Fire In The Heart : Episode 53
_______
1 day later
នៅក្នុងមន្ទីរពេទ្យប្រទេស Korean យើងក៏បានឃើញរាងកាយរបស់ Jaeyun ដែលកំពុងតែគេងស្តូកស្តឹងនៅលើគ្រែពេទ្យ គេសន្លប់អស់រយៈពេលមួយថ្ងៃហើយដោយសារតែហេតុការណ៍ដែរបានកើតឡើងមួយនោះ លោក Mr. Sim នឹងអ្នកឯទៀតពិតជាបារម្ភពីគេខ្លាំងណាស់ ជាពិសេសគឺលោក
Mr. Sim ក្នុងទ្រូងអ្នកជាឪពុកពេលដែលឃើញកូនស្ថិតក្នុងសភាពបែបនេះពិតជាធ្វើអោយគាត់បារម្ភខ្លាំងណាស់ .
មួយស្នុះក្រោយមកស្រាប់តែម្រាមដៃរបស់ Jaeyun បានកម្រើកឡើងដើម្បីអោយសញ្ញាថាគេកំពុងតែជិតដឹងខ្លួនឡើងមកហើយ ហើយក៏ពិតមែន Jaeyun គេបានដឹងខ្លួនពីការសន្លប់ហើយ គេបើកភ្នែកមកម្តងបន្តិចៗសន្សឹមៗ ហើយបន្ទាប់មកទឹកភ្នែកមួយដំណក់ក៏ស្រក់រមៀលចេញពីភ្នែករបស់គេ រួចមាត់របស់គេក៏ចាប់បង្ហើបឡើងដង្ហើយហៅឈ្មោះរបស់ម្ចាស់វេះដូងរបស់ខ្លួន .
« Sung..... Sunghoon !!» ដោយសារតែការដង្ហើយហៅឈ្មោះមួយនេះរាងមានសម្លេងខ្លាំងគួរសមដែរទើបធ្វើអោយលោក Mr. Sim ដែរកំពុងតែអង្គុយចិតផ្លែឈើទុកអោយ Jaeyun ពេលដែលគេដឹងខ្លួន គាត់រហ័សទម្លាក់កាំបិតចោលហើយមកជិតកូនយ៉ាងលឿន .
« Jaeyun ទីបំផុតកូនដឹងខ្លួនហើយហែស?»
Mr. Sim .
«លោកប៉ា!ហ៊ឹក!ហ៊ឹក!» គ្រាន់តែឃើញមុខលោកប៉ារបស់គេភ្លាម Jaeyun ក៏ស្ទុះមកអោបលោកប៉ារបស់គេយ៉ាងលឿន .
«កុំយំអីណាកូនណាលោកប៉ានៅទីនេះហើយណា!»
Mr. Sim .
«លោកប៉ាទីនេះជាកន្លែងណា? ហើយខ្ញុំក៏នៅទីនេះបាបយ៉ាងម៉េច? រួចចុះ Sunghoon វិញនោះគាត់មិនមានកើតអ្វីទេមែនទេលោកប៉ា?» Jaeyun .
«ទីនេះគឺជាមន្ទីរពេទ្យនៅក្នុងប្រទេស Korean !ប៉ាបាននាំកូនមកប្រទេស Korean វិញបន្ទាប់ពីកូនសន្លប់បាត់ស្មារតី! ហើយចំណែកឯក្មួយ Sunghoon វិញនៅគឺ......គឺ....» Mr. Sim គាត់ហាក់ស្ទាក់ស្ទើរនិងនិយាយព្រោះខ្លាចថា Jaeyun ហ្នឹងទទួលយកមិនបាន ហើយក៏សន្លប់ម្តងទៀត .
«គឺអ្វីទៅលោកប៉ា? គាត់សម្រាកនៅមន្ទីរពេទ្យដែរមែនទេលោកប៉ា?» លោក Mr. Sim គាត់ក៏ក្រវីក្បាលដាក់ Jaeyun បញ្ជាក់ប្រាប់ថាគេនិយាយខុសហើយ Sunghoon មិនបាននៅទីនេះដូចអ្វីដែរគេគិតឡើយ Sunghoon នាយបានទៅឆ្ងាយហើយ កន្លែងដែលនាយទៅគឺជាកន្លែងដែលឆ្ងាយពិបាកហ្នឹងត្រឡប់មកវិញខ្លាំងណាស់ និយាយអោយចំទៅគឺកន្លែងដែលនាយទៅគឺជាកន្លែងភពឋានមួយដែលខុសពីគាត់ហ្នឹងអ្នកផ្សេងទៀត .
YOU ARE READING
Fire In The Heart (Complete √)
Teen Fictionព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry Start:11/12/22 En...
