ភាគទី6 ហេតុផលឆ្គួតឡប់

133 21 3
                                    

Enjoy your reading 😉

ពេលវេលាចេះតែរំកិលទៅមុខពេលនេះមេឃធ្លាក់ងងឹតទៅហើយតែកម្លោះទាំងប្រាំមួយនៅមិនទាន់នាំគ្នាលេងឆ្អែតទៀតពួកគេបានចំណាយពេលវេលាជាមួយគ្នានឹងសើចសប្បាយជាមួយគ្នារហូតដល់តែហត់រៀងខ្លួនទើបនាំគ្នាសម្រាក

«នេះទឹក! ផឹកទឹកសិនទៅ» នៅសុខៗក៏មានដៃរបស់នរណាម្នាក់បានហុចទឹកមួយដបយកមកអោយគេ។

«អរគុណ! ខឹក...ខឹកៗ»ជេគទទួលទឹកពីដៃមនុស្សម្នាក់ទៀតទាំងមិនបានមើលមុខព្រោះពេលនេះគឺគេហត់ខ្លាំងមែនទែន ភ្លាមៗនោះជេគក៍បានឆ្លោះទឹកនៅពេលដែលដឹងថានរណាហុចទឹកឲគេ គឺជាហុីសុឹងដែរជាអ្នកហុចទឹកអោយគេមិញនេះគេស្មាន់តែជាជុងវ៉ុនឬស៊ូនូហេីយតេីស។

«ឯងមិនអីទេមែនទេ» ហុីសុឹងឆ្លេឆ្លាពេលឃើញអ្នកនៅចំពោះមុខកំពុងឆ្លោះទឹកដែលធ្វើឲគេស្រវេស្រវារត់ទៅយកក្រដាសជូតមាត់ដែលនៅជិតខ្លួនហុចឲអ្នកដែលឆ្លោះទឹកអម្បិញមិញនេះយ៉ាងលឿន។

«ខ្ញុំ...ខ្ញុំមិនអីទេ»ជេគឲតែឃើញហុីសុឹងគេដឹងតែភ័យនិយាយមិនចង់ចេញហើយ ដូចជាពេលនេះចឹងគេធ្វើខ្លួនមិនត្រូវទេពេលដែលនៅតែពីរនាក់បែបនេះអ្នកណាមិនភ័យទៅមកនៅស្រស់ៗបែបនេះសំខាន់នៅតែពីនាក់ទល់មុខគ្នាទៀត។

«បេីមិនអីទៅលេងបន្ដទេ?»ហុីសុឹងគ្រាន់តែលឺថាជេគមិនអីភ្លាមគេក៏ញញឹមតិចនឹងសួរទៅកាន់ជេគសេីម្បីទៅលេងជាមួយនឹងពួកគេបន្ដព្រោះបេីនៅអង្គុយទីនេះទៀតក៏គ្មានអីលេងដែរ។

«អឺ...គឺថាលោកទៅមុនខ្ញុំទៅខ្ញុំនៅមិនទាន់បាត់ហត់នៅឡេីយទេ»ជេគក៏បានព្យាយាមប្រកែកនឹងហុីសុឹងដែរចង់ទៅលេងជាមួយគេមិញនេះ។

«ជេគយេីងសុំអោយអែងជួយរឿងមួយបានទេ?»ហុីសុឹងក៏រាងស្ទាក់ស្ទេីរបន្ដិចដែរតែក៏សុខចិត្តសួរទៅព្រោះមុននឹងក្រោយគេក៏ត្រូវតែសួរទៅកាន់ជេគដដែលនឹងទាន់ពេលនេះមានឪកាសក៏សួរអោយហេីយទៅ។

«ហា៎? មា...មានអីមែន?»ជេគគេឡេីងភ័យសឹងតែលែងហ៊ានដកដង្ហេីមទៅហេីយនៅសុខៗមកសុំអោយគេជួយរឿងមួយហេីយមិននិយាយអោយចប់អស់អ្នកណាមិនភ័យទៅ។

Everything for you /HEEJAKE/Where stories live. Discover now