Fire In The Heart : Episode 05
_______
«អ្នកនាងធំគាត់គឺជាបងស្រីរបស់ចៅហ្វាយ» Bee និយាយចប់ក៏ចុះទៅក្រោមវិញយ៉ាងលឿន.
Jaeyun ពេលឮ Bee និយាយធ្វើឲ្យគេនឹក
ឃើញរឿងដែលនាយក្រាស់និយាយដូចគ្នា (ឪពុកដ៏ល្អរបស់ឯងបានសម្លាប់លោកប៉ាអ្នកម៉ាក់របស់ខ្ញុំ នឹងធ្វើឲ្យបងស្រីរបស់ខ្ញុំបាត់បង់សតិ!!ហើយក្លាយជាមនុស្សឆ្កួតរហូតដល់សព្វថ្ងៃនេះ!!!) Jaeyun ក៏សម្រេចចិត្តចុះទៅតាម Bee ព្រោះចង់ដឹងនឹងនេះឲ្យច្បាស់ថាវាជាការពិតឬក៏អត់.
« Bee ឲ្យខ្ញុំជួយយកអាហារឲ្យបងស្រីរបស់ចៅហ្វាយនាងទេ?» Jaeyun សួរព្រោះឃើញ Bee កំពុងរៀបចំអាហារ.
«គឺអត់ទេ!~~ខ្ញុំមិនចង់ឲ្យ Jaeyun មកត្រូវជាមួយ» Bee ឆ្លើយបែបភ័យខ្លាច.
«ហេតុអី~~~ខ្លាចចៅហ្វាយនាងតើមែនដែរទេ» Jaeyun .
«រឿងនឹងក៏មិនខុសដែរព្រោះចៅហ្វាយមិនចង់ឲ្យអ្នកណាទៅរវីរវល់ជាមួយនឹងបងស្រីរបស់គាត់ទេ លើកលែងតែអ៊ុំមេផ្ទះខ្ញុំនឹងខ្លួនចៅហ្វាយផ្ទាល់តែប៉ុណ្ណោះ» Bee .
«ក៏ព្រោះតែបែបនេះមែនទេ?» Jaeyun .
«ចាស!!ហើយនៅមានរឿងដែលសំខាន់មួយទៀតនោះគឺ អ្នកនាងធំគាត់មានសតិមិនល្អនោះទេ សូម្បីតែខ្ញុំជាអ្នកយកអាហារឲ្យគាត់រាល់ថ្ងៃផងសឹងតែមិនរួចខ្លួន បើចៅហ្វាយ Sunghoon វិញចូលទៅពេលណាគឺត្រូវបែកឈាមចេញមកពេលនឹងព្រោះអ្នកនាងធំគាត់កើតជំងឺខ្លាចមនុស្សប្រុស!!» Bee .
«កើតជំងឺធ្ងន់បែបនេះហេតុអ្វីក៏គេមិនព្រមយកបងស្រីរបស់គេទៅព្យាបាល» Jaeyun .
«រឿងនេះខ្ញុំក៏មិនសូវជាដឹងច្បាស់ដែរ~~តែខ្ញុំធ្លាប់ឃើញចៅហ្វាយនាំពេទ្យមកមើលច្រើនដងតែគ្មានប្រយោជន៍អ្វីសោះ ព្រោះអ្នកនាងគាត់មិនព្រមញ៉ាំថ្នាំនឹងមិនព្រមទទួលការព្យាបាលនោះទេ» Bee .
«ចឹង Bee ឲ្យខ្ញុំយកអាហារឲ្យគាត់ជំនួសទៅ~~~ដូច្នេះ Bee នឹងមិនបាច់ឈឺខ្លួននោះទេ!» Jaeyun .
«ធ្វើបែបនឹងល្អដែហ៎......បើចៅហ្វាយដឹងខ្ញុំស្លាប់មិនខានទេ~~» Bee និយាយទាំងស្ទាក់ស្ទើរ.
YOU ARE READING
Fire In The Heart (Complete √)
Подростковая литератураព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry Start:11/12/22 En...
