ភាគទី ២៧

949 71 2
                                        

Fire In The Heart : Episode 27

_______

នៅពេលចេញដំណើរត្រឡប់ទៅផ្ទះវិញ
នៅក្នុងឡានដែលមានុស្សបីនាក់ធ្វើដំណើររួមគ្នា ដែលមានម្នាក់គឺជាអ្នកបើកបរនឹងពីរនាក់ទៀតគឺ Sunghoon នឹង Jaeyun អ្នកទាំងពីរមិនបាននិយាយរកគ្នាបន្តិចសោះរហូតធ្វើអោយសភាពនៅក្នុងឡានស្ងាត់ជ្រងំឮតែសម្លេងនៃការដកដង្ហើម ឡានក៏ចេះតែបន្តឆ្ពោះទៅមុខតទៅទៀតរហូតដល់ភូមគ្រឹះ Park .
នៅពេលឡានចូលផុតរបងទ្វារក៏បង្ហាញអោយឃើញមាន Sooyeon ដែរនាងបានអង្គុយចាំមើលផ្លូវនៃការវិលវិញរបស់ Jaeyun នៅពេលដែលនាងក្រឡេកឃើញ Jaeyun ភ្លាមនាងក៏ស្ទុះម្នីម្នារត់ទៅអោប Jaeyun ភ្លាមដែរការអោបនេះគឺពោរពេញទៅដោយការនឹករលឹក Sooyeon នាងអោប Jaeyun ខ្លាំងៗដូចបែកគ្នារាប់ឆ្នាំយ៉ាងចឹងទាំងដែលពួកគេបែកគ្នាតែពាក់កណ្តាលថ្ងៃសោះ.

« Jaeyun! ទីបំផុត Jaeyun មកវិញហើយ!
ហឹកហឹកហឹក Jaeyun ទើបតែមកពីណាដឹងទេថាបងបារម្ភ~~» Sooyeon .

«គឺ~~~ពេលនេះខ្ញុំក៏ត្រឡប់មកវិញហើយតើចឹងហើយបងឈប់បារម្ភទៅណា៎» Jaeyun ក៏អោប Sooyeon តបទៅវិញដែលពោពេញទៅដោយក្តីស្រឡាញ់គឺស្រឡាញ់ក្នុងនាមជាប្អូនប្រុសបងស្រី ព្រោះគេគិតថាក្រៅពីប៉ាដែលតែងតែស្រឡាញ់នឹងបារម្ភពីគេគឺមានតែ Sooyeon នេះហើយដែរប្រៀបបីដូចជាបងស្រីបង្កើតរបស់ខ្លួនយ៉ាងចឹង.

«ចឹងតោះយើងឆាប់ទៅញ៉ាំបាយវិញទៅណ៎~
ព្រោះបងខ្លានហើយ» ថាហើយ Sooyeon នាងក៏
ចាប់ទាញដៃ Jaeyun ទៅអង្គុយនៅតុអាហារដែលលើតុពោពេញទៅដោយម្ហូបជាច្រើនមុខ ដែររៀបចំរួចជាស្រេចសម្រាប់ម្ចាស់ផ្ទះវិលត្រឡប់មកពីធ្វើការវិញ.

Jaeyun ដើរចេញទៅដោយមិនខ្វល់ពី Sunghoon ដែរនាយឈរចាំមើលការសន្ទនារបស់ខ្លួននឹង Sooyeon ពេលឃើញបែបនេះ Sunghoon នាយក៏ដើរចូលទៅក្នុងផ្ទះតាមក្រោយហើយក៏បម្រុងនឹងដើរហួសតុអាហារឆ្ពោះទៅបន្ទប់គេងខ្លួនទៅហើយ ដោយសារតែការអាក់អន់ស្រពោនចិត្តនឹងបងស្រីរបស់ខ្លួនតែក៏ត្រូវងាកមកវិញយ៉ាងលឿន.

«ឯងមុនញ៉ាំបាយសិនទេហ្អែសប្អូនប្រុស??» Sooyeon .

«នេះបងនិយាយជាមួយខ្ញុំហ្អែស!!???» Sunghoon នាយសួរទៅវិញទាំងលើកដៃមកចង្អុលខ្លួនឯងទាំងភាពភ្ញាក់ផ្អើល.

Fire In The Heart (Complete √)Where stories live. Discover now