ភាពភ័យខ្លាច...

453 57 3
                                    

"ឯងស្រឡាញ់គេមែនហើយឬ?"
Jay បើកទ្វារហើយចូលមកបន្ទាប់មួយដែលមាន Heesueng កំពុងឈរជក់បារីបង្អុរផ្សែងម្នាក់ឯងបន្ទប់ពីធ្វើឲ្យ sunghoon ចេញទៅបាត់។ សំណួររបស់គេធ្វើឲ្យអ្នកដែលមើលទៅកំពុងស្ងៀមស្ងាត់ក៏បែរក្រោយធ្វើមុខបែបកាចៗបកវិញ Jay ឃើញទឹកមុខមិត្តហើយអស់សំណើច។

"Haha ស្អីគេ! ជាការពិតហី..មិនចង់ជឿសោះ"

"ចេញទៅវិញទៅ យើងអារម្មណ៍មិនល្អទេ"

"ឯងឆ្កួតហើយហ៎ឈប់ទៅរឿងរបស់ឯងនិងគេវាទៅមិនរួចតាំងពីចាប់ផ្តើមមកម្លេះ យើងប្រាប់ហើយតើ! ថាពួកយើងនិងគេខុសគ្នាឆ្ងាយខ្លាំងណាស់"
Jay និយាយបន្តក្នុងន័យហាមមិនឲ្យ Heesueng ទៅរវីរវល់ជាមួយ sunghoon ទៀត ការពិត Heesueng ស្រឡាញ់ sunghoon ហើយតែមិនដឹងស្អីគាត់ទេ ។ ឬមួយអាចថាមកពីការចាប់ផ្តើមដំបូងរបស់ Heesueng ដើមឡើយគេគ្រាន់តែចង់ញ៉ែលេងដោយសារផ្ទាល់គ្នាជាមួយ jay ធម្មតាៗប៉ុណ្ណោះដល់នៅជាមួយ sunghoon យូរក៏ចាប់ផ្តើមប្រែប្រួល។

"បើឯងនៅនិយាយទៀតចេញទៅវិញទៅ!"

"យើងមិនយល់ទេ! តើគេល្អត្រង់ណាទៅហេតុអីឯងតែងខ្វល់ពីវាជាងយើងបែបនេះ! Lee Heesueng!!"
Jay ស្រែកឡើងធ្វើឲ្យបរិយាកាសក្នុងបន្ទប់ប្រែជាស្ងាត់ ពេលនេះការពិតបានលាតត្រដាងលើមុខរបស់គេហើយថាអារម្មណ៍គេលើ Heesueng លើសមិត្តដែលវាខុសពីរាល់ដងដែលពួកគេបានគិតនោះ។ Heesueng ក៏រៀងភ្ញាក់ផ្អើលដែលតែគេបែរជាគិតថា Jay ចង់ទាក់ទាញចំណាប់អារម្មណ៍ធម្មតាទៅវិញមិនដឹងឡើយថានេះមិនមែនដូចគេគិត។

"យើងមិនយល់ឯងចង់បានស្អីទេ! យើងទៅវិញហើយ"
ដោយសារមិនចង់ឈ្លោះគ្នាជាមួយមិត្ត Heesueng ក៏សម្រេចចិត្តដើរចេញហើយគេសុខចិត្តធ្វើមិនយល់ពីអារម្មណ៍ដែល Jay កំពុងបង្ហាញនេះឡើយ។ Jay ខឹងជាមួយទង្វើគេខ្លាំងណាស់ខឹងឡើងញ័រដៃហើយទើបគេបែរក្រោយហើយស្រែកដាក់ Heesueng បន្តទៀត

"Lee Heesueng! បើឯងហ៊ានចេញរវាងពួកយើងនិងចប់គ្នា! រើសទៅថាឯងយកយើងឬវាម្នាក់នោះ!?"

"ឯងកើតឡប់ស្អីហ្នឹង!"

"យើងឲ្យឯងនិយាយ! "

Obsessed 🔞Where stories live. Discover now