ភាគទី 25 មេីលមន្ដស្នេហ៍ជាប់មុខបង

470 40 3
                                        

Enjoy your reading 😉

+ រយះពេលមួយអាទិត្យកន្លងផុតទៅថ្ងៃដែលពួកគេត្រូវទៅដើរលេងក៍បានមកដល់ ព្រឹកប្រលឹមស្រាងៗយើងក៍ឃើញថានាយតូចជេគកំពុងតែនៅមុខផ្ទះឈរចាំអោយមិត្តខ្លួនមកយកព្រោះពួកគេត្រូវជិះឡានមួយជាមួយគ្នាទើបសប្បាយ

ទីត! ទីត!
« ចាំយូរទេ? » សម្លេងសុីផ្លេរឡានបន្លឺឡើងមុននឹងកញ្ចក់ឡានត្រូវខារចុះក្រោមបង្ហាញផ្ទៃមុខកម្លោះសង្ហារជេយ៍ដែលត្រូវជាតៃកុងឡាន

« ខ្ញុំទើបតែចេញមកដែលទេហ្យុង » ជេគឆ្លើយតបបណ្ដើរហុចវ៉ាលីទៅអោយនាយក្រាស់រៀបចំបណ្ដើរមុននឹងបោះជំហ៊ានសម្ដៅទៅឡាន

កង់ឡានចាប់ផ្ដើមរំកិលទៅមុខយ៉ាងលឿនដែលសភាពក្នុងឡានកំពុងតែអ៊ូរអ៊រយ៉ាងខ្លាំង នៅក្នុងឡានយើងឃើញថានៅខាងមុខផ្នែកនៃឡានមានជេយ៍នឹងហុីសុឹងចំណែកនៅខាងក្រោយមានសុងហ៊ុននឹងនាយតូចទាំងបីដែលកំពុងប្រលែងលេងជាមួយគ្នាយ៉ាងសប្បាយ

« នេះដល់ហើយហេ៎? » ចំណាយរយះពេល 4 ម៉ោងពួកគេបានមកដល់ទីតាំងដែលពួកគេចង់មក

« បាទ! ចុះមកជួយរៀបចំឥវ៉ាន់មក » ហុីសុឹងឆ្លើយតបទៅកាន់នាយតូចរបស់យើងតែងហៅគេអោយមកជួយរៀបចំរបស់យកទៅដាក់ក្នុងផ្ទះលំហែរ ពួកគេជួយគ្នាលើកឥវ៉ាន់នឹងរបស់របរសម្រាប់បរិភោគមករៀបចំរួចក៍មកប្រជុំគ្នានៅបន្ទប់ទទួលភ្ញៀវដើម្បីរើសបន្ទប់សម្រាប់សម្រាក

« នៅក្នុងផ្ទះនេះមានបន្ទប់ចំនួនបី »

« ពួកបងគេងជាមួយគ្នាមួយបន្ទប់ទៅ ពួកខ្ញុំគេងជាមួយគ្នាមួយបន្ទប់ » ស៊ូនូហាស្ដីមុនគេ គេចែងបន្ទប់បែកនេះព្រោះពេលដែលពួកគេមកដល់នាយតូចយើងក៍បានដើរឆែកមើលបន្ទប់ដូចគ្នាឃើញថាបន្ទប់នីមួយៗធំគួរសមសម្រាប់គ្នាច្រើនទើបខ្លួនចង់គេងជុំគ្នាជាមួយមិត្តទាំងពីរ

« មិនបានទេ! បងចង់គេងជាមួយអូនណ៎ា » សុងហ៊ុនគ្រាន់លឺចឹងក៍បដិសេធភ្លាមៗ គេមិចនឹងអាចគេងអត់សង្សារសំណព្វរបស់ខ្លួនបានទៅ

« មែនហើយ! បងមិចនឹងអាចគេងអត់អូនបានទៅ » ហុីសុឹងក៍យល់ស្របជាមួយនឹងសុងហ៊ុនដូចគ្នា

You've reached the end of published parts.

⏰ Last updated: Nov 25, 2024 ⏰

Add this story to your Library to get notified about new parts!

Everything for you /HEEJAKE/Where stories live. Discover now