ទទួលទោស...

343 54 4
                                    

កំឡុងពួកគេកំពុងអោបគ្នាយ៉ាងកក់ក្តៅនោះ Heesueng ក៏បានស្រមៃដល់ពេលដែលគេនិង jungwon និយាយគ្នាកាលពីជួបគ្នាដំបូងវាកន្លងទៅជិត១ឆ្នាំហើយ

    អតីតកាល...
នៅផ្ទះរបស់ sunghoon ថ្ងៃនេះក៏មានភ្ញៀវម្នាក់មកលេងគេជា Heesueng សង្សារដំបូងរបស់គេ នាំមកផ្ទះព្រោះដេតគ្នានៅខាងក្រៅមិនបានសម្រេចក៏ហៅមកលេងផ្ទះតែម្តងទៅ។

"សួរស្តីគេទៅនេះជា Heesueng សង្សាររបស់បង"
Sunghoon និយាយទៅកាន់ jungwon ដែលគ្រាន់តែ Heesueng បើកទ្វារចូលមកភ្លាម ឈរសម្លក់ថ្លែគ្មានត្រាប្រណីទេសម្លក់ហែងសម្លក់ទាល់តែ Heesueng ចម្លែកចិត្តចង់ខ្លាចគេទៀតផងដល់ថ្នាក់ចង់ព្រឺរឆ្អឹងខ្នង

បរិយាកាសតានតឹងឡើង sunghoon មើលមុខប្អូនដោយចង់សួរថាគេកើតអ្វីទើបធ្វើឬកពាឈ្លើយចឹងដាក់សង្សារខ្លួនចឹង។

"Jungwon!"
Sunghoon គម្រាមប្អូនតាមកាឈ្មោះទើប jungwon ព្រមបញ្ចេញការវិការខ្លះដោយគេគ្រាន់តែអោនក្បាលបន្តិចរួចដើរចេញតែម្តង ១មាត់ក៏មិនខ្ចីនិយាយដាក់ Heesueng ផង។

"ចារឹកគេមិនមែនបែបនេះទេគឺ.."
Sunghoon ចង់បកស្រាយការពារប្អូនតែគេឈ្លើយស្រស់ៗពេកដឹងកាន់ជើងថាម៉េច

"មិនអីទេបងមិនប្រកាន់ទេ"
Heesueng យល់ក៏និយាយតបវិញទាំងស្នាមញញឹមឯ jungwon វិញកុំគិតថាបងគេគម្រាមហើយខ្លាចនោះដើរចេញឆ្ងាយហើយគឺតាមសម្លឹងមុខគេពីចម្ងាយមកទៀត សម្លឹងសម្លក់រហូតគ្មានដកឃ្លាឲ្យ Heesueng ដកដង្ហើមកើតទេ។

បន្ទាប់ពីនោះ sunghoon ក៏ចេញទៅទិញគ្រឿងធ្វើម្ហូបបន្ថែមក្នុងផ្ទះបាយគេចេញទៅហ្នឹងក៏មានគោលបំណងចង់ឲ្យប្អូនគេនិង Heesueng មានឪកាសសាកនិយាយគ្នាតែ២នាក់ផង។ កំឡុងពេលនៅតែពួកគេ Heesueng ឃើញឪកាសល្អចឹង ក៏ចាប់ផ្តើមព្យាយាមយកចិត្តប្អូនថ្លៃ

Obsessed 🔞Where stories live. Discover now