ភាគទី 14 មានអ្នកតាមដាន

153 23 2
                                    

Enjoy your reading 😉

« យ៉ាងម៉េចឯងទៀតហើយ? មើលសភាពចុះឲដូចខ្មោចចូល » សម្លេងសូនូបន្លឺឡើងនិយាយទៅកាន់មិត្តដែលកំពុងអង្គុយថ្មឹងៗដូចខ្មោចចូល មិននិយាយស្ដីធ្វើមុខភ័យៗ ប៉ុន្មានថ្ងៃនេះជេគមិនដឹងកើតអីទេមកសាលាក៍លឿនទៅផ្ទះក៍លឿនពេលសួរនាំក៍មិនឆ្លើយ ដែលធ្វើអោយមិត្តទាំងពីរអត់បារម្ភមិនបាន

« មែនហើយ ឯងមានបញ្ហាអីអាចនិយាយដោះស្រាយជាមួយគ្នាបាន » ជុងវ៉ុនក៏បាននិយាយឡេីងទាំងបារម្ភអំពីសុខទុក្ខមិត្ត ព្រោះតាមធម្មតាជេគគេមិនមែនជាមនុស្សបែបនេះទេ ទៅផ្ទះលឿនៗរាល់ថ្ងៃហេីយមកសាលាលឿនខុសពីថ្ងៃធម្មតាទៀត បេីមិនបារម្ភមិនបានទេ

« ហុឺយ...! ប៉ុន្មានថ្ងៃនេះពេលយើងទៅផ្ទះយើងមានអារម្មណ៍ដូចជាមានគេតាមដានយើង យើងខ្លាចថាម្នាក់នឹងជាអេដេនទេឯង » ជេគដកដង្ហើមធំ សម្រួលអារម្មណ៍មុននឹងនិយាយរៀបរាប់ពីរឿងដែលគេជួបប៉ុន្មានថ្ងៃនេះ ប៉ុន្មានថ្ងៃដែរជេគគេបានសុំបែកជាមួយនឹងអេដេនហេីយគេមិនដែរមានអារម្មណ៍ល្អនោះទេ ទៅផ្ទះវិញតែងមានអារម្មណ៍ថាមានអ្នកណាដេីរតាមរហូត

« ហីយ៉ា ឯងកុំគិតច្រេីនពេកទៅមេីល » ស៊ូនូក៏បាននិយាយឡេីងទៅកាន់ជេយ៉ុងដេីម្បីគេគិតច្រេីនពេក

« យេីងមិនបានគិតច្រេីនទេឯង យេីងនិយាយមែន កាលពីប៉ុន្មានថ្ងៃមុនយេីងចេញទៅក្រៅទិញអីអោយម៉ាក់យេីង ក៏យេីងឃេីញមានអ្នកដេីរតាមយេីងដែរ តែយេីងមិនប្រាដកថាជាអ្នកណា » ជេគក៏បាននិយាយឡេីងទាំងមិនសប្បាយចិត្តមិនមែនគេជាមនុស្សស្រមោលស្រមៃតែម្នាក់ឯងឯណា

« យេីងថាឯងប្រហែលមានអ្នកតាមធ្វេីបាបហេីយ យេីងគិតថាមិនមែនជាអេដេននឹងទេ » ជុងវ៉ុនក៏បាននិយាយឡេីងទៅកាន់ជេគ ព្រោះបេីតាមមេីលមិនអាចជាអេដេនសង្សារបស់មិត្តគេនោះទេ

« យេីងចង់តែយំអោយណាណីទេ អោយយេីងធ្វេីយ៉ាងមិចទៅ? យេីងខ្លាចមែនទែន » ជេគក៏បាននិយាយឡេីងទាំងចង់ហូរទឹកភ្នែកគេខ្លាចមែនទែនមិនមែនលេងសេីចទេ គេភ័យឡេីងចង់ស្លាប់ទៅហេីយ

« នោះគេមកល្មម » ស៊ូនូក៏បាននិយាយឡេីងនៅពេលដែរបានឃេីញហុីសុឹងនាយដេីរមកជាមួយនឹងសង្សារបស់ខ្លួន

Everything for you /HEEJAKE/Tempat cerita menjadi hidup. Temukan sekarang