Jungwon និយាយ
"កូនសិស្សហា៎ តើឯងចង់ទៅណាដែរយើងជិះមកយូរហើយ?"
Taxi មើលមកខ្ញុំតាមកញ្ចក់ហើយសួរពីគោលដៅតែខ្ញុំក៏មិនដឹងខ្លួនឯងចង់ទៅទីណាដូចគ្នា ក្នុងខួរក្បាលរបស់ខ្ញុំវាមានតែរឿងនិងបញ្ហាដែលខ្ញុំបានបង្កឡើងគ្មានកន្លែងទំនេរដើម្បីគិតពីអ្វីទេ។"ដាក់ខ្ញុំចុះត្រង់ហ្នឹងហើយ អរគុណ"
ខ្ញុំចុះពីឡានហើយដើរទៅបន្តដោយខ្លួនឯងនៅពេលរត់មកអ្វីក៏មិនបានយកមកតាមដែរខ្ញុំមានតែលុយបន្តិចបន្តួចបង់ថ្លៃឡានមុននេះក៏អស់បាត់ឯទូរស័ព្ទក៏គ្មានទៀត ប៉ុន្តែពេលដែលខ្ញុំលែងមានអ្វីជាប់ខ្លួនបែបនេះវាពិតជាធូរស្រាលណាស់ ខ្ញុំគ្រាន់តែដើរទៅមិនបាច់ខ្វល់ពីស្អីទៀត។ខ្ញុំដើរបណ្តើរគិតពីជីវិតរបស់ខ្លួនកន្លងមក ខ្ញុំនិងបងប្រុសរស់នៅជាមួយគ្នាមកយូរហើយដោយគ្មានប៉ាម៉ាក់ត្រឹមត្រូវដូចគេ។ កាលពីខ្ញុំរៀននៅបឋមសិក្សាលោកប៉ាខ្ញុំជាទាហានគាត់បានបាត់បង់ជីវិតក្នុងភារកិច្ចរបស់គាត់ អ្នកម៉ាក់ខូចចិត្តណាស់១ឆ្នាំបន្ទប់គាត់ក៏កើតជំងឺហើយស្លាប់ម្នាក់ទៀត ខ្ញុំនិងបង sunghoon ត្រូវបានបងប្អូនលោកប៉ាអ្នកម៉ាក់គិតថាជាបន្ទុកគ្មាននរណាហ៊ានយកពួកយើងទៅជាមួយឡើយ ពេលនោះខ្ញុំនៅក្មេងណាស់ខ្ញុំខូចចិត្តព្រោះរឿងនោះផងដែរឯបងប្រុសគាត់មិនបានពិបាកចិត្តនិងការគ្មាននណាចង់ចិញ្ចឹមពួកយើងឡើយ។
"បងប្រុស..ពួកយើងនិងទៅណាទៀតគ្មានណាចង់បានពួកយើងទេ.."
"កុំភ័យអីបងនិងមើលថែឯងដោយខ្លួនឯង បងធំហើយរឹងមាំណាស់ឯងអាចសប្បាយចិត្តបាន"
បង sunghoon តែងតែញញឹមហើយនិយាយបែបនេះដាក់ខ្ញុំ ហើយខ្ញុំក៏ជឿគាត់ព្រោះតែភាពចិត្តល្អរបស់គាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍កក្តៅនិងសុវត្ថិភាព។បន្ទាប់ពីបុណ្យសពរបស់អ្នកម៉ាក់ចប់រួចរាល់ អ្នកមីងប្អូនស្រីម៉ាក់ខ្ញុំក៏ព្រមទទួលយកពួកយើងទៅនៅជាមួយជាគាត់មនុស្សល្អបំផុត ខ្ញុំបានរស់នៅជាមួយគាត់រហូតពេលបងប្រុសរៀនចប់វិទ្យាល័យភ្លាម អ្នកមីងក៏ឡើងដំណែងខាងការងារគាត់បានបញ្ជូនគាត់ទៅប្រទេសក្រៅព្រោះមូលហេតុនេះគាត់រារែកដោយសារគាត់មានពួកយើងត្រូវមើលថែតែបងប្រុសបានបង្ខំឲ្យគាត់ទៅដោយធានាអះអាងថាគាត់និងមើលថែខ្លួនឯងនិងខ្ញុំបាន ទោះគ្មានអ្នកមីងទៀតក៏ដោយ។ ហេតុនេះពួកយើងក៏បានផ្លាស់ប្ដូរទីលំនៅព្រោះអ្នកមីងត្រូវលក់ផ្ទះចាស់ដើម្បីដូរទៅប្រទេសក្រៅ ខ្ញុំនិងបងបានរស់នៅផ្ទះជួលដូចសព្វថ្ងៃ បងប្រុសក៏ត្រូវចូលរៀនមហាវិទ្យាល័យឯខ្ញុំក៏ឡើងដល់វិទ្យាល័យ។
YOU ARE READING
Obsessed 🔞
Cerita PendekHeesueng: តើបងជាមនុស្សអាក្រក់មែនទេ? Sunghoon: ខ្លាំងណាស់! ។ (Heehoon) RIKI: បងធ្វើល្អដាក់អូនណាស់ហេតុអ្វីអូនមិនស្រឡាញ់ទៀត? Jungwon: បិទមាត់អាឆ្កែ! ។ (Wonki)