បងប្អូន...

289 54 14
                                    

មកមើល jungwon ឯណេះវិញមកដល់ផ្ទះហើយគេក៏អង្គុយចុះទល់មុខ sunghoon ដើម្បីដោះស្រាយគ្នាជាមួយបងគេមកដល់ពេលនេះហើយ jungwon នៅមិនទាន់ដឹងទេថា sunghoon Heesueng បានទាក់ទងគ្នានោះ។ sunghoon អង្គុយមើលមុខប្អូនដោយអារម្មណ៍មិនល្អតែគេក៏ព្យាយាមមិនបន្ទោសប្អូនឡើយគឺចង់បានហេតុផលមុនសិន។

"ប្រាប់បងមកថាមានរឿងអ្វីកើតឡើង?"

"គ្រាន់តែទាស់សម្តីគ្នាបន្តិចបន្តួចគ្មានរឿងអីទេ"

"Jungwon! បងនិងមិនថាអ្វីដល់ឯងទេ តែសូមមេត្តានិយាយការពិតជាមួយបងមក បងនិងស្តាប់ឯង!"

"ជារឿងក្មេងៗឈ្លោះគ្នាធម្មតាទេបងកុំយកចិត្តទុកដាក់អី"
Jungwon នៅតែបន្តលាក់បាំងព្រោះគេខ្លាចថាបើគេនិយាយ sunghoon និងខឹងហើយមិនលើកលែងទោសឲ្យគេម្យ៉ាងពេលនៅសាលាគេចង់បកស្រាយគ្រប់យ៉ាងដែរតែបងគេដូចមិនចង់ស្តាប់ចឹងមកដល់ឥឡូវគេក៏ចាប់ផ្តើមចង់លាក់វាវិញណាមួយប៉ុណ្ណឹង sunghoon ក៏ខឹងគេបាត់ហើយទម្រាំប្រាប់ការពិតទៀតនោះ។

"Jungwon!!!"
Sunghoon អស់ការអត់ធ្មត់ដូចគ្នាក៏បានស្រែកដាក់ប្អូនមួយទម្ហឹងពេលនេះស្មុកស្មាញរៀងខ្លួន jungwon ក៏មានចារឹករឹងរូសឯង sunghoon ក៏ឆេវឆាវទៀត យើងមិនដឹងឡើយថារឿងបន្ទប់និងអាចមានបញ្ហាឬអត់។

"ខ្ញុំមិនចង់និយាយស្អីទេ! បងយល់ទេអ្វីក៏ខ្ញុំមិនចង់និយាយដែរ! កុំបង្ខំខ្ញុំទៀតអី!"
Jungwon និយាយបកវិញខ្លាំងៗដូចគ្នា ពួកគេម្នាក់ៗពេលនេះគ្មាននណាចិត្តត្រជាក់ឡើយទើបនិយាយចេះតែមិនស្របគ្នាហើយវាកាន់តែក្លាយជាជម្លោះខ្លាំងឡើងពេល sunghoon សុខៗក៏លើករឿងដែល jungwon បានធ្វើនោះឡើងមក

"បើឯងបកស្រាយរឿងវ៉ៃគ្នាមិនបាន ចឹងឯងប្រាកដជាអាចប្រាប់បងបានពីរឿងដែលឯងព្យាយាមលូកដៃក្នុងជីវិតឯកជនរបស់បងកន្លងមកនេះ! "

"....."
Jungwon ស្ងាត់មាត់ ទឹកមុខគេប្រែជាភិតភ័យហើយមើលមុខ sunghoon ដោយការតក់ស្លុតហើយក៏ភ្ញាក់ផ្អើលដែលបងគេបានដឹងពីរឿងនោះ។ អារម្មណ៍ភ័យខ្លាចរបស់គេធ្វើឪ្យគេនិយាយអ្វីលែងចេញបានត្រឹមងាកមុខចេញមិនហ៊ានសម្លឹងបងប្រុសខ្លួនទៀត ។

Obsessed 🔞Where stories live. Discover now