មូលហេតុ...

342 58 14
                                    

កាត់បកក្រោយមកដល់យប់កាលពីជប់លៀងនោះ..
Heesueng បានអូសដៃ sunghoon ចេញពីមនុស្សម្នាទាំងអស់ហើយដើរសំដៅទៅដល់បន្ទប់មួយនៅតែ២នាក់ ការពិត Heesueng គ្មានចង់បែកគ្នាអីបន្តិចទេទើបចេះតែទាញ sunghoon មកសួរនាំឲ្យដឹងសគល់ទាល់តែបាន

"ហេតុអ្វីអូនមកទីនេះ?"
ដំបូងគេក៏សួរពីរឿងនេះសិន ក្នុងចិត្តប្រហែលដឹងហើយថា sunghoon ហ៊ានលេងខ្លាំងដៃអីតាម Jake បញ្ជាដល់ថ្នាក់នេះអាចមកពីបានឃើញគេនិង Jay មិនខានទើបធ្វើឲ្យខឹង។

"មកសួរធ្វើអី? ខ្លាចខ្ញុំឃើញបងទៅមានស្អីជាមួយគេមែន? កុំភ័យឃើញហើយ!"

"Sunghoon! លើកនេះស្តាប់បងម្តងបានទេវាមិនដូចអូនឃើញ"

"ទេ! យើងមិនត្រូវអ្វីនិងគ្នាផងបកស្រាយក៏មិនបាច់ទៀតដែរ"

"បងមិនយល់ទេហេតុអីអូនក្លាយជាបែបនេះ? តើមានរឿងអីដែលអូនលាក់បងមែនទេឬមួយបងធ្វើខុសអី ប្រាប់បងមកបើអូនមិននិយាយបងធ្វើម៉េចដឹងអូនខឹងបងរឿងអីនោះ? អូនដឹងច្បាស់ហើយថាក្រៅពីអូនបងគ្មានអារម្មណ៍ទៅលើកនណាទៀតទេ! ហេតុអី ? sunghoon ប្រាប់បងមកថាហេតុអី!?"

"...."
Sunghoon ឈរស្ងៀមមិនតបអ្វីទាំង Heesueng និយាយបណ្តើរព្យាយាមទាញគេទៅអោបក្នុងទ្រូងបណ្តើរ ស្រឡាញ់គេខ្លាំងណាស់តែលួចមាក្រៅរហូតដឹងថីគាត់ទេ។

"បងសុំអង្វរអូនចុះ..កុំធ្វើចឹងដាក់បងអីបងពិតជាមិនអាចស្រឡាញ់នណាខ្លាំងក្រៅពីអូនទេ"
Heesueng អោបគេណែនហើយនិយាយពាក្យក្នុងចិត្តប្រាប់គេទាំងទឹកមុខកំសត់ទៀតតែវាពិតជាចេញពីចិត្តគេពិតមែន។ sunghoon គេក៏យល់ដែរម្យ៉ាងគេមិនចង់បែកដូចគ្នាមើលតាមទឹកមុខគេពេលនេះយើងក៏ដឹងហើយថាចិត្តពិតគេឈឺដូចគ្នាហើយវាពិតជាពិបាកសម្រេចចិត្តណាស់។

"អូនកុំស្អប់បងអីបានទេ? លើកលែងឲ្យបងទៀតទៅសុំអង្វរ..បងនិងឈប់ធ្វើរឿងទាំងអស់នោះទៀតហើយបងទទួលថាវាជាកំហុសបង បងបានក្បត់អូនប៉ុន្តែ sunghoon បងគ្មានបំណងទេបងស្រលាញ់អូនខ្លាំងណាស់ សុំចិត្តអូនកុំធ្វើបែបនេះដាក់បងអី..បងទទួលមិនបានទេពេលអូនធ្វើមិនខ្វល់ហើយប្រងើយដាក់បងកុំធ្វើទៀតអី.."
Heesueng ដាក់មុខនិងស្មាគេហើយនិយាយរាប់រៀបយ៉ាងវែងពីរឿងក្នុងចិត្ត គេនិយាមកនេះព្រោះគិតថា sunghoon និងស្អប់គេដូច Jay និយាយមិនខានទើបសុំបែកគេដោយមិនស្តាប់ហេតុផលអីដូចនេះប៉ុន្តែ sunghoon វិញឮសម្តីគេហើយអាណិតតែម្តង ក្នុងចិត្តនៅស្រឡាញ់គេដែរ។

Obsessed 🔞Where stories live. Discover now