Enjoy your reading 😉
រយះពេលបីអាទិត្យហើយដែលពួកគេបានទាក់ទងគ្នា (face to face) ក៍ជាពេលដែលនាយតូចជេគយើងប្រែប្រួលអារម្មណ៍ដូចគ្នាដោយគេមានអារម្មណ៍ចេះខឹង ចេះងរងក់ ចេះប្រច័ណ្ឌដាក់នាយក្រាស់យើងក៍ដូចជាពេលនេះចឹង....
« ជេគហ៎ា! ឈប់ខឹងនឹងបងទៅណា បងនឹងម្នាក់នឹងមិនមានអីពាក់ពន្ធនឹងគ្នាទេគេមករកបងគ្រាន់តែសុំអោយបងជួយតែប៉ុណ្ណោះ » នៅកន្លែងស្រះទឹកក្រោយសាលាយើងឃើញគូរស្នេហ៍ពីរនាក់កំពុងអង្គុយនៅលើបង់ដោយនាយក្រាស់យើងកុំតាមលួងជេគដែលអោបដៃធ្វើមុខក្រញូវដាក់នាយ
« មកតាមលួងធ្វើស្អី? មិចក៍មិនឆាប់ទៅជួយមីស្រីនឹងទៅ »
« ទៅយ៉ាងមិចនឹងកើតបើមិនទាន់លួងសំណព្វចិត្តបាត់ផងនឹង »
« មកពីអាសម្ដីព្រានចឹងត៎ាបានស្រីមករកដល់ថ្នាក់ »
« ជេគហ៎ា! ឈប់ខឹងបងទៅណា ចាំល្ងាចនឹងបងនាំអូនទៅមើលរឿងនឹងញុំា ramen ជាមួយគ្នាយ៉ាងមិចដែល? ឈប់ខឹងទៅន៎អូនសម្លាញ់អាណិតប្រុសកម្សត់ម្នាក់នេះផង » ហុីសុឹងមិនខ្វល់នឹងសម្ដីនាយតូចថាអោយនោះទេពេលនេះគេត្រូវធ្វើគ្រប់យ៉ាងអោយតែជេគបាត់ខឹងដូចជាពេលនេះចឹងគេចាប់ដៃនាយតូចយើងក្រវីចុះឡើងនឹងធ្វើទឹកមុខខ្ចីខ្ចូតអមជាមួយសម្ដីផ្អែមដើ3មកលួងលោមនាយតូចអោយបាត់ខឹង (ហេតុតែចង់ឲអូនបាត់ខឹងស្អីក៍ធ្វើដែល) 🙂↔️
« ប្រាប់ហើយថាមិនបានខឹងទេ » មាត់និយាយថាមិនបានខឹងតែកាយវិការមិនសហការជាមួយមាត់សោះ
« អូននិយាយថាមិនខឹងតែកាយវិការអូនបញ្ចាក់ថាខឹង » ហុីសុឹងគេមិនជឿទេវាមិនដែលមាត់និយាយថាអត់ខឹងទេតែកុំមើលកាយវិការអោបដៃនៅធ្វើមុខក្រញូវដដែលនឹងអោយគេជឿយ៉ាងមិចទៅ?
« ប្រាប់ថាមិនបានខឹងហើយនៅអត់ជឿទៀត » ជេគពេលនេះមុខក្រញូវលើសដើម
« ឡូវញញឹមអោយបងមើលសិនមក បានបងជឿ »
« អត់ »
« ឡូវបងសន្យាថាឈប់ទៅពាក់ពន្ធជាមួយនរណាទៀតហើយ! ឈប់ខឹងទៅន៎ »
« ឈប់ខឹងក៍បានដែល តែកុំភ្លេចសន្យាដែលនិយាយអម្បិញមិញអោយសោះ » ជេគដោយឃើញថានាយក្រាស់ខំប្រឹងអង្វរលួងលោមពេកក៍ឈប់ខឹងតែម្ដងទៅ (ខ្ចិលខឹងយូរខ្លាចបងឈប់លាញ់)
BẠN ĐANG ĐỌC
Everything for you /HEEJAKE/
Lãng mạnផ្ដើមពីការស្គាល់គ្នាក្នុងហ្គេម.... Main character: heeseung & Jake Warning Some of the story is not from our opinion Credits:...... from manhwa Start: 8/7/2024 End:..... Writer: cheri , Josette Hope you guy enjoy your reading 😉