Sunghoon និយាយ:
ខ្ញុំត្រឡប់មកសាលាតាមធម្មតាទោះ jungwon ឲ្យខ្ញុំសម្រាកនៅផ្ទះមួយថ្ងៃក៏ដោយតែចិត្តខ្ញុំពិតជាមិនអាចធ្វើបានទេ ខ្ញុំស្រលាញ់សាលារៀននេះណាស់។
"ស្រឡាញ់ស្អី! "
ចាត់ទុកថាមិនបាននិយាយទៅចុះមិញនេះការពិតខ្ញុំក៏ចូលចិត្តសាលាតែភ្លេចថានៅសាលាក៏មានមនុស្សដែលខ្ញុំមិនចូលចិត្តដូចគ្នា។ការពិតខ្ញុំមិនចង់ចួប Heesueng ប៉ុន្មានទេម្យ៉ាងទើបមានរឿងជាមួយគ្នាតែធ្វើម៉េចបើត្រូវរៀនបន្ទប់តែមួយហើយយ៉ាងណាក៏ឃើញមុខគេចឹង! ប៉ុន្តែខ្ញុំឆ្ងល់ណាស់អាម្សៀនិងគេចេះមករៀនរាល់ថ្ងៃបានទៀតទាំងដែលពីមុខកន្លះឆ្នាំមកម្តងសោះ? ខ្ញុំក៏រៀងរំភើបចិត្តផងដែរព្រោះក្មេងបាតសង្គមដូចគេនឹកឃើញចង់រៀន! ដោយសារខ្ញុំជាប្រធាននិស្សិតទើបបានឃើញក្មេងចោលម្សៀតដូចគេចាប់ផ្តើមប្រែប្រួលសន្តានដូចនេះវាធ្វើឲ្យខ្ញុំមានមោទនភាពលើខ្លួនឯង។
"អូ..ម្នាក់នោះជាគេមែនទេឯង!!"
"ឯណា!? នណាមកឬ?"
"មើលនោះៗ ម្នាក់ឈរជិត Heesueng នោះគេជា Training ក្នុងក្រុមហ៊ុន HC តើ! "
(HC= High Company ជាក្រុមហ៊ុនតារា ល្បីប្រចាំប្រទេស)"ហាស៎!! ជា Jay ឬ? គេល្បីណាស់នេះគេរៀនសាលាជាមួយពួកយើងទៀតហេ៎!? អស្ចារ្យណាស់ ថតគេទៅៗៗ"
"គេសង្ហាខ្លាំងណាស់!!"
ខ្ញុំលួចស្តាប់ស្រីៗនិយាយគ្នាទាំងស្ងៀមស្ងាត់ហើយដៀលមើលទៅកាន់ពួកគេទាំង២ នាងនិយាយត្រូវហើយ Jay ម្នាក់មកមើលទៅឡូយណាស់..អេ៎! ឈប់សិន?? ខ្ញុំដូចធ្លាប់ឃើញមុខគេនៅឯណាម្តង.....ចង្រៃយក៍ជាអាម្នាក់នៅក្នុងកម្មវិធីយប់មិញដែរតើ!!!វឹប!
ខ្ញុំរហ័សងាកភ្នែកចេញពីពួកគេវិញព្រោះត្រូវចាប់បានថាលួចសម្លឹងគេយូរពេក។ ខ្ញុំក៏មិនចង់មើលពួកគេនិយាយគ្នាអីទេតែមកពីពួកគេ...ខ្ញុំមិនដឹងទេ។ បានបន្តិចគ្រូក៏មកដល់ Heesueng និងម្នាក់នោះអង្គុយជាមួយគ្នាហើយមើលទៅពួកគេនិយាយគ្នាយ៉ាងរីករាយដូចមិនមែនទើបស្គាល់គ្នាទេ។
YOU ARE READING
Obsessed 🔞
Short StoryHeesueng: តើបងជាមនុស្សអាក្រក់មែនទេ? Sunghoon: ខ្លាំងណាស់! ។ (Heehoon) RIKI: បងធ្វើល្អដាក់អូនណាស់ហេតុអ្វីអូនមិនស្រឡាញ់ទៀត? Jungwon: បិទមាត់អាឆ្កែ! ។ (Wonki)