ភាគទី16 កុំពាក់ព័ន្ធនឹងជេយ៉ុងអោយសោះ!

175 28 4
                                    

Enjoy your reading 😉

ធ្មិចបេីកៗមួយអាទិត្យជាងទៅហេីយដែរជេគត្រូវបានគេតាមដានជីវិតរបស់ខ្លួនមិនអោយសល់មួយថ្ងៃគេត្រូវទៅផ្ទះវិញលឿនៗមិនអាចទៅដេីរលេងជាមួយនឹងមិត្តភក្ដិបានព្រោះតែខ្លាច ជីវិតរបស់គេធ្លាប់តែស្រស់បំព្រងឥឡូវនេះប្រែមកជាខ្មៅស្រអាប់អស់ហេីយ។

« ហេជេគថ្ងៃនេះអែងមករកយេីងមានការអី? » សំឡេងអ្នកជាមិត្តរបស់ជេគដែរមានឈ្មោះថា ហាស៊ូល ក៏បាននិយាយឡេីងទៅកាន់ជេគដោយញញឹមតិចៗព្រោះពួកគេទាំងពីនាក់ជាមិត្តភក្ដិនឹងគ្នាគ្រាន់តែមិនបានរៀនផ្នែកជាមួយគ្នា

« យេីងមានរឿងចង់អោយអែងជួយ » ជេគក៏បាននិយាយឡេីងទៅកាន់ហាស៊ូលមុននឹងដាក់គូថអង្គុយនៅជិតគេ

« មានអីក៏និយាយមក បេីជួយបានយេីងនឹងជួយតែបេីជួយមិនបានមានតែតាមនឹងហេីយ »

« គឺថាមានអ្នកតាមដានយេីងច្រេីនថ្ងៃហេីយ ហេីយយេីងមិនដឹងថាត្រូវធ្វេីយ៉ាងមិចកុំអោយគេតាមដានយេីងទៀតទេ » ជេគក៏បាននិយាយឡេីងទាំងមិនសប្បាយចិត្តអោយតែគិតដ៏រឿងនឹងគេមិនដែរសប្បាយចិត្តទេ

« ហា៎? មានគេតាមដានអែង? » ហាស៊ូលនិយាយឡេីងទាំងភ្ញាក់ផ្អេីលមិនស្ទេីរនោះទេ

« គេម្នាក់នឹងធ្លាប់ត្រូវជាអីនឹងអែងហេ៎? » ហាស៊ូលក៏បានសួរទៅកាន់ជេគទាំងកំពុងតែអង្គុយគូសរូបរបស់ខ្លួន

« គឺយេីងធ្លាប់ជាសង្សានឹងគ្នា ហេីយ ... » ជេគគេក៏បានរៀបរាប់ប្រាប់រឿងរ៉ាវគ្រប់យ៉ាងអោយទៅហាស៊ូលបានស្ដាប់ដោយប្រាប់តាំងពីដេីមរឿងដំបូងៗថាយ៉ាងមិចខ្លះ

« អា! យល់ហេីយ យេីងមានប្អូនជីដូនមួយម្នាក់ជាអ្នក ហាត់ប្រដាល់ ហេីយការងារក្រៅម៉ោងរបស់គេគឺដេីរធ្វេីជាសង្សាក្លែងក្លាយរបស់ស្រីៗដែរចង់បែកពីសង្សា » ហាស៊ូលគ្រាន់តែបានលឺជេគប្រាប់បែបនេះគេក៏បាននឹកដ៏ប្អូនប្រុសជីដូនមួយរបស់ខ្លួនភ្លាម

« ហេីយអែងមានប្រាប់គ្រួសាររបស់អែងទេ? » ហាស៊ូលនៅតែសួរបន្ដអំពីរឿងរបស់ជេគព្រោះជាមិត្តនឹងគ្នាលឺបែបនេះអ្នកណាៗក៏បារម្ភដែរ

Everything for you /HEEJAKE/Where stories live. Discover now