Enjoy your reading 😉
« ប្រាកដហើយថាអត់ផ្លាស់នៅផ្ទះអោយហើយ? » យ៉ុងជេហើបមាត់សួរបញ្ចាក់ទៅកាន់បងប្រុសដែលកំពុងកាន់ថង់ឥវ៉ាន់ដែលគេសួរព្រោះគេឃើញជេគមិនព្រមពាក់រូបនឹងសក់ដែលគេអោយដោយជេគនិយាយថាចាំផ្លាស់នៅកន្លែងដែលពួកគេណាត់ជួប
« អត់នោះទេ! ចេញក្រៅខ្មាស់គេណាស់បើពាក់បែបនឹងទៅ »
« បើបងមានបញ្ហាអី ឯងមិនបាច់យំសោករកបងទេ »
« និយាយអីអពមង្គលបែបនេះ ទះបែកមាត់ឡូវហើយ »
« បងទៅហើយ នៅជាមួយឯងតិចទៀតនឹងកើតឆ្កួតដោយសារសម្ដីឯងឥឡូវហើយ » មិនចង់នៅនិយាយច្រើនទៀតជេគគ្រាន់តែនិយាយលាហើយគេក៍បើកទ្វារដើរចេញបាត់ទៅព្រោះមិនចង់នៅស្ដាប់សម្ដីមាសរបស់ប្អូនខ្លួនទៀត
* ចំណាយពេលមិនយូរប៉ុន្មានគេក៍មកដល់កន្លែងណាត់រឿងដែលគេត្រូវធ្វើមុនដំបូងគឺត្រូវទៅរកបន្ទប់ទឹកដើម្បីផ្លាស់ខោអា វតែគួរអោយស្ដាយព្រោះសំណាងមិនដែលនៅខាងគេសោះគ្រាន់តែចូលទៅដល់ភ្លាមគេក៍វ៉ាក់អើជាមួយហុីសុឹងដែលនៅខាងក្នុងតែម្ដងអ្វីដែលធ្វើអោយគេភ័យជាងនឹងទៀតគឺសម្ដីរបស់ហុីសុឹងដែលបានហៅគេតែម្ដង
« ជេយ៉ុងនេះអូនមកដល់ហើយមែនទេ? អូនមកដល់លឿនជាងការគិតរបស់បងទៅទៀតអូនសម្លាញ់ »
« អឺ....អឺលោកនិយាយជាមួយខ្ញុំមែន? » ជេគភ័យមែនទែនភ័យឡើងនិយាយមិនចង់ចេញប៉ុន្ដែគេក៍សម្រួលអារម្មណ៍រួចក៍ធ្វើពើសួរទៅហុីសុឹងវិញ
« នៅក្នុងនឹងមានតែពីរនាក់ទេ តើអូនចង់អោយបងនិយាយជាមួយនរណាគេ? »
« ខ្ញុំ...ខ្ញុំគិតថាលោកច្រឡំមនុស្សហើយខ្ញុំមិនមែនជាជេយ៉ុងនោះទេខ្ញុំគឺជេគ » ជេគតបទៅហុីសុឹងតែងរដាក់រដុបមុននឹងបញ្ចាក់ថាខ្លួនមិនមែនជាមនុស្សដែលហុីសុឹងសម្ដៅលើ
« អុះ! មែនអីចឹងប្រហែលជាខ្ញុំច្រឡំមែនហើយ » ហុីសុឹងធ្វើជាភ្ញាក់ផ្អើលបែបថាខ្លួនច្រឡំមនុស្សពិតមែនតែការពិតគេដឹងទៅហើយថាជេគកុហកខ្លួន
« ពិតជាចៃដន្យមែន! នេះលោកមានណាត់ជាមួយសង្សារលោកមែនទេ? » ជេគបន្ទាប់ពីលឺអ្វីដែលហុីសុឹងនិយាយហើយគេពិតជាធូរទ្រូងមែនទែន
YOU ARE READING
Everything for you /HEEJAKE/
Romanceផ្ដើមពីការស្គាល់គ្នាក្នុងហ្គេម.... Main character: heeseung & Jake Warning Some of the story is not from our opinion Credits:...... from manhwa Start: 8/7/2024 End:..... Writer: cheri , Josette Hope you guy enjoy your reading 😉