ភាគទី15 ជីវិតត្រូវតែស្រស់បំព្រង់

142 26 0
                                    

Enjoy your reading 😉

« ស្អីរបស់បងនឹង? និយាយអីខ្ញុំស្ដាប់មិនយល់ » យ៉ុងជេក៏បាននិយាយឡេីងទៅកាន់ជេគដោយមិនយល់សេចក្ដី

« មានគេតាមដានបង អោយបងធ្វេីយ៉ាងមិចទៅ? » ជេគវិញក៏បានស្រែកឡេីងទាំងយំ ជីវិតរបស់គេពេលនេះចប់ហេីយ គឺចប់មែនទែនហេីយ

« ស្អីគេ? មានអ្នកតានដានបងហេ៎? បងស្រមោលស្រមៃពេកទេដឹង គ្មានអ្នកណាមកតាមដានជីវិតដ៏អត់ប្រយោជន៍របស់បងនោះទេ » យ៉ុងជេក៏បាននិយាយឡេីងទាំងចង់សេីចបន្ដិចអីបន្ដិច អ្នកណាអីក៏ទំនេរម្ល៉េះមកតាមដានជីវិតបងប្រុសរបស់ខ្លួន

« យ៉ុងជេ! បងអោយអែងមកជួយបងមិនមែនមកជាន់បងបន្ថែមទេ » ជេគវិញគ្រាន់តែបានលឺសម្ដីមាសរបស់អ្នកជាប្អូនភ្លាមក៏បានស្រែកឡេីងសឹងតែបែកផ្ទះទៅហេីយ ជួយមកជួយបែរមកជាជាន់គ្នាថែមទៅវិញ

« បងអោយខ្ញុំជួយយ៉ាងមិច? រឿងបងមិនមែនរឿងខ្ញុំឯណា ចំមែន! » យ៉ុងជេក៏បាននិយាយឡេីងដោយមិនខ្វល់ជារឿងខ្លួនឯងសោះ ចង់អោយគេមកជួយយ៉ាងមិច

« អែងត្រូវតែជួយបង ព្រោះបងបានចំណាយលុយទិញភ្លៅមាន់អោយអែងញុំាអស់ច្រេីនណាស់ »

« ជួយក៏ជួយ ហេីយបងចង់អោយខ្ញុំធ្វេីយ៉ាងមិច? » ជាបងប្អូននឹងគ្នាទៅហេីយ បេីមិនជួយដូចមិនសមអញ្ចឹងហេីតមានតែជួយទៅ

« ពេលល្ងាចឡេីងអែងទៅចាំនៅមុខសាលាបានទេ បងមិនចង់ដេីរម្នាក់អែង » ជេគក៏បាននិយាយឡេីងទាំងអោបដៃរបស់យ៉ុងជេជាប់ទាំងអង្វរក

« ឡប់! អត់ទេ បងមកផ្ទះខ្លួបឯងទៅ មិចក៏មិនអោយមិត្តបងជូនមក? » យ៉ុងជេវិញគ្រាន់តែឃេីញបែបនេះក័ប្រញាប់ប្រកែកឡេីងយ៉ាងលឿនអោយគេទៅចាំបានយ៉ាងមិចនេះ មិត្តភក្ដិមានមិនអោយជូនមក

« ណាៗ យ៉ុងជេចាំបងទិញភ្លៅមាន់អោយអែងទៀត »

« អត់ទេ បេីបងអោយខ្ញុំជួយវិធីអីផ្សេងបាន តែបេីអោយទៅឈរចាំបងចេញពីរៀននេះយេីងធ្វេីមិនបានទេ »

« អញ្ចឹងជួយរកនឹកបងទៅថា គួរធ្វេីយ៉ាងមិចកុំអោយគេមកតានយេីង? »

« បងប្រាប់គេស្រួលបួលទៅ »

« មិនមែនអញ្ចឹងទេ អានេះគេលេបតាមដានជីវិតបង គេប្រាដកជាមានគំនិតអីអាក្រក់លេីបងមិនខាន »

Everything for you /HEEJAKE/Where stories live. Discover now