ភាគទី12 កុំបំភ័យបងណា!

262 37 4
                                        

Enjoy your reading 😉

« ទៅមើលតម្លៃ skin នឹងសិនលឺថាទើបចេញថ្មីផង» ជេគគ្រាន់តែចេញពីហ្គេមភ្លាមក៍ចូលឆែកមើលតម្លៃ skin ដែលអេដេនទិញឲមុននេះ

« wtf!!!!! ស្អីក៍ថ្លៃសម្បើមម្លេះគ្រាន់តែមួយឈុតសោះត្រូវចំណាយ 2500$ មិនបានទេតេសួរគេសិន មិចក៍គេហ៊ានចំណាយច្រើនដល់ថ្នាក់នេះ» ភ្លាមៗនោះក៍ស្រាប់តែលឺសម្លេងជេគស្រែករំពងអោយពេញបន្ទប់បន្ទាប់ពីឃើញតម្លៃរួចគេចង់ស្លរឈាម ជេគក៍ស្រវេស្រវ៉ាយកទូរស័ព្ទតេទៅហុីសុឹងព្រោះគេមិនអាចទទួលយកបានទេនេះច្រើនខ្លាំងពេកឡើងគេមិនហ៊ានទទួលហើយ

(ហាឡូ! ជេយ៉ុងអូនមានការអ្វីមែនទេ?) សម្លេងក្រលធំបានបន្លឺឡើងទាំងសប្បាយចិត្តបន្ទាប់ពីឃើញលេខដែលខ្លួនទទឹងរង់ចាំបានតេមករកខ្លួនបែបនេះ

(អេដេន skin ដែលបងទិញឲអូនអស់ប៉ុន្មាន?)

( វាមិនថ្លៃទេ! អូនយកវាទៅ បងជាអ្នកទិញអោយសោះ ) សម្លេងម្ខាងទៀតបន្លឺឡើងបែបហីៗមិនសូវខ្វល់ពីរបស់អស់នឹងប៉ុន្មាន

(វាមិនថ្លៃយ៉ាងមិច! បងឆ្កួតទេដឹង អូននឹងផ្ញើរសងទៅបងវិញអូនមិនអាចទទួលយកបានទេ) ជេគពិតជាហួសចិត្តជាមួយប្រុសម្នាក់នឹងមែនទែន គេអាចឆ្លើយថាវាមិនថ្លៃទៅរួចគេដោយមិនបង្អង់យូរគេក៍ចុចផ្ញើរទៅឲហុីសុឹងវិញ

(មិនចាំបាច់ផ្ញើរមកអោយប...  *តឺង*) ហុីសុឹងក៍បដិសេធមិនអោយជេយ៉ុងផ្ញើរមកសងគេវិញទេ តែនិយាយមិនទាន់ផុតពីមាត់ផងសម្លេងសារលោតចេញពីអេក្រង់កុំព្យូទ័របានបន្លឺឡើងធ្វើអោយគេស្ងត់មាត់មើលទៅវាបែបមិនពេញចិត្ត

(បងប្រាប់ហើយត៎ាថាបងមិនទទួលរបស់ដែលបងឲទៅហើយយកមកវិញនោះទេ)

(តែអូនមិនចង់បាន) ជេគគេនៅតែប្រកែកដដែលៗថាខ្លួននៅតែមិនអាចទទួលយករបស់នេះបានទេ

(ជេយ៉ុងអូនឥឡូវប្លែកណាស់ តើអូនឈប់ស្រឡាញ់បងហើយមែន?) ហុីសុឹងក៍ចាប់ផ្ដើមបង្ហើបសំនៀងនិយាយទាំងអួលដើមក មុននឹងហើបមាត់សួរសំណួរទៅកាន់សង្សារខ្លួន

(មែនហើយអូនមិនដែលស្រឡាញ់បងទេ! បែកគ្នាទៅ) ជេគដោយឃើញឪកាសល្អក៍និយាយបញ្ចួសអោយគេខឹង មុននឹងសុំបែកគេទាំងមុខញញឹមញញែមមិនឈប់

Everything for you /HEEJAKE/Donde viven las historias. Descúbrelo ahora