ភាគទី9 សុំទោសរឿងកាលពីព្រឹកមិញ

158 22 1
                                    

( ហាឡូ អេដេន ហេតុអីបានជាបងមកសាលារបស់អូន? )ជេគក៏ប្រញាប់និយាយនឹងព្យាយាាមធ្វេីសំឡេងរបស់ខ្លួនអោយដូចទៅនឹងសំឡេងរបស់ជេយ៉ុងកាលពីរមុនៗមកនឹងកុំអោយមួម៉ៅគេមិនទាន់ចង់អោយវាបែកអារម្មណ៍អីពេលនេះទេគេចង់នៅធម្មតាៗទប់ៗអារម្មណ៍សិន។

( គឺបងគ្រាន់តែចង់ឃេីញអូនប៉ុណ្ណោះ ហេីយបងថែមទាំងបានទិញផ្កាមកអោយអូនទៀតផង ) សំឡេងរបស់អេដេនដែរត្រូវជាហុីសុឹងក៏បានបន្លឺឡេីងទាំងសប្បាយចិត្តព្រោះគេគិតថាជេយ៉ុងសង្សាសំណព្វចិត្តរបស់គេប្រាដកជាចេញមកជួបគេនៅខាងក្រៅមិនខានឡេីយ ព្រោះនាយខំមករកដ៏ទីនេះទៅហេីយ។

( ប៉ុន្ដែអូនមិនចង់បានទេ! បងទៅសាលារបស់បងវិញទៅ អេដេន ) សំឡេងប្រកែករបស់អ្នកម្ខាងទៀតក៏នៅតែបន្ដជារឿយៗគេពិតជាមិនចង់អោយហុីសុឹងគេទៅមែនហេីយក៏មិនចង់ជួបស្អីដែរ។

( បេីអូនមិនព្រមចេញមកជួបបងទេ បងនឹងឈរនៅទីនេះរហូតដ៏សិស្សចេញមកអស់ )

( អត់ទេ បងឆាប់ត្រលប់ទៅសាលារៀនបងវិញទៅ ) សំឡេងក៏នៅតែបន្ដសូមអង្វរអោយអេដេននាយត្រលប់ទៅសាលារបស់ខ្លួនវិញតែអ្នកម្ខាងនេះដូចជាមិនស្ដាប់បន្ដិចសោះឡេីយ។

( បេីអូននៅតែមិនព្រមចេញមកជួបបងទេ បងនឹងហៅឈ្មោះរបស់អូនអោយពេញសាលាហេីយ ) អេដេននាយនៅតែប្រកែកនឹងបានចាប់ផ្ដេីមស្រែកហៅឈ្មោះ សុីមជេយ៉ុងឡេីងលឺពេញនឹងតែម្ដង សិស្សគ្រប់គ្នាវិញម្នាក់ៗមកមេីលមិនហ៊ានព្រិចភ្នែកទេ។

( បងឆ្គួតមែនទេ? អេដេន ឬមួយក៏បងចង់បែកគ្នាជាមួយនឹងអូនហេីយ? ) ជេគគេស្រែកឡេីងទាំងខឹងសម្បារតាមរយៈទូរស័ព្ទនេះគេខឹងឡេូងចង់ចេះផ្សែងតាមស្លឹកត្រចៀកទៅហេីយ សំឡេងរបស់គេឡេីងលែងចេញជាជេយ៉ុងហេីយពេលនេះគឺចេញតែជេគទេ។

( បងមិនចង់បែកជាមួយអូនទេ តែបងគ្រាន់តែចង់ជួបអូនតេីមានរឿងអីដែរត្រូវខុសទៅ? ) អេដេននាយក៏ឆ្លេីយតបទៅកាន់អ្នកនៅក្នុងទូរស័ព្ទហាក់បីដូចជាអាក់អន់ចិត្តជាខ្លាំងនេះនាយមានចិត្តមកជួបហេីយនៅតែមិនព្រមចេញមកជួបទៀតហេ៎?

( អូនប្រាប់បងហេីយថាអូនមិនចង់ជួបបងទេ! នេះបងយ៉ាងមិចនឹង? ឬក៏បងលែងនិយាយចេះស្ដាប់គ្នាហេីយ? ) ជេគគេស្រែកប្រកែកទាំងទឹកភ្នែករហាមថាមិនចង់ចេញទៅជួបគេទេ នេះគេភ័យផង ខឹងភ័យហេីយនៅមកយំទៀតគេឆ្គួតមុនហុីសុឹងមិនខានឡេីយ!

Everything for you /HEEJAKE/Where stories live. Discover now