ភាគទី ៣០

913 68 0
                                        

Fire In The Heart : Episode 30

_______

«ឯងចង់ត្រូវទៀតមែនទេហាស់!» Sunghoon .

«ឯងហ៊ានតែវាយយើងមួយដៃទៀត ថ្ងៃស្អែកនឹងមានព័ត៌មានធំមិនខាន អ្នកទាំងអស់គ្នាមានឃើញដែលទេឆាប់ថតយករូបភាពអោយអស់ទៅថាវាវាយភ្ញៀវដើម្បីតែមនុស្សប្រុសដែលមិនស្គាល់ម្នាក់ ណែ!!ហើយយើងក៏សូមប្រាប់ឯងដោយបំណងល្អទៅចុះមើលថែគេអោយល្អណាប្រយ័ត្នត្រូវដេកយំបាត់បង់មនុស្សម្នាក់នេះដូចអ្នកមុនជាលើកទីពីរទៅ!» ពេលនិយាយជាមួយនឹង Sunghoon ហើយ Yamin ក៏បែរទៅនិយាយជាមួយអ្នកសារព័ត៌មានវិញម្តង បន្ទាប់មកនាយក៏និយាយដៀមដាមអោយ Sunghoon បន្តទៀត ពាក្យសម្តីរបស់ Yamin បានធ្វើអោយកំហឹងដែលនៅក្នុងខ្លួន Sunghoon កាន់តែឆេះឡើងទើបទប់អារម្មណ៍មិនបាន Sunghoon ក៏ស្ទុះទៅវាយ Yamin ដាល់យកៗជាច្រើនដៃ.

ដោយក្នុងខួរក្បាល Sunghoon កំពុងតែនឹកឃើញទៅរឿងដែលបានកើតឡើងកាលពីមុនដែរ Yamin ធ្លាប់យក Minmika ចេញពីជីវិតរបស់ខ្លួន នេះ Yamin គេល្ងង់មែនឬល្ងង់លេងគិតមែនទេថាមនុស្សដូចជា Park Sunghoon ខ្លាចអ្នកសារព័ត៌មាននោះ សំខាន់បើធ្វើអោយនាយខឹងហើយត្រៀមខ្លួនទៅ.

«ឯងចាំក្នុងខួរក្បាលរបស់ឯងអោយបានច្បាស់ទៅថាគេមិនត្រូវជាអ្វីជាមួយយើងនោះទេ តែឯងក៏គ្មានសិទ្ធិមនុស្សរបស់យើងនោះដែរ បើមានលើកក្រោយយើងនេះហើយគឺជាអ្នកសម្លាប់ឯងដោយផ្ទាល់ដៃរបស់យើង!» ក្រោយនិយាយចប់ Sunghoon ក៏ងើបឈរហើយក៏ចាប់ទាញដៃ Jaeyun មួយទំហឹងដើរចេញពីក្នុងកម្មវិធីក្នុងចំណោមមនុស្សជាច្រើនដែលសម្លឹងមើលនាយដោយការខ្លាចរអា.

«លោកតិចៗខ្ញុំឈឺណា៎!» Jaeyun .

#skip

មកដល់កន្លែងចតឡានដែលគ្មានអ្នកណាតាមដានព្រោះតែមានកូនចៅនៅចាំរារាំងក្នុងកម្មវិធីដោយមានតែ Sing ម្នាក់ប៉ុណ្ណោះដែរដើរមកតាម Sunghoon ដែលកំពុងតែអូសដៃ Jaeyun យ៉ាងលឿន.

«ឆាប់ឡើងឡានភ្លាម!» Sunghoon បើកទ្វារឡានហើយក៏បោះ Jaeyun ចូលទៅក្នុងឡានមួយទំហឹងមិនប្រណៃដៃ.

«ចៅហ្វាយ» Sing .

«ចេញឡានទៅ» Sunghoon .

«តែយើងទើបតែមកដល់កម្មវិធីទេទាន» Sing .

Fire In The Heart (Complete √)Where stories live. Discover now