នៅក្នុងបន្ទាប់ក្នុងភោជនីយដ្ឋានទំនើបមួយ ដែលកំពុងមានក្រុមមនុស្សអង្គុយញុាំអាហារជុំគ្នាឯបន្ទប់ VIP តាមមើលគ្រប់មនុស្សនៅក្នុងនេះសុទ្ធតែអ្នកមានមុខងារនិងដំណែងខ្ពស់ៗក្នុងសង្គមទាំងអស់។ ពួកគេមកជួបជុំទទួលទានអាហារជាមួយគ្នាដើម្បីបង្កើតទំនាក់ទំនងល្អក្នុងការងារនាពេលអនាគត់ហើយក្នុងនោះក៏មាន CEO Lee និងកូនប្រុសច្បង Heesueng គាត់ដែររីឯក្បែរដៃខាងស្តាំនោះគឺដៃគូសហការណ៍របស់គាត់គឺជាលោកប្រធាន Park ប៉ារបស់ Jay ពួកគេមកដោយនាំយកកូនប្រុសមកជាមួយដើម្បីឲ្យពួកគេរៀននិងមើលគំរូព្រោះខាងមុខជំនួញនិងបន្តឲ្យពួកគេ។
បន្ទាប់ពីញ៉ាំអាហារជាមួយអ្នកធំផ្សេងៗរួចលោក Lee និង Park ក៏នាំគ្នាបន្តទៅកាន់កន្លែងចាស់ដើម្បីបរបាញ់សត្វតាមទម្លាប់ពួកគាត់ ព្រោះលោកទាំង២បានស្គាល់និងរាប់អានគ្នាជាមិត្តមករាប់ឆ្នាំហើយនៅបន្តដល់កូនៗទៀត។
"ពួកយើងដូចខាតមកទីនេះយូរហើយ!"
លោកផាក និយាយឯប៉ា Heesueng គាត់គ្រាន់តែស្ងៀមស្ងាត់ហើយញញឹមប៉ុណ្ណោះ។ ងាកមកមើលកូនៗវិញ Jay រៀបចំកាំភ្លើងបណ្តើរសម្លឹងមុខ Heesueng បណ្តើរ កំឡុងពេលរៀបចំរួចហើយនោះត្រូវចំពេល Heesueng ងាកមើលមុខគេទៀត Jay ក៏បំបែរ កាណុងកាំភ្លើង ចំមុខរបស់ Heesueng បែបលេងផងមែនផង។មិត្តទាំង២សម្លឹងគ្នាយ៉ាងមុតហាក់គ្មានចិត្តមេត្តានិងគ្នាអីបន្តិចទាល់តែសោះពួកគេធ្វើបែបវាក៏មិនបានរួចផុតពីក្រសែភ្នែកចាស់ៗទាំង២ដែរ។ ពួកគាត់តាមមើលកូនៗទាំងឆ្ងល់ពីទំនាក់ទំនងដ៏រកាំរកូសរបស់ពួកគេនាពេលឥឡូវនេះ។
"មើលទៅឯងដូចចង់ឲ្យយើងបាញ់បំបែកក្បាលដល់ហើយ! ចង់សាកមែនអី?"
Jay និយាយទាំងសើចចំអកដល់មិត្តដែលសម្លក់មុខគេឥតដាក់ភ្នែកទេដោយគ្មានប្រតិកម្មអីសោះ។ លោកផាកសើចពេលឃើញកូនគាត់បែបនេះឯលោកលីគាត់នៅរក្សារភាពស្ងៀមស្ងាត់ដដែល។
YOU ARE READING
Obsessed 🔞
ContoHeesueng: តើបងជាមនុស្សអាក្រក់មែនទេ? Sunghoon: ខ្លាំងណាស់! ។ (Heehoon) RIKI: បងធ្វើល្អដាក់អូនណាស់ហេតុអ្វីអូនមិនស្រឡាញ់ទៀត? Jungwon: បិទមាត់អាឆ្កែ! ។ (Wonki)