិនព្រមតបស្នងការថើបមួយនេះវិញក៏ដោយហើយនាយតូចព្រមទាំងប្រឆាំងការថើបមួយនេះព្រមទាំងព្យាយាមច្រានខ្លួនគេចេញ តែមិនអាចនោះទេព្រោះតែកម្លាំងរបស់នាយក្រាស់ខ្លាំងជាងខ្លួនគេទៅទៀត ការថើបមួយនេះចេះតែបន្តរហូតដល់នាយតូចស្ទើរតែអស់ដង្ហើមម្ដងៗទៅហើយក៏នាយក្រាស់មិនព្រមព្រលែងមាត់របស់នាយតូចឲ្យមានសេរីភាពវិញដែរ តែយ៉ាងណាក៏ដោយក៏នាយក្រាស់ត្រូវតែបង្ខំចិត្តដកមាត់របស់ខ្លួនចេញពីមាត់របស់នាយតូចព្រោះតែមានមនុស្សមករំខាន.
YOU ARE READING
Fire In The Heart (Complete √)
Novela Juvenilព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry Start:11/12/22 En...
