Enjoy your reading 😉
បន្ទាប់ពីបានដេីរលេងជាមួយគ្នាអស់រួចរាល់ហេីយពួកគេទាំងអស់គ្នាក៏បានបំបែកគ្នាត្រឡប់មកផ្ទះវិញរៀងៗខ្លួនព្រោះណាមួយក៏រៀងយប់ណាស់ទៅហេីយមិនអាចដេីរលេងយូរបានទេ
«ហ-ហុីសុឹងអរគុណបងដែរបានជូនអូនមកផ្ទះ តែបងមិនចាំបាច់ធ្វេីបែបនេះក៏បានដែរ អូនអាចមកផ្ទះខ្លួនអែងបាន»គ្រាន់តែដេីរមកដល់ខាងមុខផ្ទះភ្លាមជេគក៏បាននិយាយឡេីងទាំងសម្លឹងមេីលមុខរបស់ហុីសុឹងមិនដាក់ភ្នែក ប្រុសម្នាក់នេះប្រុងជូនគេដល់ក្នុងផ្ទះមែន?
«ឈប់សិនជេគ បងចង់ជូនអូនមកផ្ទះរាល់ថ្ងៃ» ហុីសុឹងប៉ះស្មាររបស់ជេគមុននឹងទាញយកមកជិតខ្លួនទាំងស្នាមញញឹមដាក់ជេគ
<លោកអែងជាសង្សារខ្ញុំហេ៎? ត្រូវហេីយឥឡូវនេះគេជាសង្សារខ្ញុំហេីយ> ជេគគិតឡេីងនៅក្នុងចិត្តម្នាក់អែងទាំងសម្លក់មុខរបស់ហុីសុឹងមិនដាក់ភ្នែក
«ខ-ខ្ញុំគួរតែប្រញាប់ចូលទៅខាងក្នុងផ្ទះហេីយ មេឃជិតភ្លៀងហេីយបងប្រញាប់ទៅវិញទៅ» ជេគមេីលទៅខាងលេីក៏ឃេីញមេឃជិតភ្លៀងទៅហេីយក៏និយាយប្រញាប់អោយហុីសុឹងនាយប្រញាប់ត្រឡប់ទៅវិញទៅ
«បងទៅវិញហេីយព្រឹកស្អែកបងមកទទួល» ហុីសុឹងមុននឹងដេីរត្រឡប់ទៅវិញមិនភ្លេចនៅពាក្យនិយាយផ្ដែផ្ដាំប្រាប់ជេគនោះទេ ឡេីងជេគគេដកដង្ហេីមធំទៅហេីយ
«មិនបាច់មកទទួលក៏បានដែរព្រោះខ្ញុំក៏មានជេីង» ជេគនិយាយឡេីងតិចៗម្នាក់អែងមុននឹងងាកទៅញញឹមដាក់ហុីសុឹងរួចក៏បានដេីរចូលទៅខាងក្នុងផ្ទះបាត់ មិនអោយហុីសុឹងមាយឃាត់ទាន់
<ហេតុអីលោកធ្វេីបែបនេះដាក់ខ្ញុំ?>
ប៉ុន្មានថ្ងៃក្រោយមកនេះខ្ញុំនៅក្រោមការគ្រប់គ្រងរបស់ហុីសុឹងដដែល ហេីយពិតជាធុញមែនទែន ធម្មតាខ្ញុំជាមនុស្សដែរមានម្ចាស់ការលេីខ្លួនអែងតែឥឡូវនេះចប់អស់រលីងហេីយ
*រឺង
"ហាឡូ? "
<មិនដឹងជាស្អីទេ ខកមកអែងទាំងយប់ប្រលប់រកតែដេកពួនមិនបាន>គ្រាន់តែដឹងថាជាអ្នកណាភ្លាមជេគក៏បានគិតឡេីងនៅក្នុងចិត្តទាំងខឹងនឹងហុីសុឹងដែរតេមកទាំងយប់ប្រលប់បែបនេះ
ВЫ ЧИТАЕТЕ
Everything for you /HEEJAKE/
Любовные романыផ្ដើមពីការស្គាល់គ្នាក្នុងហ្គេម.... Main character: heeseung & Jake Warning Some of the story is not from our opinion Credits:...... from manhwa Start: 8/7/2024 End:..... Writer: cheri , Josette Hope you guy enjoy your reading 😉
