ភាគទី ២៤

910 74 4
                                        

    Fire In The Heart : Episode 24

    _______

  «អូយៗៗ~~~អូយ!!! នេះឯងលេងឆ្កួយស្អីរបស់ឯងនឹងហាស់!!» Sunghoon គេស្រែកថាអោយ Jaeyun ស្របពេលដែល Jaeyun ដកឧបករណ៍ឆក់ចេញពីចង្កេះខ្លួនហើយគេក៏ងើបឈរ.

  «មានអារម្មណ៍យ៉ាងមិចដែលលោកប្រធាន» Jaeyun គេមិនបានឆ្លើយតបនឹង Sunghoon នោះទេហើយថែមទាំងសួរបញ្ឈឺរនាយវិញទៀត.

  «អូយ!សឺត~~ឯង...ឯងនេះចំជាពឹសពុលពិតមែន» Sunghoon នាយនិយាយទាំងចង្អុលមុខ Jaeyun . ក្នុងខ្លួននាយពេលនេះគឺស្ពឹកពេញមួយតួខ្លួនដោយសារតែការឆក់របស់ Jaeyun ស្របពេលនោះ Sing ក៏ចូលមកឃើញសភាពរបស់ចៅហ្វាយខ្លួនដូចជាវេទនាណាស់ Sing ក៏សួរទៅ Jaeyun ដោយក្ដីបារម្ភពីចៅហ្វាយខ្លួន.

  «នេះមានរឿងអីកើតឡើងនឹង? លោកប្រុសធ្វើអីចៅហ្វាយនឹងហាស់!!» នៅចុងប្រយោគ Sing ក៏កំហោកដាក់ Jaeyun បន្តិច.

  «ខ្ញុំមិនបានធ្វើអីចៅហ្វាយរបស់នាយនោះទេខ្ញុំគ្រាន់តែការពារខ្លួនតែប៉ុណ្ណោះ» Jaeyun .

  «នេះឯងមកធ្វើជាលេងខ្លួនអីនៅពេលនេះទៅវិញ!!ធ្វើដូចជាមិនដែលធ្លាប់ពីមុនមកចឹង យ៉ាងមិចឬក៏ចង់តម្លើងថ្លៃខ្លួនអោយថ្លៃបន្តិចមែនទេ? ខ្ញុំប្រាប់ត្រង់ទៅចុះខ្លួនឯងនេះវាតម្លើងតម្លៃលែងឡើងហើយ!» គ្រប់ពាក្យសម្ដីទាំងប៉ុន្មានដែល Sunghoon និយាយធ្វើអោយពពួកសត្វចាបសត្វព្រាបដែលចូលចិត្តចេះដឹងរឿងអ្នកដទៃស្តាប់ឮច្បាស់ៗ ដែលល្មមអាចស្មានដឹងថា Jaeyun ជាមនុស្សប្រុសរបស់ចៅហ្វាយពួកគេបានយ៉ាងងាយហើយ តែដោយឡែកខុសពី Jaeyun ដែលមានអារម្មណ៍ថាឈឺព្រោះតែ Sunghoon មើលងាយគេពេកហើយ តាំងពីតូចមកគេមិនដែលជួបរឿងបែបនេះនោះទេ ណាមួយនៅពេលដែលគេនិយាយនោះគឺមិនបាននៅតែពីរនាក់នោះទេ.

  «ផាច់!!!» ដៃតូចវាត់មួយកំភ្លៀងជាហេតុធ្វើអោយផ្ទៃមុខស្រស់សង្ហារត្រូវងាកទៅតាមកម្លាំងដៃដែលបានទះ «ទោះបីជាឡើងឬមិនឡើងក៏វាមិនពាក់ព័ន្ធនឹងលោកនោះទេ!» ដោយអារម្មណ៍ខឹងនឹងខ្មាស់ជាខ្លាំង Jaeyun ពេលនេះស្ទើរតែនិយាយអ្វីមិនចេញនោះទេ ព្រោះពេលដែលងាកទៅក្រៅបន្ទប់ទៅក៏ឃើញមនុស្សជាច្រើនដែលប្រជ្រៀតគ្នាចាំស្តាប់ការសន្ទនារវាងគេនឹងនាយ.

Fire In The Heart (Complete √)Where stories live. Discover now