ភាគទី5 កាន់តែគេចកាន់តែជួប

250 31 2
                                        

Enjoy your reading 😉

«ជេយ៉ុងអូននៅក្នុងនេះមែនទេ? ចេញមកណាបងសុំអង្វរ»សំឡេងរបស់ហុីសុឹងដែរនៅខាងក្រៅបន្ទប់ទឹកក៏បានបម្លឺឡេីងសុំអង្វរអោយជេគដែរនៅខាងក្នុងគេចេញមកខាងក្រៅអោយជួបមុខរបស់ខ្លួន។

«អឺ អឺ គឺអូនមិនទាន់ត្រៀមខ្លួនទេ ចាំពេលក្រោយទៅ»ជេគក៏បានតបទៅវិញទាំងភ័យខ្លួននេះនៅសុខៗហុីសុឹងក៏មកអោយគេធ្វេីយ៉ាងមិចទៅគេចប់មិនខានទេមានតែរកវិធីរត់គេចសិនហេីយ។

«ជេយ៉ុង សូមអង្វរចេញមកជួបបងមក» សម្លេងគោះទ្វារបន្ទប់ទឹកបានបន្លឺយ៉ាងខ្លាំងស្របពេលដែលសម្លេងអង្វររបស់អ្នកជាសង្សារបន្លឺឡើងដូចគ្នា

«សូមទុកពេលឲអូនត្រៀមខ្លួនសិនបានទេ» សម្លេងស្រួយស្រឹបតបទៅវិញទាំងទឹកភ្នែករលីងរលោង

«តែបន្ដិចក៏បានដែរណាជេយ៉ុង អញ្ចឹងអូនអោយបងចាប់ដៃអូនបន្ដិចក៏បងអស់ចិត្តដែរ»សំឡេងរបស់អ្នកនៅខាងក្រៅក៏នៅតែបន្លឺឡេីងអង្វរកអោយជេគគេចេញមកខាងក្រៅ។

<ខ្ញុំមិនមែនជាជេយ៉ុងទេ ខ្ញុំជាជេគ! សុំអង្វរចេញទៅ>ជេគក៏បាននិយាយឡេីងនៅក្នុងចិត្តទាំងចង់យំចេញមកខាងក្រៅពេលនេះគេទាល់ច្រកហេីយធ្វេីយ៉ាងមិចទៅ?

«អូនមិនបាន makeup ទេណាៗទុកថាអូនសុំអង្វរបងទៅចុះចាំលេីកក្រោយទៅ»

«មិនអីទេទោះអូនមិន makeup ក៏ស្អាតដែរ»

«អេដេនអោយអូនចេញទៅ អូនមិនចង់ជួបបងពេលនេះទេ ណាហឹក បេីមិនអញ្ចឹងអូននឹងយំហេីយ»ជេគក៏បានស្រែកឡេីងសឹងតែអស់សំឡេងទៅហេីយ

«អូនកុំយំអី អញ្ចឹងបងអោយអូនចេញក៏បាន តែ!អូនចេញអោយស្រួលមកហេីយអោយបងឃេីញមុខរបស់អូន»ហុីសុឹងក៏បាននិយាយឡេីងទាំងដេីរថយចេញពីទ្វាបន្ទប់ទឹកបន្ដិចដេីម្បីស្រួលអោយជេគដែរនៅខាងក្នុងបានចេញមកជួបមុខរបស់គេ។

«អញ្ចឹងបងរាប់ 1ដល់3ទៅ»ជេគក៏បានប្រាប់ទៅកាន់អ្នកខាងក្រៅអោយរាប់សិនទេីបខ្លួនចេញទៅជួប។

«1-2...អូយ៎!!! ជេយ៉ុងអូនទៅណា ចាំបងផង»ហុីសុឹងរាប់មិនទាន់ទាំងអស់ដល់លេខ3ផងជេគក៏ស្រាប់តែបេីកទ្វាមកបុកនឹងក្បាលរបស់គេពេញមួយទំហឹងតែម្ដងឡេីងគេមេីលអ្វីមិនឃេីញ បានត្រឹមតែស្រែកហៅឈ្មោះរបស់ជេយ៉ុងដែរត្រូវជាសង្សាខ្លួន។

Everything for you /HEEJAKE/Место, где живут истории. Откройте их для себя