Fire In The Heart : Episode 15
_______
«ឈប់ភ្លាម!! បញ្ឈប់គំនិតទាំងអស់នេះទៅ! មនុស្សដូចជាគេគ្មានថ្ងៃក្លាយជាមនុស្សនៅក្នុងភូមិគ្រឹះខ្ញុំជាដាច់ខាត!» Sunghoon .
«យើងចាំតែមើលទេ...ថាឯងអាចធ្វើបានដូចពាក្យដែលឯងនិយាយបានឬមួយក៏អត់!» Heeseung .
«រឿងនឹងវាមិនសំខាន់ទេអ្វីដែលសំខាន់គឺពួកយើងចង់ជួបគេ» Riki .
«ត្រូវហើយ Hyung ពេលនេះគេនៅឯណា?» Jongseong .
«.............» Sunghoon មិនតបតែភ្នែករបស់គេ
សម្លឹងទៅអ៊ុំមេផ្ទះដែលកំពុងតែលើកទឹកយកមកទទួលបងប្អូនរបស់គេ.
Jongseong ពេលដែលឃើញអ៊ុំមេផ្ទះលើកទឹកយកមកដាក់នៅលើតុក្នុងរង្វង់សាឡុងព័ទ្ធជុំវិញនោះ គេក៏ផ្តើមសួរពីអ៊ុំមេផ្ទះតែម្ដង.
«ម៉ែចាស់បាទ!!! ម៉ែចាស់មានឃើញក្មេងប្រុសដែលអាHoon វាចាប់មកដែលទេ?? គេភ្ញាក់ពីគេងហើយឬនៅ?» Jongseong .
«អ្នកប្រុសចង់សួរពី Jaeyun មែនទេ?? គឺថា Jaeyun គេក្រោកហើយ!! ហើយពេលនេះគេក៏កំពុងតែជួយការងារ Bee នៅខាងក្នុងឯណោះ!»
អ៊ុំមេផ្ទះ .
«អ៊ុំជួយទៅតាមគេឲ្យមកទីនេះបន្តិចបានទេ?» Jongseong .
«ចាសបានលោកប្រុស!!» អ៊ុំមេផ្ទះ .
«ឈប់សិនអ៊ុំបើគេសួរថាអ្នកណាឲ្យហៅមក អ៊ុំប្រាប់គេថាអាHoon ជាអ្នកឲ្យហៅមកណា៎» Heeseung .
«គឺ~~~~~» អ៊ុំមេផ្ទះ មុននឹងឆ្លើយគាត់ក៏ងាកទៅមើលមុខរបស់ Sunghoon ដែលកំពុងតែធ្វើទឹកមុខស្ងួតមិននិយាយអ្វី វាធ្វើឲ្យគាត់ដឹងថា Sunghoon គេគិតអី កុំស្មានថាអ៊ុំមេផ្ទះមិននិយាយហើយគាត់មិនដឹងរឿង Jaeyun នឹងគេឲ្យសោះ តាមពិតគាត់ដឹងគ្រប់យ៉ាងតែគាត់មិននិយាយព្រោះមិនចង់ធ្វើលើសពីតួនាទី «ចាសអ្នកប្រុស! ចាំអ៊ុំទៅតាម Jaeyun មកឲ្យណា»
«បាទអ៊ុំ!» All .
ពេលដែលទៅដល់ផ្ទះបាយភ្លាមគាត់ក៏ហួសទៅរក Jaeyun នឹង Bee ដែលកំពុងតែធ្វើការនៅឯបន្ទប់មួយទៀត.
« Jaeyun ហា៎~~~ឯងមកជួយការងារអ៊ុំបន្តិចបានដែលទេ~~» អ៊ុំមេផ្ទះ គាត់សួរព្រោះឃើញនាយតូចកំពុងតែជាប់ដៃបោសសម្អាត.
YOU ARE READING
Fire In The Heart (Complete √)
Подростковая литератураព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry Start:11/12/22 En...
