Jungwon អង្គុយក្បែរបងទាំងមិនដឹងនិយាយអ្វីព្រោះ sunghoon ក៏ស្ងាត់ដូចគ្នារហូតដល់បងគេនិយាយកាត់ភាពស្ងប់ស្ងាត់នេះ។
"ការសិក្សារបស់ឯងគិតយ៉ាងម៉េចបន្ត?"
បញ្ហាខ្លួនឯងមួយគំនរហើយនៅមកខ្វល់ខ្វាយរឿងប្អូនទៀត តែ jungwon ក៏មិនបានខ្វល់ច្រើនពីសាលាគេដែរទើបឆ្លើយហីៗវិញ។"ឈប់រៀនហើយរកការងារធ្វើ!"
"ឈប់កំប្លែងទៅ!"
"ចុះបងចង់ឲ្យខ្ញុំធ្វើម៉េច? សាលាក៏ដេញបងឯងក៏ broken Heart ទៀត"
"កំប្លែងណាស់! "
Jungwon ញញឹមហើយមើលមុខបងប្រុសរបស់គេរួចនិយាយបន្ត"ខ្ញុំចេះចាត់ចែងហើយគិតតែបងនិងទៅ វាមែនរឿងធំត្រូវមកដាក់សម្ពាធខ្លួនឯងទេ ខ្ញុំមិនយល់ពីទំនាក់ទំនងបងឡើយតែយ៉ាងណា កុំបោះបង់លឿនពេក!"
ថាហើយក៏វាយស្មាបងគេផាំងៗរត់ចូលបន្ទប់ត្រុយ។ sunghoon មើលតាមប្អូនហើយសើចព្រោះប្អូនគេយូរទៅធ្វើដូចគេមិត្តគ្នាចឹង ឈ្លើយចុ*ម្រ៉ាយ។
ល្ងាចបន្តិចបន្ទាប់ពីអាហារពេលល្ងាចបញ្ចប់ jungwon ក៏រៀបចំខ្លួនហាក់ចង់ចេញទៅខាងក្រៅទើប sunghoon សួរពីផ្ទះបាយមក"ចង់ទៅលោកប្អូនទើបមកដល់ផ្ទះតើហី!?"
"ខ្ញុំមានការណ៍ ប្រហែលមកវិញយប់ជ្រៅ"
"ការណ៍អីក៏សំខាន់ម្លេះដល់ថ្នាក់ឲ្យប្អូនដែលមិនខ្វល់ពីរូបរាងឥឡូវតែងខ្លួនស្អាតដល់ម្លឹងនោះ! ន៎ែ! ក្លឹនទឹកអប់ឯងភាយដល់បងហើយ!"
"គិតច្រើនតែខ្លួនឯង ខ្ញុំទៅហើយ!"
"បើបងដឹងថាឯងទៅដេតជាមួយ RiKi នោះត្រូវមិនខាន!"
"កុំភ័យបើមែនខ្ញុំគ្មានថ្ងៃឲ្យបងដឹងទេ!"
"ន៎ែៗ"
"Byeeeee!"
"ប្រយ័ត្នប្រយែងផង!"
"Okayyyyyyy"
ស្ងាត់ គ្រាន់តែប្អូនគេចេញបាត់ភ្លាមផ្ទះទាំងមូលប្រែជាស្ងាត់ឈឹង sunghoon ដាក់ខ្លួនអង្គុយនៅតុអាហារទាំងចិត្តអារម្មណ៍មិននៅក្នុងខ្លួនបន្តិចទេគេនៅតែគិតបារម្ភពីរឿង Heesueng មិនឈប់។
YOU ARE READING
Obsessed 🔞
Historia CortaHeesueng: តើបងជាមនុស្សអាក្រក់មែនទេ? Sunghoon: ខ្លាំងណាស់! ។ (Heehoon) RIKI: បងធ្វើល្អដាក់អូនណាស់ហេតុអ្វីអូនមិនស្រឡាញ់ទៀត? Jungwon: បិទមាត់អាឆ្កែ! ។ (Wonki)