តួបន្ទាប់...

621 75 10
                                    

Sunghoon និយាយ

"សួរស្តី! ខ្ញុំ Riki សិស្សប្អូនឆ្នាំទីមួយ"

"RiKi...?"
ឈ្មោះមួយនេះខ្ញុំដូចធ្លាប់ឃើញនៅឯណាម្តង វាស្រដៀងយ៉ាងម៉េចមិនដឹងទេប៉ុន្តែគេឆ្នាំទី១អីក៏ក្មេងម្លេះ ។

"បាទ..! បងពិតជាស្អាតដូច..គេមែន"

RiKi mind: *ឃើញគាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកំពុងមើលមុខមនុស្សតែមួយចឹង* គេញញឹមលាក់បាំងអារម្មណ៍ខ្មៅងងឹត។

"អឹម? ស្អាតដូចអីគេ?"

"គ្មានអ្វីទេ បងត្រូវទៅណាទៀតចាំខ្ញុំជួយ"

"អត់អីទេ អរគុណហើយឯងជាក្មេងល្អពិតមែន"

"និយាយចឹងក្រោយម៉ោងរៀនបន្ទាប់បងមានពេលទេ?"

"អឹម..! មានតើ"

"ចឹងពួកយើងអាចទៅញុាំអាហារពេលថ្ងៃជាមួយគ្នាតែម្តងក៏បាន ខ្ញុំនិងរងចាំបងពេលបងរៀនចប់"

"អឺ...គឺ!"

"សម្រេចចឹងចុះ! ខ្ញុំទៅរៀនសិនហើយម៉ោងក្រោយចួបគ្នា"
រកប្រកែកមិនទាន់សោះ.. ។ RiKi រត់ចេញទៅហើយខ្ញុំក៏បានបន្តទៅថ្នាក់រៀនបន្ទប់ ការពិតខ្ញុំមិនចង់ទៅញុំាអាហារជាមួយអ្នកមិនស្គាល់ទេព្រោះវាចំណាយពេលយូរបើយកពេលនោះមករៀនវិញល្អជាង ខ្ញុំស្រលាញ់ការសិក្សាខ្លាំងណាស់មិនចង់ៗឃ្លាតទេ។

"ក្មេងមិញជានណាគេ?"
ខណៈខ្ញុំកំពុងដើរនោះក៏មានគេមកដើរតាមហើយសួរ ទើបខ្ញុំតបទៅវិញតាមធម្មតាថា

"សិស្សប្អូន"

"មើលទៅឯងឆាប់ស្និទ្ធស្នាលនិងអ្នកដទៃជាងមុនទៀត"

"អើ? ហើយមកចេះដឹងរកងាប់ស្អី!? ពួកយើងបែកគ្នាហើយ"
និយាយចុះឡើងទើបខ្ញុំនឹកឃើញថាគេមិនមែនសង្សារខ្ញុំទៀតទេ ច្រឡំធ្វើធម្មតាៗដាក់ ចង្រៃយ៍! ភ្លេចខ្លួនទៅកើតអញ។

Obsessed 🔞Where stories live. Discover now