ភាគទី13 គ្មានអ្នកព្រួយបារម្ភ

150 26 0
                                    

Enjoy your reading 😉

« ម៉ាក់ខ្ញុំចង់ដូរសាលា!! អោយខ្ញុំដូរទៅណាម៉ាក់» ជេគក៏បាននិយាយអង្វរម៉ាក់របស់ខ្លួនដោយដៃទាំងពីររបស់គេកំពុងតែអោបជេីងរបស់គាត់ជាប់មិនប្រលែង។

« អែងឆ្គួតហើយហេ៎? នេះរៀនជិតចប់ហេីយ មកចង់ប្ដូរសាលាយ៉ាងមិច? » ម៉ាក់របស់ជេយ៉ុងក៏បាននិយាយឡេីងដោយសម្លឹងមេីលមុខរបស់ជេគបែបភ្ញាក់ផ្អើលនៅសុខៗក៍មកសុំអោយគាត់ប្ដូរសាលាទាំងដែលគេរៀនជិតចប់ទៅហេីយ។

« ម៉ាក់ខ្ញុំរៀនមិនចូលទេ សុំអង្វរម៉ាក់អោយខ្ញុំប្ដូរសាលាទៅ » ជេគក៏បាននិយាយឡេីងទាំងអង្វរកទៅកាន់ម្ដាយរបស់ខ្លួនជាមួយនឹងទឹកមុខកម្សត់។

« អែងរៀនមិនចូលក៏ព្រោះអី? គឺព្រោះតែអែងនឹងហេីយមិនគិតខំរៀនទេមួយថ្ងៃៗខំលេងតែហ្គេម ពេលដែររៀនមិនចូល កុំមកអោយម៉ាក់ប្ដូរសាលាអោយ ម៉ាក់មិនប្ដូរអោយទេ » ម៉ាក់របស់ជេគនិយាយឡេីងទាំងបន្ទោសជេគព្រោះគាត់ឃេីញមួយថ្ងៃៗនេះជេគគេគិតតែខំលេងហ្គេមមិនខំរៀន ហេីយពេលដែររៀនមិនចូលក៏មកសុំគាត់ប្ដូរសាលាទៅកេីត។

« ម៉ាក់ ! »

« ឆាប់ទៅញុំាបាយទៅគ្មានម៉ាក់ គ្មានស្អីទេឆាប់ញុំាបាយទៅ » ម៉ាក់របស់ជេគមិនចង់ខ្វល់ពីជេគក៍ដេញគេឲទៅញុំាបាយបេីគិតតែនៅម៉ាក់ៗទៀតដឹងកាលញុំាហេីយទេ។

« នេះបងកេីតស្អីនឹង? មិនគ្រប់មែនទេ? មិចក៏នៅសុខៗសុំអោយម៉ាក់ប្ដូរសាលា? » សំឡេងប្អូនស្រីកំពូលរបស់ជេគក៏បានលូកមាត់ឡេីងដោយតាមសម្លឹងមុខបងប្រុសរបស់នាងបែបហួសចិត្ត។

« បិទមាត់ដ៏សម្អុយរបស់អែងទៅ យ៉ុងជេ! »

« បេីខ្ញុំបិទមាត់ ខ្ញុំញុំាបាយយ៉ាងមិច? បងឯងឡប់ពិតមែន » យ៉ុងជេគេនិយាយឡេីងទាំងមិនខ្វល់ បងប្អូនគេនេះគឺថាឈ្លោះគ្នារហូតតែម្ដងហេីយមិនដែរអោយសល់មួយថ្ងៃទេ។

#time skip

« ហេតុអីគេមិនឆាតមករញ៉េរញ៉ៃយេីងទៀតអញ្ចឹង? » សំឡេងរអ៊ូតិចៗរបស់ជេគក៏បានបន្លឺឡេីងដោយខ្លួនកំពុងតែអង្គុយមេីលទៅកាន់អាខោនរបស់អេដេន មិនអោយប្លែកចិត្តយ៉ាងមិចបេីរាល់ដងអោយតែពេលដែរជេយ៉ុងគេសុំបែក អេដេនគឺគេតែងតែឆាតមករហូត ដ៏ថ្នាក់ពេលខ្លះជេគគេត្រូវបិទទូរស័ព្ទចោលទៀត ប៉ុន្ដែលេីកនេះហេតុអីមិនឃេីញឆាតមកទៀតអញ្ចឹង?

Everything for you /HEEJAKE/Where stories live. Discover now