កំហឹង...

351 59 15
                                    

នៅមហាវិទ្យាល័យ បន្ទាប់ពីរៀបចំរឿងដោះស្រាយរួចហើយ sunghoon ក៏ដើរត្រឡប់មកផ្ទះវិញ ប៉ុន្តែនៅពាក់កណ្ដាលផ្លូវគេក៏បានឃើញ Jay ឈរសម្លឹងមើលមកគេពីឡានតាមទឹកមុខហាក់ចង់និយាយជាមួយគេតែម្តង ទើប sunghoon ញញឹមហើយដើរចេញ ខ្ពើមអញខ្ពើមនិយាយជាមួយ។

"ឈប់!"
តែគេដើរចេញមិនទាន់ឡើយព្រោះ Jay មកស្កាត់មុខទាន់ គេដូចចង់និយាយគ្នាជាមួយ sunghoon ដល់ហើយទាំងដែលពួកគេមិនធ្លាប់ទំនាក់ទំនងគ្នាសោះមកជាយូរដល់ពេលគេបែកគ្នានិង Heesueng ហើយទើបបានលេចវត្តមានមក គិតអី Jay ។

"មានអ្វីឲ្យជួយឬ? ប៉ុន្តែនេះម៉ោងសម្រាកហើយ"
Sunghoon និយាយក្នុងនាមជាប្រធានសិស្សតែ Jay រក្សាទឹកមុខម៉ៅដដែលជាមួយ sunghoon គ្មានចេះញញឹមដាក់គេឯងម៉េច។

"យើងមានអីនិយាយជាមួយឯង"
Jay អោបដៃឈរទល់មុខគ្នាហើយនិយាយបែបគាត់មេនៅទីនិងមិនអត់ខ្វល់អ្វីទាំងអស់តែមកនិយាយនេះគឺចង់រកបញ្ហាឲ្យ sunghoon ទេ។

"ចឹងបានសុំខ្លីៗ៥នាទី! "
Jay ឮសម្តីគេហើយជ្រេញម៉ងអញជ្រេញ ធ្វើមុខខ្ពើមដាក់វិញតែម្តង និយាយរួមគាត់អត់ចូលចិត្ត sunghoon តាំងពីដំបូងហើយ។

" Heesueng និងយើងស្គាលគ្នាមកយូហើយ ពួកយើងយល់ចិត្តគ្នាច្បាស់ណាស់តែថ្មីៗគេដូចកំពុងវិលវល់និងអ្វីមួយ! យើងមានអារម្មណ៍ថាយើងមិនសប្បាយចិត្តទេដែលឯងបានចូលមកជីវិតគេ ហើយយើងក៏បានបណ្តោយវាយូផងដែរ តែចាប់ពីពេលនេះយើងមិនឲ្យមិត្តយើងដើរផ្លូវខុសទៀតឡើយ!"
ចា៎! គាត់បំបែកគេហើយដៀលគេថាធ្វើឲ្យមិត្តគាត់ចោលម្សៀតទៀតអាគ្នានោះសុំតែសុខសោះ។

"ឈប់សិន! នេះឯងចង់មានន័យថាកាលដែលគេទាក់ទងយើងគឺរឿងមិនល្អ?ហើយ ដើរផ្លូវខុសអីគេ? ចង់ថាយើងទៅបំផ្លាញអនាគត់គេឬ?"

"អឹម ហ្នឹងហើយ! បើមិនមកពីឯងស្មានគេកើតជាចោលម្សៀតចឹងឬ? កាលមិនទាន់ទាក់ទងឯងគេជាមនុស្សល្អណាស់តែមើលឥឡូវចុះ! វាក៏មកពីឯងហ្នឹងអ្នកធ្វើឲ្យគេក្លាយជាមនុស្សមិនល្អ"

Obsessed 🔞Where stories live. Discover now