Enjoy your reading 😉
+ café shop
« មានរឿងអីទៀតហើយ? បានជាតេហៅពួកយើងមកទាំងប្រញាប់ៗបែបនេះ? » ជុងវុងចូលមកភ្លាមមិនទាន់ដាក់គូទអង្គុយស្រួលបួលផងក៍ហើបមាត់សួរនាំទៅកាន់អ្នកដែលនៅចំពោះមុខរបស់គេ
« យ៉ាងមិចឯងទៀតហើយ? យើងឃើញឯងមានរឿងរហូតនែ៎ក »
« ហុឺយ!!! យើងហៅពួកឯងមកនេះមិនមែនអោយមកថាអោយនោះទេតែយើងអោយពួកឯងមកជួយដោះស្រាយគ្នា » ជេគពោលឡើងទាំងធុញទ្រាន់និងមិត្តគេពីរនាក់នេះណាស់អោយតែគេមានរឿងម្ដងៗតែងតែរអ៊ូថាអោយគេរហូត
« ហើយចុះឯងចង់អោយយើងជួយដោះស្រាយរឿងអី »
« រឿងដដែលនឹងអែងគ្មានរឿងអីផ្សេងទេ តែរឿងលើកនេះវាជារឿងធំ ចាំយើងបកស្រាយអោយពួកឯងស្ដាប់ » ជេគនិយាយរៀបរាប់ដំណើររឿងដែលគេជួបពីម្សិលមិញអោយទៅមិត្តរបស់គេស្ដាប់ដើ3អោយមិត្តគេជួយដោះស្រាយប៉ុន្ដែគេបែរជាគាំងនឹងចម្លើយរបស់មិត្តគេឆ្លើយតបមកកាន់គេទៅវិញ
« អានឹងវាជារឿងរបស់ឯង ឯងគួរតែចេះរៀនដោះស្រាយដោយខ្លួនឯង ពួកយើងមិនអាចចេះតែលូកដៃចូលរឿងរបស់ឯងរហូតនោះទេ »
« មិនមែនយើងមិនចង់ជួយឯងទេ ប៉ុន្ដែរឿងខ្លះរបស់ឯងពិបាកយល់នឹងជួយដោះស្រាយមែន »
« ពួកឯងឡូវយើងពឹងពាក់លេងបានហើយ តាំងពីរាប់អានគ្នាមកពួកឯងមិនដែលជួយយើងម្ដងណាទេ ទោះបីជារឿងនោះគ្រោះថ្នាក់ក៍ដោយក៍ពួកឯងតែងតែនិយាយប្រាប់អោយយើងធ្វើខ្លួនសប្បាយៗកុំខ្វល់នឹងរឿងទាំងអស់នោះរហូត » ជេគពេលនេះអន់ចឹត្តនឹងមិត្តខ្លួនខ្លាំងណាស់ គេពោលពាក្យនិយាយតែងរលីងរលោងចង់យំមុននឹងងើបឈរដើរចេញទៅបាត់មិនអោយមិត្តទាំងពីររបស់គេឃាត់ទាន់
« មិនមែនយើងមិនចង់ជួយឯងទេតែមកពីចង់អោយឯងរៀនចេះប្រឈមមុខនឹងដោះស្រាយវាដោយខ្លួនឯង » ជុងវុងពោលមួយប្រយោគចោលទោះដឹងថាម្ចាស់ប្រយោគដើរចេញក៍ដោយ គេមិនមែនមិនចង់ជួយមិត្តទេតែគេចង់អោយជេគរឹងមាំហ៊ានប្រឈមមុខជាមួយរឿងដែលខ្លួនជួបនឹងរៀនចេះដោះស្រាយវាដោយខ្លួនឯង ឃើញមិត្តលំបាកគេក៍ពិបាកចិត្តដែល
ESTÁS LEYENDO
Everything for you /HEEJAKE/
Romanceផ្ដើមពីការស្គាល់គ្នាក្នុងហ្គេម.... Main character: heeseung & Jake Warning Some of the story is not from our opinion Credits:...... from manhwa Start: 8/7/2024 End:..... Writer: cheri , Josette Hope you guy enjoy your reading 😉