Fire In The Heart : Episode 07
_______
«គឺចៅហ្វាយមកដល់លឿនខុសពីរាល់ដងទើបខ្ញុំរាងចម្លែងចិត្តនឹងណា៎» Bee .
«ហើយនេះ Bee មកពីបន្ទប់បងយើងហើយហេស!?» Sunghoon .
«ចាសចៅហ្វាយ» Bee .
«នេះគាត់ព្រមញ៉ាំថ្នាំហើយហេស» Sunghoon គេងាកទៅមើលថាសអាហារឃើញថាអស់ទាំងថ្នាំអស់ទាំងបាយទឹក ធ្វើឲ្យ Sunghoon គេរំភើបមិនស្ទើរនោះទេ ព្រោះបងស្រីរបស់គេនេះមិនដែលញ៉ាំថ្នាំទេ ពេលខ្លះអាហារក៏គប់ចោលអស់ដែរ.
«ចា៎~~~~ចាស!គឺអ្នកនាងធំគាត់ព្រមញ៉ាំហើយចាស» Bee .
«ធ្វើការបានល្អណាស់ Bee ចាំខ្ញុំឲ្យរង្វាន់នាងតាមអ្វីដែលនាងចង់បាន» Sunghoon និយាយព្រមទាំងលើកដៃដាក់លើស្មារបស់ Bee ហើយនាយក្រាស់ក៏ញញឹមទាំងសប្បាយចិត្តខ្លាំងណាស់.
«ចា៎..ចាសចៅហ្វាយ» Bee .
Sunghoon និយាយហើយក៏ដើរសម្ដៅទៅ
បន្ទប់របស់ Sooyeon ធ្វើឲ្យនាយតូចដែលរកកន្លែងលាក់ខ្លួននៅក្នុងបន្ទប់បានដឹងថានាយក្រាស់ជិតចូលមកដល់ហើយ ទើបនាយតូចសម្រេចចិត្តថានឹងចូលពួននៅក្នុងបន្ទប់ទឹកព្រោះបន្ទប់របស់ Sooyeon នេះរកកន្លែងលាក់ខ្លួនមិនបានសោះ.
« Jaeyun ចង់ទៅណានឹង» Sooyeon .
«គឺខ្ញុំកំពុងតែរកកន្លែងលាក់ខ្លួនពីប្អូនប្រុសរបស់
អ្នកនាងនឹងណា ហើយបើឃើញគេចូលមកអ្នកនាងកុំប្រាប់គេឲ្យសោះណាថាខ្ញុំនៅទីនេះ បើមិនចឹងទេខ្ញុំនឹងមិនអាចមកជួបអ្នកនាងទៀតនោះទេ!» Jaeyun .
«ហឹក!ហឹក!ហេតុអីទៅ?» Sooyeon .
ន«អ្នកនាងសន្យានឹងខ្ញុំសិនមកថាអ្នកនាងមិនប្រាប់គេឲ្យដឹងទេថាខ្ញុំនៅទីនេះ» Jaeyun .
«ហឹក!ខ្ញុំសន្យា» Sooyeon .
Jaeyun គេមិននៅយូរក៏រត់ចូលទៅក្នុង
បន្ទប់ទឹកយ៉ាងលឿន ទុកឲ្យរាងតូច Sooyeon នៅឈរម្នាក់ឯង ភ្នែកហើយសម្លឹងទៅទ្វាដែលកំពុងតែបើកមក ធ្វើឲ្យនាងភ្ញាក់ផ្អើលនឹងភិតភ័យជាខ្លាំងព្រោះអ្នកដែលបើកទ្វារចូលមកគឺជាមនុស្សប្រុស ថ្វីត្បិតតែជាមនុស្សប្រុសដូចជា Jaeyun ក៏ពិតមែនតែអ្នកដែលបើកទ្វាចូលមកមានរូបរាងខ្ពស់មាំទាំ ហំហាន ស្វាហាប់ ដែលខុសពីនាយតូចដែលមានរូបរាងដូចទៅនឹងមនុស្សស្រី ទាំងទម្រង់មុខ ទាំងរាងកាយ ទាំងរូបសម្រស់ ហេតុនេះហើយទើប Sooyeon នាងឃើញនាយតូចហើយមិនភ័យខ្លាចជានាយក្រាស់ដែលជាអ្នកបើកទ្វារចូលមកនោះ.
YOU ARE READING
Fire In The Heart (Complete √)
Подростковая литератураព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry Start:11/12/22 En...
