ភាគ10 ម៉ាក់ប៉ាតឹងតែង

191 24 2
                                    

ព្រឹកប្រលឹមឡេីងជេគគេក៏បានរៀបចំខ្លួនទៅសាលាទាំងទឹកមុខមិនស្រស់ដូចរាល់ដងព្រោះថ្ងៃនេះគេប្រាដកជាត្រូវប្រឈមមុខជាមួយនឹងហុីសុឹងទៀតហេីយ។

« ហេ៎ជេគ! ថ្ងៃនេះអែងយ៉ាងមិចនឹង? មេីលមុខមិនស្រស់សោះ » ជុងវ៉ុនគ្រាន់តែឃេីញជេគគេដេីរចូលមកក្នុងថ្នាក់ជាមួយនឹងទឹកមុខមិនស្រស់ភ្លាមក៏ប្រញាប់សួរទៅកាន់មិត្តភ្លាម។

« ត្រឹមថ្ងៃនេះយេីងមិនបានរៀនថ្នាក់ជាមួយគេនឹង យេីងសប្បាយចិត្តណាស់ទៅហេីយ តែអោយតែគិតដ៏រឿងមិ្សលមិញយេីងចង់តែទៅសម្លាប់ខ្លួនទេ » ជេគក៏បាននិយាយឡេីងទាំងដេកក្រាបនៅលេីតុនឹងសម្លឹងមេីលមុខរបស់ជុងវ៉ុនមិនដាក់ភ្នែក ព្រោះរឿងកាលពីម្សិលមិញនេះជេគគេបាននិយាយប្រាប់ទៅកាន់ស៊ូនូនឹងជុងវ៉ុនអស់ហេីយ។

« ហេីយថ្ងៃនេះបេីគេនៅតែរញ៉េរញ៉ៃទៀត អែងគិតយ៉ាងមិច? » ជុងវ៉ុនក៏សួរទៅកាន់អ្នកដែរក្រាបនៅលេីតុកាន់ទូរស័ព្ទនៅជាប់ក្នុងដៃមិនប្រលែង។

« យេីងថាថ្ងៃនេះយេីងសុំគេបែកពីគេហេីយអែង យេីងអោយទ្រាំនៅទៀតមិនបានទេ » ជេគក៏បាននិយាយឡេីងទាំងសម្លឹងមេីលទូរស័ព្ទនៅក្នុងដៃមិនដាក់ភ្នែក ថ្ងៃនេះគេសុំបែកមែនទែនហេីយមិនលេងសេីចទេ អោយគេទ្រាំនៅមិនបានទៀតទេ។

« យេីងសម្រេចតាមអែងទេ » ជុងវ៉ុនក៏និយាយឡេីងទាំងភ្នែកមេីលទៅខាងក្រៅបង្អួច រួចក៏បានចាប់អារម្មណ៍ជាមួយក្រុមរបស់ហុីសុឹងដែរកំពុងតែដេីរនៅខាងក្រៅ។

« នេះហុីសុឹងមានសង្សាហេីយហេ៎? » សំឡេងរបស់សិស្សស្រីក៏បានបន្លឺឡេីងទាំងបង្ហាញរូបថតដែរបង្ហោះកាលពីម្សិលមិញអោយទៅមិត្តរបស់ខ្លួនមេីល។

« ពិតមែនហេ៎? នេះថែមទាំងមានបាច់ផ្កាទៀត » សិស្សស្រីម្នាក់ក៏បាននិយាយឡេីងទាំងហាក់បីដូចជាអាក់អន់ចិត្តយ៉ាងអញ្ចឹងនឹងសម្លឹងមេីលទៅកាន់រូបថតដែរមិត្តខ្លួនបង្ហាញអោយមេីល។

« យេីងច្រណែនម្នាក់ស្រីនឹងណាស់ »

« យេីងចង់ដឹងណាស់ថាម្នាក់ស្រីនឹងស្អាត់ប៉ុណ្ណាទៅ? បានជាហុីសុឹងចាំបាច់ទៅឈរកាន់បាច់ផ្កាកណ្ដាលថ្ងៃបែបនេះ » សំឡេងរបស់សិស្សស្រីក៏នៅតែបន្ដបន្លឺឡេីងជារឿយៗឡេីងជេគគេត្រូវក្រាបមុខដេកនៅលេីតុម្ដងទៀតទៅហេីយ។

Everything for you /HEEJAKE/Nơi câu chuyện tồn tại. Hãy khám phá bây giờ