ភាគទី ០៩

502 32 3
                                        

    Fire In The Heart : Episode 09

    _______

  «គឺធម្មតាៗមិនស្អាតទេ Hyung » Sunghoon .

  «គាត់និយាយបែបនេះច្បាស់ណាស់!!ថាក្មេងម្នាក់
នោះគេស្អាតមិនខានទេ» Riki .

  «ឯងចង់ទុកធ្វើប្រពន្ធលួចលាក់មែនទេ??» Jongseong គេដើរទៅខ្សឹបដាក់ត្រចៀក Sunghoon តិចៗធ្វើឲ្យទឹកមុខ Sunghoon រឹតតែតានតឹងលើសដើម.

  «មិនមែនទេ» Sunghoon ប្រញាប់ប្រកែកយ៉ាងលឿន.

  «បានៗឈប់ទៅ Jongseong ថ្ងៃនេះយើងមក
ជួបអាHoon នៅទីនេះល្អហើយ~~ព្រោះយើងគិតថានឹងចង់ទៅលេងឯងដល់ក្រុមហ៊ុន» Heeseung .

  « Heeseung Hyung នឹងឯងអាKi មានការអីជាមួយខ្ញុំមែនទេ??» Sunghoon .

  «មាន!!!នេះ!!!!» និយាយដល់ត្រឹមនេះ Heesung នឹង Riki ក៏ដកសោឡានចេញមកហើយដាក់នៅលើតុព្រមគ្នា.

  «អរ!! Heesung Hyung នឹងឯង Riki ចង់ដូរឡានមែនទេ?» Sunghoon សួរទាំងដឹងចម្លើយរួចហើយថាបងនឹងប្អូនរបស់គេចង់ដូរឡាន.

  «ដូរឡានឲ្យបងផង~~~យកអាសេរីទំនើបចុងក្រោយគេបង្អស់ណា!» Heesung .

  «ខ្ញុំដែរ!» Riki .

  « Me too » Jongseong .

  «ថាមិចនេះក្រែង Heeseung Hyung Jongseong Hyung នឹងឯង Riki ទើបតែដូរឡានកាលពីកន្លះខែមុនតើហី??» Sunghoon .

  «អឺណាអាបង!!គ្រាន់តែឡាន3គ្រឿងវាមិនធ្វើឲ្យក្រុមហ៊ុនបងដួលរលំនោះទេ» Riki .

  « Hyung នឹងឯងអាគីមានដឹងដែរទេថាឡានដែល Hyung នឹងឯងអាKi ជិះនេះមានតម្លៃប៉ុន្មានទេ?? ឡានមួយគ្រឿងមានតម្លៃ4.9លានដុល្លាអីឯណោះណា!» Sunghoon .

  «យីអានេះ!គ្រាន់តែប៉ុណ្ណឹងសោះក៏រអ៊ូរដែល~~បើឲ្យគិតថ្លៃស្រាថ្លៃម្ហូបដែលឯងមកផឹកស៊ី Free នៅទីនេះយើងមិនដែលថាអីផង!! ហ្អក!!អីយ៉ាស!!!» Jongseong និយាយមិនទាន់ចប់ផងសុខៗក៏ត្រូវខ្ទៀតខ្លួនចេញពី Sunghoon ដោយកម្លាំងរាងតូចឆ្នាស់ឆ្នើម ស្លៀកពាក់ Sexy បបូរមាត់ក្រហមដូចចំពុះសេក មកពីក្រោយហើយច្រានគេចេញ ដើម្បីឲ្យខ្លួននាងបាននៅក្បែរ Sunghoon វិញម្ដង.

        រាងតូចម្នាក់ឆ្នាស់ឆ្នើមនេះមានឈ្មោះថា
Kim Feeya ដែលនាងគឺជាកូនស្រីពៅរបស់លោក Mr. Kim ដែល Mr. Kim គឺជាម៉ាហ្វៀធំម្នាក់នៅក្នុងចំណោមម៉ាហ្វៀខ្លាទាំង5ដែលមាន Sunghoon ជាមេដឹកនាំ តាមធម្មតាម៉ាហ្វៀគឺមានសេរីភាពធ្វើការរៀងខ្លួនគ្រាន់តែ Sunghoon គឺជាអ្នកមានអំណាចធំជាងគេហើយប្រមូលផ្ដុំដោយក្រុមទាំង5នេះរួបរួមគ្នាស្ថិតនៅក្នុងការមើលថែគ្រប់គ្រងរបស់ Sunghoon ព្រោះមានបងប្អូន Sunghoon នៅចាំជួយពីក្រោយ. បានហើយមកនិយាយពី Kim Feeya ឯណេះបន្តទៀតវិញ ដែលក្មេងស្រីម្នាក់នេះតាមហួងហែង Sunghoon ធ្វើដូចជានាងនឹងនាយក្រាស់គឺជាសង្សារនឹងគ្នាមកតាំងពីពេលណាអញ្ចឹង តាំងពីរៀនវិទ្យាល័យរហូតដល់ចប់ឲ្យតែនាងដឹងថាមានមនុស្សប្រុសមនុស្សស្រីភេទទីបីណាម្នាក់ដែលលួចមានចិត្តលើ Sunghoon តែបន្តិចគឺមនុស្សម្នាក់នឹងបើមិនស្លាប់ក៏ពិការដែរ បើសម្រាប់ Sunghoon វិញគេចាត់ទុកនាងត្រឹមតែជាប្អូនស្រីម្នាក់តែប៉ុណ្ណោះ ព្រោះនាងគឺជាកូនស្រីរបស់មនុស្សដែលធ្លាប់ជួយគេកាលពី10ឆ្នាំមុន នឹងជួយលាក់ប្រវត្តិរូបគេរហូតមក ម្យ៉ាងវិញទៀត Sunghoon ក៏មានមនុស្សដែលនៅក្នុងបេះដូងតាំងពីតូចៗមកម្លេះ.

Fire In The Heart (Complete √)Where stories live. Discover now