"ស្នាមញញឹមគេជាហេតុផល"
RiKi"យើងដឹងឯងធ្វើដើម្បីគេវាមកពីឯងស្រឡាញ់គេ ប៉ុន្តែបញ្ហាខ្លះឯងមិនអាចចេះតែលូកដៃជួយគេរហូតនោះទេ នេះជារឿងរបស់យើងនិងគេទុកឲ្យពួកយើងដោះស្រាយជាមួយគ្នាវិញ"
Heesueng គេយល់ណាស់ពីគំនិត RiKi តែគេមិនចង់ឲ្យ Riki ស្រឡាញ់ jungwon ជ្រុលពេកចឹងឡើយស្រឡាញ់ដល់ថ្នាក់ស្អីក៏ចង់ធ្វើជំនួសគេបែបនេះមិនល្អទេ ព្រោះបញ្ហាផ្ទាល់ខ្លួន jungwon ប្រាកដជាចាត់ចែងបានដោយខ្លួនឯង។
ម្យ៉ាងកុំដោយសារពាក្យថាស្រឡាញ់ទៅធ្វើរឿងមិនសមធ្វើវាលើសព្រំដែនដើម្បីបំពេញចិត្តនណា ព្រោះវាធ្វើឲ្យគេមើលមកយើងជាមនុស្សល្ងង់គ្មានតម្លៃ។ jungwon ឆ្លាតណាស់ដូច្នេះចង់ស្រឡាញ់គេក៏គួរស្រឡាញ់ខ្លួនឯងដែរជាពិសេសត្រូវតែឆ្លាតជាងគេ។"បងនិយាយក៏ត្រូវដែរ..ប្រហែលខ្ញុំចិត្តក្តៅពេក ខ្ញុំចង់ឲ្យគេស្រលាញ់ខ្ញុំឲ្យលឿនៗ"
"រឿងហ្នឹងបង្ខំមិនបានទេ តែបើបណ្តោយពេកក៏មិនកើតដែរ ចង់ធ្វើអីធ្វើលឿនតិចទៅ"
Heesueng ហាមនិងជម្រុញក្នុងពេលតែមួយ ប៉ុន្តែគេជម្រុញលើតែរឿងខ្លះដែលបានលទ្ធផលប៉ុណ្ណោះ ។"Hyung! ខ្ញុំស្រលាញ់បងណាស់អរគុណបងថ្លៃ!"
"មិនអីទេគ្រួសារតែមួយ"
"ប៉ុន្តែបងធ្វើម៉េចទើបញ៉ែបង sunghoon បាន? តាមមើលគាត់ដូចមែនមនុស្សងាយចាប់អារម្មណ៍រឿងស្នេហាទេបើមួយថ្ងៃៗឃើញតែគាត់រវល់ការងារអត់ឈប់ចឹង?"
"វាក៏ទាល់តែមានតិចនិចហ្នឹងហើយ! តែឯងប្រាប់បានឬនៅថា sunghoon ខឹងយើងរឿងអី? មិនយល់ទេសុខៗក៏មិនខឹងសូម្បីតែមុខមិនឲ្យយើងមើលផងរឿងនេះធ្វើឲ្យយើង stress ណាស់"
"បើប្រាប់វែងឆ្ងាយតិច..ប៉ុន្តែគ្រាន់តែដឹងថាគាត់ខឹងបងដែលទុកស្នាមលើខ្លួនគាត់ច្រើនពេករួច jungwon ចាប់បានក៏ញ៉ោះគាត់ទៅ "
"អា៎..."
Heesueng ឮមូលហេតុហើយញញឹមតែម្តង RiKi ក៏និយាយបន្ត"Hyung! យប់នេះខ្ញុំគេងម្នាក់ឯងក៏បានតាមសប្បាយចុះ"
RiKi និយាយទាំងមុខច្រលើមទាំងបងទាំងប្អូនមើលមុខគ្នាហើយសើចឡើង។ ន័យគេចង់ឲ្យ Heesueng ធ្វើម៉េចធ្វើទៅឲ្យតែបានលួង sunghoon គេជាប្អូនសុខចិត្តជួយបិទភ្នែកបិទច្រមុះឲ្យទៀត។
YOU ARE READING
Obsessed 🔞
NouvellesHeesueng: តើបងជាមនុស្សអាក្រក់មែនទេ? Sunghoon: ខ្លាំងណាស់! ។ (Heehoon) RIKI: បងធ្វើល្អដាក់អូនណាស់ហេតុអ្វីអូនមិនស្រឡាញ់ទៀត? Jungwon: បិទមាត់អាឆ្កែ! ។ (Wonki)