ភាគទី ២២

905 67 1
                                        

    Fire In The Heart : Episode 22

    _______

  «ត្រូវហើយ! Feeya មិចបានជាកូនដឹង?»
Mr. Kim .

  «គឺ.....អឺ...គឺខ្ញុំបាន...គឺខ្ញុំបានដឹងមកតាមរយៈមិត្តភក្តិរបស់ខ្ញុំនៅមន្ទីពេទ្យ! ខ្ញុំបានទៅសួរសុខទុក្ខគេ នៅមន្ទីរពេទ្យហើយក៏បានឃើញលេខារបស់បង Sunghoon ចូលបន្ទប់សង្គ្រោះបន្ទាន់!» Feeya នាងភ័យខ្លាំងណាស់ទម្រាំតែរកនឹកពាក្យនិយាយដោះសារឃើញ.

  «បែបនេះមែនហែស!» Sing សួរទាំងសង្ស័យនឹង Feeya .

  «ត្រូវហើយ!! មកពីខ្ញុំឃើញបែបនេះហើយទើបខ្ញុំចង់មកជំនួសលេខារបស់បង Hoon » Feeya .

  «សុំទោសផងអ្នកនាង!! គឺចៅហ្វាយមិនត្រូវការលេខាថែមម្នាក់ទៀតទេបាទ!» Sing .

  «ឯងមានឋានៈអី!? ហើយឯងមានសិទ្ធិអីមកឆ្លើយ
តបជំនួសបង Sunghoon របស់យើងនោះ! អោយដឹងខ្លួនផងទៅថាឯងត្រឹមជាកញ្ជះគេតែប៉ុណ្ណោះកុំមកចេះពេក!» Feeya ថាហើយ Sing ក៏បិទមាត់ស្ងាត់ជ្រៀបឯមុខវិញឡើងក្រហមដោយសារការខឹង.

  «បងថា Sing គេនិយាយត្រូវហើយ~~ព្រោះបងមានលេខាផ្ទាល់ខ្លួនរួចហើយ ហើយគេម្នាក់នោះក៏មានបទពិសោធការងារច្រើនណាមួយបងក៏ទទួលយកគេអោយមកធ្វើជាលេខាបងរួចរាល់ហើយដែរ» Sunghoon .

  «ណែបានហើយកូនYa!!! អោយចេះក្រែងចិត្តម្ចាស់ក្រុមហ៊ុនខ្លះផង!» Mr. Kim .

  «ចឹងមានន័យថាបងមិនទទួលខ្ញុំធ្វើការទេហែសបងHoon ?? នេះសូម្បីតែលោកប៉ាមកជាមួយខ្ញុំហើយក៏បងមិនអាណិតដែលត្រូវទេ?» Feeya .

  «មិនអីទេក្មួយពូយល់!~~ជាម្ចាស់ក្រុមហ៊ុនដ៏ល្បីឈ្មោះមួយទាំងមូលប្រាកដជាត្រូវរកអ្នកមានសម្ថភាពមកធ្វើការហើយ មិនមែនចេះតែយកមនុស្សមកធ្វើការតាមខ្សែនោះទេ ហើយមើលកូនស្រីរបស់ពូទៅមួយថ្ងៃៗដើរតែលេងមិនចេះធ្វើអ្វីទេរាល់ថ្ងៃនេះ»
Mr. Kim .

  «លោកប៉ា!!~~នេះខ្ញុំជាកូនស្រីរបស់ប៉ាណា! ហេតុអីក៏ប៉ាមិននៅខាងកូនចឹង!» Feeya .

  «អោយខ្ញុំសុំទោសផងណាលោកពូ តែបើលោកពូមិនយល់ទាស់ទេលោកពូអាចអោយប្អូន Feeya មកហាត់ការងារនៅទីនេះក៏បានដែរ ព្រោះលោកពូខំធ្វើដំណើរមកដល់ទីនេះទៅហើយនឹង» Sunghoon .

Fire In The Heart (Complete √)Where stories live. Discover now