មកតភាគក្រោយពីជេយ៍ចេញទៅជុងវ៉ុនក៏ងើបមកអង្គុយលើកពូកគេបានយកក្រដាក់នោះមកមើលហើយសើចទាំងទឹកភ្នែក
"អឹម គេនៅតែសុំខាងជាងខ្ងុំ"ជុងវ៉ុននិយាយហើយក៏ងើបទៅបន្ទាបទឹកគេក៏ដើរមកឈរមុខកញ្ចក់ហើយមើលមុខខ្លួនឯងគេក៏ឈរសម្រក់ទឹកភ្នែកមើលស្នាមនៅលើកកគេជាច្រើនកន្លែង
"នេះតែពាក្យថាស្រឡាញ់បន្តិចខ្ងុំហ៊ាលះបង់ខ្លួនអោយគេហចំជាឆ្គួតមែននាងវ៉ុនអើយឯងនេះ”ជុងវ៉ុននិយាយហើយក៏ទះខ្លួនឯងលឺសូតែ ផាចទះហើយគេក៏ចូលទៅងងូកទឹកបាត់ទៅ ក្រោយពីងងូកទឹករួចជុងវ៉ុនគេក៏រើសខោអាវខ្លួនឯងហើយចេញទៅបាត់ទៅកាតមកមើលសូនូវិញពេលនេះ នីងខៃគេត្រឡបមកវិញហើយគេក៏ឡើងទៅខាងលើក
"បាត់ក្តៅខ្លួនហើយតើ"ខៃគេនិយាយទាំងញញឹម ពេលនោះសូនូក៏ងើបមកហើយ
“តើលោកជាអ្នកណា"សូនូគេនិយាយទាំងឆ្ងល់សម្លឹងមុខខៃ
“ខ្ងុំឈ្មោះថានីងខៃជាម្ចាស់បន្ទប់នេះ"ខៃនិយាយទាំងញញឹម សូនូគេក៏និយាយ
"គឺលោកទេហមិចបានជាលោកជួយខ្ងុំ"សូនូគេសួរទៅកានខៃ
“ឃើញស្លាប់ហើយមិនជួយមិចកើតខ្ងុំត្រូវតែជួយ"ខៃនិយាយបណ្តើលជូតដៃរបណ្តើល
“អរចិងខ្ងុំក៏ត្រូវអរគុណលោកដែល ដែលបានជួយខ្ងុំ"សូនូគេនិយាយទាំងអោនក្បាល់តាមរបៀបប្រជាជនកូរ៉េ
“មិនអីទេនិយាយចិងយើងនិយាយគ្នាយូហើយតើឯងឈ្មោះអី"ខៃគេសួរទៅសូនូ សូនូគេកនិយាយតបវិញ
“ខ្ងុំឈ្មោញសូនូ គឺគីមសូនូណា”សូនូគេនិយាយទាំងញញឹម ខៃឃើញសូនូញញឹមចឹងគេក៏នឹកដល់ស្នាមញញឹមរបស់ស៊ូហឺព្រោះវាដូចគ្នា គេក៏គិតក្នុចចិត្តរបស់គេ«ដូចអូនណាស៊ូហឺតើអាចជាអូនទេ"ខៃគេគិតហើយក៏ចាប់ដៃរសូនូ
“ខ្ងុំឈ្មោះថាវ៉ង នីងខៃមើលទៅឯងដូចជានៅក្មេងណាចិងហៅខ្ងុំថា ខៃនីងចុះណា"ខៃគេនិយាយទាំងញញឹមសូនូគេក៏ងក់ក្បាល់
“បាត បងខៃនីង"សូនូគេនិយាយទាំងញញឹមបាតភ្នែកធ្វើអោយខៃទ្រាំមិនបានក៏ចាប់ថ្ពាស់សូនូទាញ់
“អួយឈឺណា មិចទាញ់ថ្ពាស់ញុមចិង"សូនូគេនិយាយទាំងអង្អែកថ្ពាសធ្វើមុខចងយំ
“មកពីខ្នាញ់ពេកនិងណា "ខៃគេនិយាយទាំងញញឹម
"បងនៅតែម្នាក់ឯងទេហ”សូនូសួរទៅកានខៃ ខៃក៏ងកក្បាល់
"ហើយចុះប៉ាម៉ាក់បង"សូនូសួរទៅនីងខៃ នីងខៃគេឆ្ងាត់តិចហើយក៏តប
“ពួកគាត់បានស្លាប់បាតហើយ"ខៃគេនិយាយទាំងទឹកមុខកំសត់សូនូឃើញចិងគេនិយាយលេងចេញ
"សុំទោសណាដែលខ្ងុំសួរ"សូនូគេនិយាយទាំងអោនគោរព
“មិនអីទេបងអត់ប្រកានទេ"ខៃគេនិយាយទាំងព្យាយាមញញឹម សូនូគេក៏ធ្វើចរិតcuteរបៀបមនុស្សcute
"ពិតជាមិនខឹងនិងខ្ងុំពិតមែនហ"សូនូគេនិយាយទាំងពេបមាត់
“ពិតមែនហើយ ក្មេងឆ្គួត”ខៃគេនិយាយទាំងញញឹមដាក់សូនូ សូនូគេក៏ញញឹមតបវិញ
"សូនូបងសុំសួរបានអត់"ខៃគេនិយាយទាំងមុខមាំ សូនូគេក៏ងកក្បាល
“បងមានរឿងអីសួរមក"សូនូគេនិយាយទាំងញញឹម
"តើឯងមានរឿងអីមែន បានជារាងកាយឯងសិទ្ធតែស្នាមជាំជាពិសេសដៃររបស់ឯងថែមទាំងបាកទៀតផង"ខៃគេសួរទៅសូនូ សូនូលឺចិងគេក៏ទម្លាក់ទឹកមុខចុះបន្តិច
“គឺគ្មានរឿងអីទេបង"សូនូគេតបទៅវិញទាំងទឹកមុខស្រពោន ខៃឃើញទឹកមុខសូនូគេក៏ចំរិតសួរ
"សូនូប្រាប់បងមកបើលបងជួយបានបងនឹងជួយ"ខៃគេនិយាយទាំងចាប់ដៃរសូនូ ពេលនោះសូនូគេក៏បែបមុខចេញ
“គ្មានអីទេបង”សូនូគេតបទាំងទឹកភ្នែកហូរ
“សូនូបងសួរឯងតើឯងទុកបងជាបងប្រុសឯងទេ"ខៃគេនិយាយទាំងសួរសូនូ មែនហើយខៃគេមិនបានគិតអីជាមួយសូនូទេព្រោះថាគេបានបិតបេះដូងទុកអោយតែស៊ូហឺតែម្នាក់ទោះសូនូមុខដូចស៊ូហឺកីគេគ្មានចិត្តដែល
"បង បងពិតជាទុកខ្ងុំជាប្អូនមែនហ"សូនូគេសួខៃ
“ពិតមែនហើយប្អូនប្រុសបងនឹងការពាឯងតែអីឡូវឯងប្រាប់បងបានអត់ថាខ្លួនប្រាណឯងកើតអី"នីងខៃសួរសូនូ
“គឺខ្ងុំត្រូវបានមនុស្សខ្ងុំស្រឡាញ់ធ្វើបាបណាបង"សូនូគេនិយាយទាំងទឹកភ្នែកហើយក៏នឹកដល់សកម្មភាពដែលពួកនាយក្រាយធ្វើដាក់គេ សូនូគេជាមនុស្សចូលចិត្តនិយាយត្រងអត់កុហក
"ហេតុអីបានជាគេធ្វើបាបឯង"ខៃគេសួរសូនូដោយសំឡេងស្រទន់ព្រោះគេអាណិតសូនូណា
“ព្រោះតែភាពអាត្មានិយមណាបងពួកគេមានគូរដណ្តឹងមានប្រពន្ធអស់ហើយតែមិនព្រមដោះលេងខ្ងុំហើយថែមទាំងធ្វើបាបគ្រួសារខ្ងុំទៀត”សូនូគេនិយាយទាំងអោបខៃ ទឹកភ្នែករបស់សូនូស្រកមកប៉ះដើមទ្រូងខៃធ្វើអោយគេមានចិត្តអាណិតសូនូយ៉ាងខ្លាំង
“តើឯងចងកើតជាមនុស្សថ្មីទេបងនិងជួយឯងអោយកើតជាមនុស្សថ្មី”ខៃគេសួរសូនូសូនូកឺចិងគេក៏ងើបមកមើលមុខខៃ
“បងចងធ្វើយ៉ាងមិច”សូនូគេសួរទៅកានខៃ
“ចាំឯងជាសិនទៅបងនឹងបង្រៀងឯងអោយកើតជាមនុស្សថ្មី"ខៃគេនិយាយទាំងអង្អែលក្បាល់សូនូ សូនូគេក៏ងក់ក្បាល
“អីឡូវឯងសម្រាក់សិនទៅបងមានការទៅក្រៅ”ខៃគេនិយាយទាំងញញឹម ហើយក៏ដើរចេញទៅសូនូគេមិនទានគេងទេគេក៏ងើបអង្គុយ
“ខ្ងុំនិងចាប់ផ្តើមជីវិតថ្មីក្លាចជាមនុស្សថ្មីខ្ងុំនិងបំភ្លេចពួកលោក”សូនូគេនិយាយហើយគេក៏ស្រកទឹកភ្នែកគេជូតចេញហើយក៏គេបាត់ទៅ។____to be continuing ____
បន្តទៅនេះយើងនិងបានឃើញសូនូមនុស្សថ្មីរងចាំមើលភាគក្រោយថាសូនូថ្មីនេះយ៉ាងមិចដែល✌🏻😉
YOU ARE READING
អន្លនស្នេហ៍ចោមផ្កា[F4]
Short Storyពីស្អប់ទៅជាស្រឡាញ់ស្នេហ៍ដល់អាត្មានិយមស្រឡាញ់ខ្លាំងដលថ្នាក់ហ៊ាលើកដៃរធ្វើបាបមនុស្សខ្លួនស្រឡាញ់