ភាគ28

213 22 9
                                    

ពេលដែលព្រឹកនាយក្រាយងងូកទឹកហើយកនាំគ្នាទៅសាលាបាតទៅ សូនូគេក៏ងើបពីគេងសូនូងើបមកដូចជារាល់ដងតែលើកនេះដូងជារាងខ្លាំងជាមុន សូនូគេគិតក្នុងចិត្ត<ពួកគេកានតែខ្លាំងទៅហើយ ខ្ងុំមិនអាចបន្តបែបនេះទេបើលនៅតែបែបនេះច្បាស់ជាស្លាប់មិនខាង>សូនូនិយាយទាំងក្តាបពូកហើយយកដៃរស្ទាប់ក្បាល់ដែលមានបង់រំនោះពេលពួកនាយក្រាយចេញទៅគេបានប្រាប់អោយអ្នកបម្រើមករំរបួសអោយសូនូទើបសូនូងើបមកឃើញមានបង់នៅលើក្បាល់ស្រាប សូនូនៅអង្គុយលើគ្រែមួយស្ទុះក៏ងើបទៅបន្ទាប់ទឹក បានហើយយើងងាកមកមើលហាងផ្ការបស់ចែហាវិញគឺជុងវ៉ុនថ្ងៃនេះគេមកធ្វើការតែម្នាក់ឯងទេ ជុងវ៉ុនកំពុងតែវិដេអូខលជាមួយចែហា ចែហាបានសួរជុងវ៉ុនថា
   "តើសូនូមិនទាន់មកធ្វើការទៀតមែនទេ"ចែហាសួរជុងវ៉ុន ជុងវ៉ុនក្រវីក្បាល
   "មិនទានមកទេចែ ហឺយ"ជុងវ៉ុននិយាយហើយដកដង្ហើមធំ ចែហាឃើញជុងវ៉ុនធ្វើមុខក្រៀមក្រំបែបនេះក៏និយាយ
    "នេះនៅបារម្ភពីសូនូទៀតហ ហឺកុំសេដពេលជុងវ៉ុនអើយ"ចែហានិយាយតបទៅជុងវ៉ុន ជុងវ៉ុនក៏តប
   “អាបារម្ភពីនាងនូនិងបារម្ភហើយតែខ្ងុំសេដរឿងម្ចាស់ហាងទៅដើរលែងចោលខ្ងុំទុកអោយខ្ងុំនៀកនៅធ្វើការតែម្នាក់ឯង”ជុងវ៉ុននិយាយទាំងមុខក្រៀមក្រំ ចែហាឃើញចិងក៏និយាយទៅជុងវ៉ុន
    “ធ្វើការអោយបានល្អទៅចាំពេលចែទៅវិញចាំចែអោយឯងឈប់សម្រាក់ម្តង"ចែហានិយាយទាំងសើចតិច ជុងវ៉ុនលឺចិងគេក៏ញញឹមទាំងក្រៀមក្រំ(😊) ពេលនោះស្រាបតែមានអ្នកបើលទ្វាចូលមកនោះគឺជេយ៍ ជេយ៍គេបាននិយាយថា
    "វ៉ុននីខាងស្អែកទៅពិធីមង្គលការអាសុងជាមួយនិងខ្ងុំណាហើយអីឡូវទៅរើសសម្លៀកបំពាក់ជាមួយនិងខ្ងុំ"ជេយ៍និយាយទាំងសម្លឹងជុងវ៉ុន  ជុងវ៉ុនលឺចិងគេក៏ងក់ក្បាល់យកព្រម ចែហាឃើញជេយ៍មកចិងគាត់ក៏ និយាយ
    “ជុងវ៉ុនប៉ុន្នឹងបានហើយចែរវល់សិនហើយបាយណា"ចែហានិយាយទាំងញញឹមហើយ បិតបាតទៅ
    "បាត ខ្ងុំដឹងហើយ"ជុងវ៉ុននិយាយហើយគេក៏យកផ្កាមកក្រងជាកម្រងផ្កា ជេយ៍ឃើញចិងគេក៏ដើរចេញទៅ ជុងវ៉ុនឃើញគេដើរចេញទៅចិងគេក៏ដកយកកម្រងផ្កាដែលជេយ៍អោនមកគេនោះមើលទាំងញញឹម ពេលដែលជុងវ៉ុនកំពុងតែមើលកម្រងផ្កានោះសុខៗស្រាបតែមាននារីម្នាក់ដើរចូលមកក្នុងហាង
   "តើហាងបិតហើយមែនអត់"នារីម្នាក់នោះសួរទៅជុងវ៉ុន ជុងវ៉ុនក៏បានឆ្លើយតបទៅនារីម្នាក់នោះវិញ
   “ពិតប្រាកដហើយពួកយើងនិងធ្វើការផ្តល់សេវ៉ាកម្មចួនអ្នកនៅពេលក្រោយ”ជុងវ៉ុនតបទៅនារីម្នាក់នោះវិញទាំងញញឹមពេលនោះនារីម្នាក់និងបានចាបអារម្មណ៍ទៅនឹងកម្រងផ្ការបស់ជុងវ៉ុន នារីម្នាក់និងឃើញចិងក៏បានសួរទៅជុងវ៉ុន
    “តើនៅក្នុងហាងនេះមានលក់កម្រងផ្កាអញ្ចឹងដែលមែន"នារីម្នាក់នោះសួរទៅជុងវ៉ុនទាំងញញឹម ជុងវ៉ុនក៏ញញឹមតបវិញ
    “គឺអត់ទេគឺកម្រងផ្កានេះមិនមែនសម្រាប់លក់ទេ"ជុងវ៉ុនតបទាំងញញឹមទៅកាន់នារីម្នាក់និង នារីម្នាក់និងបាននិយាយថា
   “កាលពីមុនខ្ងុំធ្លាប់រៀនចាក់កម្រងផ្កានេះដែលតែថាខ្ងុំឈប់រៀនយូរហើយ"នារីម្នាក់និងនិយាយទាំងញញឹមសម្លឹងទៅកម្រងផ្កា ជុងវ៉ុនលឺចឹងក៏តប
   “អរគួរអោយសោគស្តាយណាចិង"ជុងវ៉ុននិយាយទាំង
ទម្លក់ទឹកមុខចុះតិចពេលនោះជេយ៍ក៏បានដើរចេញមកហើយបានសួរទៅជុងវ៉ុន
   “រួចរាលហើយនៅតោះទៅ"ជេយ៍និយាយទាំងញញឹមសម្លឹងមុខជុងវ៉ុន ជុងវ៉ុនក៏ញញឹមតបទៅវិញហើយនិយាយប្រាប់ជេយ៍ថា
   “គឺថានារីម្នាក់នៀក គាត់ធ្លាប់រៀនធ្វើកម្រងផ្កាបែបនេះដែល”ជុងវ៉ុននិយាយទាំងញញឹមដាក់ជេយ៍ ជេយ៍ពេលដែលគេឃើញនារីម្នាក់នឹងភ្លាមទឹកមុខជេយ៍បានផ្លាសប្តូលមួយរំពេចតែម្តង នារីម្នាក់និងឃើញជេយ៍គេក៏បានដើរចាក់ចេញទៅពេលដែលនារីម្នាក់និងទៅបាត់មើលទៅជេយ៍ហាក់ដូចជាកំពុងតែគិតពីអ្វីម្យ៉ាង កាតមើលពួកនាយក្រាយបួកអ្នកយើងវិញពួកគេកំពុងតែអង្គុយនៅកន្លែងរបស់ពួកគេ ពួកគេកំពុងតែអង្គុយចុចទូរស័មសុខស្រាបតែរីកិដើមមក សុងហ៊ុនឃើញចិងគេក៏សួរ
   “តើអូនមកទីនេះមានការអីរីកិ"សុងហ៊ុនសួរទាំងដាក់ចង្ការនៅលើងស្មារីកិ បីអ្នកទៀតឃើញក៏ក្រវីក្បាល់
    "តើមានរឿងអីមេនទេរីកិ មើលទៅអូនដឹងអត់សប្បាយចិត្តសោះ"សុងហ៊ុនសួរទៅរីកិព្រោះឃើញទឹកមុខរីកិក្រៀមក្រំ ពេលនោះរីកិក៏ងាកមកមើលសុងហ៊ុនហើយតប
    “គឺអូនបារម្ភពីសូនូនិងណាបង បងដឹងអត់សូនូបាត់លើកពី បីថ្ងៃហើយមិនដឹងបាត់ទៅណាទេអូនបារម្ភពីគេណា "រីកិនិយាយទាំងធ្វើមុខកំសត់ដាក់សុងហ៊ុនសុងហ៊ុនលឺចិងគេកឰធ្វើជាភ្ងាក់ផ្អើម
   “ពិតមែនហេ បងអត់ដឹងសោះ ពួកឯងមានអ្នកណាដឹងអត់ថានូនីទៅណា"សុងហ៊ុននិយួទាំងសម្លឹងមើលទៅពួកនាយក្រាយបីអ្នកទៀត ពួកនាយក្រាយបីអ្នកទៀតក៏ធ្វើជាមិនដឹង(លាកទៅពួកហែង)
   “អូនកុំបារម្ភអី រីកិនៅសល់ប៉ុន្មានថ្ងៃទៀតដល់ថ្ងៃពិសេសរបស់យើងហើយចិងអូនធ្វើចិត្តអោយសប្បាយទៅណាអូនសម្លាញ់"សុងហ៊ុននិយាយទាំងអោនទៅថើបមុខរីកិ
   “ក៏បានតែសុង អូនចងទៅមើលឈុតរៀបការរបស់យើងបងជូនអូនទៅតិចទៅ"រីកិនិយាយទាំងអង្អែលដៃរសុងហ៊ុន
  “យលព្រម បងនិងជូនអូនទៅ"សុងហ៊ុននិយាយហើយក៏ដើរចេញទៅជាមួយរីកិ បីអ្នកទៀតឃើញចិងពួកគេក៏មិនខ្វល់
  “តោះពួកឯងទៅក្លឹបហី"នីគីនិយាយទាំងបបួលពួកនាយក្រាយ
  “អើតោះយើងនឹកក្លឹងពួកអូនណា"ជេគនិយាហទាំងញញឹមចុងមាត់
   “ពួកឯងគិតតែពីស្រីទៅលោកប៉ាយើងថាគីរ៉ានិងត្រឡប់មកវិញហើយ"ហុឺសឹងនិយាយទាំងបង្ហាញ់ទូរស័មអោយពីអ្នកទៀតមើល(មកអេមីនប្រាបតិចគីរ៉ាគឺជាសង្សាចាស់របស់ជេគ នាងជាមនុស្សដែលជេគស្រឡាញ់ខ្លាំង ដលថ្នាក់ហ៊ាលះបងគ្របយ៉ាងដើម្បីនាងតែចុងក្រោយនាងក៏ទៅចោលជេគ) ជេគឃើញចិងគេក៏ទម្លក់ទឹកមុខចុះ នីគីក៏និយាយ
   "គីរ៉ានាងត្រឡប់មកវិញហើយអាជេគ ឯងគិតមិច"នីគីសួរទៅជេគ ជេគលឺចិងគេក៏តប
    “យើងគ្មានអីទេធម្មតា នាងត្រឡប់មកមានពាក់ពានអីនិងយើង"ជេគតបទាំងទឹកមុខធម្មតា នីគីឃើញចិងគេក៏សើចហើយនិយាយ
   “ពិតមែនហ កាលឯងនៅស្រឡាញ់នាងហី"នីគីនិយាយទាំងញញឹម ជេគលឺចិងគេក៏សម្លឹងមុខនីគី
   “បានហើយកាលពួកឯងទៅក្លឹបហីតោះ"ហុឺសឹងនិយាយបង្វែលរឿងហើយពួកគេក៏នាំគ្នាចេញទៅ យើងកាតមកមើលប្រលានយន្តហោះវិញ យើងឃើញមនុស្សស្រីសក់ខ្លីម្នាក់ពាក់រ៉ូបពណ៍ក្រហមការ៉េមពណ៍ឈាមជ្រូងពាក់វេនតាបានចុះពីយន្តហោះ នាងបានដោះវេនតាហើយក៏ញញឹមនិយាយថា
   “អូនត្រឡបមកវិញហើយជេគ អូននិងយកបងមកវិញសំណព្វចិត្តរបស់អូន"គេនិយាយហើយក៏ដើរចេញទៅ(មួយទៀតហើយសត្រូវអូននូចេញមកមួយទៀតហើយតែម្នាក់និងសាហាវណា)

អន្លនស្នេហ៍ចោមផ្កា[F4]Where stories live. Discover now