Heesueng និយាយ
រយៈពេលដែលខ្ញុំបានជួប sunghoon .."Jay! ឯងគិតថាយើងជាមនុស្សបែបណា៎?"
ខ្ញុំកំពុងអង្គុយទាំងនឿងឆ្ងល់ពីរឿងមួយចំនួន sunghoon ជាហេតុផលតែមួយគត់ដែលធ្វើឲ្យខ្ញុំរវល់ពេញមួយល្ងាចព្រោះតែបានចួបគេ។"ថីមកសួរយើងចឹង? ពិបាករកចម្លើយល្អណាស់"
ខ្ញុំស្មានដឹងពីវាមុនហើយ ។"ឯងគិតថាយើង..កំប្លែងអត់?"
"ស្អីគេ!? មានតែខ្មោចទេទើបគិតថាឯងជាមនុស្សកំប្លែកនោះ ទឹកមុខឯងសឹងតែសម្លាប់អ្នកដទៃបានបើមានអ្នកសើចគឺបញ្ហា គេមិនមែនមនុស្សទេគេជាខ្លាឬចចក!? "
"គេជា...! ស្អីក៏ដោយគ្មាននណាយល់ទេទោះយើងសួរក៏ឯងមិនដឹងចម្លើយដែរ"
គេជាមនុស្សដែលខ្ញុំត្រូវរៀបការជាមួយនៅថ្ងៃអនាគត់ហើយវានិងក្លាយជាពិតបើខ្ញុំខំប្រឹង។"ស្អី! តើឯងបានជួបអ្វីដែលធ្វើឲ្យខួរខាងឆ្វេងឯងផ្លាសប្តូឬ? "
"ឯងនិយាយច្រើនពេកហើយ"
ខ្ញុំដើរចេញពីគេហើយព្យាយាមគិតថាគួរធ្វើបែបណាដើម្បីស្គាល់ sunghoon ឲ្យកាន់តែច្បាស់។ ខ្ញុំមិនប្រាកដពីវិធីសាស្ត្រអីទេតែខ្ញុំកំពុងតាមមើលសកម្មភាពរបស់គេប្រចាំថ្ងៃមុនសិន។"គេរវល់ច្រើនណាស់..!"
នេះជាអ្វីដែលខ្ញុំបានឃើញបន្ទាប់ពីដើរតាមគេអស់មួយថ្ងៃ sunghoon តែងតែដើរទៅដើរមកគ្រប់កន្លែង គេនិយាយជាមួយមនុស្សច្រើនហើយការងារជាប្រធានសិស្សវាពិតជាលំបាក គេថែមទាំងញុាំបណ្តើររៀនបណ្តើរនៅពេលទំនេរទៀត។ តើគេមិនចេះហត់ខ្លះទេឬ?
វាកាន់តែចម្លែកដែលគេនៅតែអាចសើចបានទោះគេរវល់ដល់វិលក្បុងក៏ដោយ..!? ខ្ញុំគួរតែទៅសួរគេទេខ្ញុំឆ្ងល់ណាស់ឥឡូវនេះ។ភឹប!
ភ្លើងអំពូលបានបិទផ្ទះនិងផ្លូវទាំងមូលប្រែជាងងឹត។
ភ្លេចៗខ្លួនក៏បានតាម sunghoon មកដល់ផ្ទះរបស់គេ អ្វីដែលចម្លែកខ្ញុំបានឈរតាមមើលគេរហូតដល់ម៉ោង១យប់! ខ្ញុំភ្ញាក់ផ្អើលពេលគ្រប់យ៉ាងដើរយ៉ាងលឿនទាំងខ្ញុំមិនបានចាប់អារម្មណ៍។
YOU ARE READING
Obsessed 🔞
Short StoryHeesueng: តើបងជាមនុស្សអាក្រក់មែនទេ? Sunghoon: ខ្លាំងណាស់! ។ (Heehoon) RIKI: បងធ្វើល្អដាក់អូនណាស់ហេតុអ្វីអូនមិនស្រឡាញ់ទៀត? Jungwon: បិទមាត់អាឆ្កែ! ។ (Wonki)