Enjoy your reading 😉
«ខ្ញុំគិតថាលោកគួរតែទុកពេលឲនាងត្រៀមខ្លួនសិនទៅ»ជេគបន្ទាប់ពីស្ដាប់បញ្ហារបស់ហុីសុឹងហើយគេក៍លើកគំនិតផ្ទាល់ខ្លួនរបស់គេមកនិយាយប៉ុន្ដែអ្នកដែលកំពុងស្ដាប់ហាក់មិនសូវពេញចិត្តនិងអ្វីដែលជេគនិយាយសោះ។
«ទាក់ទងគ្នាយូរដែលហើយខ្ញុំគិតថានាងគួរតែត្រៀមខ្លួនហើយដែល ខ្ញុំពិតជាចង់ឃើញមុខនាងនឹងចង់ស្គាល់នាងឲច្បាស់ជាងនេះណាស់»ហុីសុឹងនិយាយតែងអន់ចិត្តទាក់ទងជាមួយនាងយូរដែលហើយត៎ាមុខនឹងឈ្មោះគេមិនស្គាល់ផង មួយថ្ងៃៗគេគិតតែពីជេយ៉ុងឡើងចង់ដូចជាមនុស្សឆ្កួតទៅហើយ។
«បើលោកនៅតែបែបនេះទៀតនាងខ្លាចលោកវិញទេណា»ជេគក៏បាននិយាយឡេីងទាំងតាមសម្លឹងមេីលមុខរបស់ហុីសុឹងមិនដាក់ភ្នែក។
«ខ្ញុំមិនមែនជាមនុស្សគួរអោយខ្លាចដូចអ្វីដែលឯងគិតទេ គ្រាន់តែស្រឡាញ់នឹងចង់ជួបមុខតើខ្ញុំគួរឲខ្លាចណាស់ទៅអី»ហុីសុឹងគេមិនសប្បាយចិត្តទេនៅពេលដែលគេលឺអ្វីដែលជេគនិយាយ តើគេគ្រាន់តែចង់ជួបមុខមើលទៅគេគួរឲខ្លាចណាស់ទៅអី។
«ដែលលោកធ្វើចឹងដូចដាក់សម្ពាធនាងទៅវិញទេ»ជេគគេក៍រាងអាណិតហុីសុឹងដែលមើលទៅគេដូចស្រឡាញ់តួអង្គស្រីនៅក្នុងហ្គេមនឹងដល់ហើយ ចុះបើគេដឹងថាជេយ៉ុងដែលគេស្រឡាញ់ខ្លាំងជាមនុស្សប្រុសនោះគេនឹងមានប្រតិកម្មបែបណាទៅ។
«តែខ្ញុំពិតជាចង់ជួបគេពិតមែន»ទោះជាជេគនិយាយបែបមិចក៍គេមិនខ្វល់ដែលសំខាន់គេនៅតែចង់ជួបជាមួយជេយ៉ុងដដែលនឹង ជេគពេលនេះគេអស់មធ្យោបាយសង្រ្គោះខ្លួនឯងហើ
យមានតែសួរត្បក់ទៅហុីសុឹងវិញប៉ុណ្ណោះ។
«ចុះលោកគិតយ៉ាងមិច? បើសិនជានាងនៅតែមិនព្រមជួបលោក»ជេគក៏បានសួរទៅកាន់ហុីសុឹងឡេីងដោយមិនហ៊ានសូម្បីតែដកដង្ហេីមរបស់ខ្លួន នឹងតាមសម្លឹងមេីលមុខរបស់ហុីសុឹងមិនដាក់ភ្នែក។
«ខ្ញុំនឹងសម្លាប់នាងបើនាងនៅតែចចេសមិនព្រមមកជួបខ្ញុំ»ហុីសុឹងប្រលែងប្រយោគដែលខ្លួនចង់និយាយចេញមកទាំងមុខស្មើរដែលធ្វើអោយអ្នកដែលមានខ្លួនអស់វាចានិយាយនឹងភ័យខ្លួនជាខ្លាំង។
ESTÁS LEYENDO
Everything for you /HEEJAKE/
Romanceផ្ដើមពីការស្គាល់គ្នាក្នុងហ្គេម.... Main character: heeseung & Jake Warning Some of the story is not from our opinion Credits:...... from manhwa Start: 8/7/2024 End:..... Writer: cheri , Josette Hope you guy enjoy your reading 😉
