ភាគទី3 ថ្ងៃចុងសប្ដាហ៍ជួបគ្នា

169 23 0
                                    

Enjoy your reading 😉

សំឡេងកណ្ដឹងរបស់សាលាក៏បានបន្លឺឡេីងធ្វេីអោយសិស្សៗគ្រប់គ្នាក៏ប្រញាប់រត់ទៅក្នុងថ្នាក់រៀងៗខ្លួន។

«ពួកអែងយេីងលឺថា លី ហុីសុឹង ថ្ងៃនេះគេមានកាលវិភាគរៀនថ្នាក់ជាមួយពួកយេីង»គ្រាន់តែចូលមកដល់ខាងក្នុងថ្នាក់មិនទាន់ទាំងបានអង្គុយស្រួលបួលផងស្រីៗដែរនៅខាងក្នុងថ្នាក់ក៏បាននិយាយគ្នាឡេីងរងំពេញនឹងតែម្ដងហេីយ។

«អូ! អែងយើងចង់ឃេីញមុខគេដល់ហេីយ»ម្នាក់ៗនិយាយគ្នាដោយសេីចសប្បាយគ្រប់ៗគ្នាស្រីមួយណាដែរថាមិនចង់រៀនថ្នាក់ជាមួយនឹងហុីសុឹងនោះ មានក៏មាន សង្ហាក៏សង្ហា ឆ្លាតសុភាពបុរសទៀត សួរទៅអ្នកណាមិនចង់រៀនជាមួយ? ម្នាក់ៗនាំគ្នាប៉ងប្រាថ្នាចង់បាននាយធ្វេីសង្សាសឹងអីទៅហេីយ។

<មិនដឹងជាឡូយស្អីផង គ្រាន់តែគេមករៀនជាមួយសោះ យេីងដេីរឃេីញគេសឹងតែរាល់ថ្ងៃទៅហេីយ>ជេគដែរកំពុងតែក្រាបនៅលេីតុជាយូក៏ងេីបមកមេីលមុខរបស់ស្រីៗដែរកំពុងតែនិយាយអំពីហុីសុឹងមិញនេះដោយគិតនៅខាងក្នុងចិត្តរបស់ខ្លួនតិចៗ គេឃេីញនាយម្នាក់នឹងសឹងតែរាល់ថ្ងៃទៅហេីយគ្មានអីទៅឡូយផង។

«នោះៗអែងគេមកហេីយ»ស្រីនៅក្នុងថ្នាក់គ្រាន់តែបានឃេីញហុីសុឹងនាយដេីរចូលមកខាងក្នុងថ្នាក់ភ្លាមម្នាក់ក៏ប្រញាប់និយាយឡេីងលឿនប្រាប់ទៅគ្នាៗរបស់ពួកនាងអោយងាកមេីលទៅកាន់ហុីសុឹង។ សូម្បីតែជេគក៏គេត្រូវងាកមេីលដូចគ្នាតែងាកមេីលជាមួយនឹងទឹកមុខជ្រេញទៅវិញទេ។

«ដេីរដូចជាខ្លួនអែងជាប្រុសស្អាតនៅក្នុងសាលានេះចឹង»ជេគក៏បាននិយាយឡេីងម្នាក់អែងតិចៗតាមតែទម្លាប់របស់គេដោយជ្រេញនឹងហុីសុឹងជាខ្លាំង។

«អែងច្រណែនគេដែលល្បីនិងសង្ហាជាងអែងមែន?» សម្លេងក្មេងប្រុសដែលអង្គុយក្បែរជេគបានបន្លឺឡើងគេអង្គុយជិតជេគមួយថ្ងៃហើយលឺត៎ាសម្លេងរអ៊ូរបស់ជេគដែលអង្គុយជ្រញហុីសុឹងមិនឈប់

«បិទមាត់អែងទៅជុងវុង យើងគ្មានទៅច្រណែនជាមួយមនុស្សចឹងៗទេ»

«អោយតែដូចមាត់ថាទៅលោកមិត្ត» សម្ដីនិយាយថាគ្មានច្រណែនគេតែទង្វើបង្ហាញថាច្រណែននិងជ្រេញមកព្រមគ្នាឲគេទៅជឿសម្ដីមិត្តយ៉ាងមិចបានបើមួយថ្ងៃៗគិតតែពីអង្គុយជ្រេញគេ។

Everything for you /HEEJAKE/Where stories live. Discover now