ក្រឺងៗៗ
សំឡេងទូរស័ព្ទបានរោទ៍ឡើង Heesueng ដែលកំពុងបើកឡានគ្រាន់តែឃើញលេខភ្លាមគេក៏សំអ៊ន់ល្បឿនហើយចូលទៅចតនៅក្បែរផ្លូវសិន។ ការពិតទូរស័ព្ទដៃគេត្រូវម្តាយគេយកទុកហើយតែថា Heesueng របស់យើងដែលប្រើទូរស័ព្ទតែ១គ្រឿងតាំងពីកាល យ៉ាងតិចក៏10-20សារីខុសគ្នាដែរគ្រាន់តែទិញហើយលាក់ទុកមិនឲ្យនណាដឹង សម្រាប់ពេលមានអាសន្នអីបែបនេះ។ក្នុងប្រព័ន្ធទំនាក់ទំនង:
Heesueng:" Beomgyu! បានដំណឹងអីហើយ!?"
Beomgyu:" អាចង្រៃហែងងាប់ទៅណាយើងខំទាក់ទងហែងណាស់តែមិនបានសោះទើបងើបពីនរកមែន!"
Heesueng:" ថាចឹងក៏ត្រូវដែរ! យើងមានគ្រោះថ្នាក់តិចតួច"
Beomgyu :" ស្អីណា៎! ????"
Heesueng:"និយាយអ្វីដែលឯងរកបានសិនមក"
Beomgyu:" អឺ! យើងធ្វើតាមឯងប្រាប់ហើយ! ប៉ុន្តែវារៀងសំងាត់ណាស់យើងគិតថាការត្រឡប់ទៅកូរ៉េវិញរបស់គាត់មានបញ្ហាអីជាមិនខាន"
Heesueng :" យើងគិតរួចហើយ ប៉ុន្មានថ្ងៃមុនយើងបានទៅឆែករកក្នុងមើលបន្ទប់គាត់ដែរតែគាត់លាក់ការណ៍ជិតល្អណាស់! ប៉ុន្តែយើងបានឃើញនាមប័ណ្ណមន្ទីរពេទ្យឯកជនមួយក្នុងប្រទេស*** ឯងអាចទៅឆែកឲ្យយើងផងបានទេ!?"
Beomgyu:" បានវាបានហើយតែមន្ទីរពេទ្យហ្នឹងវាទាមទារ Background ល្អនៅជាប់ជាកន្លែងលាក់អាថ៌កំបាំងអ្នកជំងឺយ៉ាងឥតខ្ចោះទៀត! យើងពិបាកនិងចូលណាស់"
Heesueng:" វាច្បាស់ហើយបើមន្ទីរពេទ្យលាក់ការណ៍កាន់តឹងរឹងអ្នកម៉ាក់យើងច្បាស់ជាមានរឿងសំងាត់ក្នុងនោះ!"
Beomgyu:" ចឹង! ប្រុងលេងមែនទែន?"
Heesueng:" វាដល់ពេលហើយ!"
Beomgyu :" ល្អ! ការងារលើកនេះរៀងប្រថុយជីវិតខ្លាំងយើងសុំដោះដូរវាជាមួយលុយឧបត្ថម្ភដែលឯងផ្ញើរមកចិញ្ចឹមយើងឲ្យរួចគ្នា ហើយក៏អរគុណណាស់ដែរ My sugar daddy ~"
Heesueng ឮហើយចុចបិទអត់និយាយអីទៀតទេខាងណោះតាប៉ែពេក។ការពិត Heesueng បានសង្ស័យម្តាយរបស់គេតាំងពីពេលតែគាត់សម្រេចចិត្តត្រឡប់មកកូរ៉េវិញម្លេះព្រោះបើថាគាត់មកដើម្បីចាត់ការគេវាមិនសមឡើយព្រោះ Heesueng ស្គាល់ចារឹកម្តាយគេច្បាស់បើគាត់ចង់គ្រាន់តែបញ្ជាវានិងចប់ តែម្តងនេះគាត់មកដោយផ្ទាល់ហើយចាប់ផ្តើមផ្លាស់ប្តូរច្បាប់ក្រុមហ៊ុនថែមចាត់ចែង Heesueng ឲ្យឡើងជា CEO ភ្លាមៗទៀត។ ម្យ៉ាងលោកស្រីលីនៅធ្វើការប្រជុំម្ចាស់ភាគហ៊ុននិងបង្ខំឲ្យ Heesueng រៀបការនិងកូនរបស់សហព័ន្ធធំក្នុងជំនួញដែលវាប្លែកខ្លាំង គ្រប់យ៉ាងគាត់ធ្វើក្នុងភាពប្រញាប់ប្រញាល់ដែលវាខុសពីចារឹកម៉ត់ចត់របស់គាត់។
ហេតុនេះ Heesueng បានដាក់ឲ្យមនុស្សស៊ើបពីពេលដែលម្តាយគេរស់នៅក្រៅប្រទេសគាត់បានជួបរឿងអីខ្លះ! ចំណែកមនុស្សម្នាក់ដែល Heesueng ទុកចិត្តបំផុតគឺ Beomgyu នោះឯងព្រោះ beomgyu ក៏រស់នៅរៀនសូត្រក្នុងប្រទេសតែមួយនិងម្តាយគេ។
YOU ARE READING
Obsessed 🔞
Historia CortaHeesueng: តើបងជាមនុស្សអាក្រក់មែនទេ? Sunghoon: ខ្លាំងណាស់! ។ (Heehoon) RIKI: បងធ្វើល្អដាក់អូនណាស់ហេតុអ្វីអូនមិនស្រឡាញ់ទៀត? Jungwon: បិទមាត់អាឆ្កែ! ។ (Wonki)