ស្គាល់ដំបូង...

207 45 6
                                    

Heesueng រត់មកដល់ជណ្ដើរច្រកផ្លូវខាងជើងដោយឃើញថា sunghoon កំពុងឈរអោនមុខរងចាំគេទាំងមានការព្រួយបារម្ភប្រហែលខ្លាចថា Heesueng និងមិនមកតាមការហៅរបស់ខ្លួន ឃើញតែប៉ុណ្ណេះ Heesueng ក៏ហក់ទៅអោប sunghoon មួយទម្ហឹងសឹងតែគេទប់ខ្លួនមិនជាប់។

"បង...!!!"
Sunghoon រំភើបចិត្តជាខ្លាំងហើយអោប Heesueng វិញទាំងទឹកភ្នែកស្រកមកមិនបានព្រៀង Heesueng ថើបគេរួចក៏ចាប់កាត់ដៃ sunghoon រត់ទៅបន្តជាមួយគ្នាដោយសារមានសំឡេងមនុស្សបានតាមពួកគេមកហើយ។

"កុំភ័យគ្មានថ្ងៃបងលែងដៃអូនទេ!"
Heesueng និយាយទាំងញញឹមដោយដៃគេកាន់ sunghoon មិនប្រលែងហើយបន្តរត់ចុះតាមជណ្តើងជើងមកខាងក្រោម។

មកដល់ជាន់ក្រោមភ្លាម Heesueng sunghoon ក៏បានឃើញ Jay នៅច្រកផ្លូវស្រាប់មិនដឹងគេមានបំណងអ្វីទេដែលមកស្កាកផ្លូវចឹងតែសម្រាប់ Heesueng គេមិនបានភ័យខ្លាចស្រាប់ហើយនៅតែរត់ក្នុងល្បឿនដដែលរហូតមកដល់ជិត Jay ទើបពួកយើងដឹងថា Jay មកទីនេះដើម្បីជួយពួកគេ ដោយ Jay បានគប់សោឡានទៅកណ្តាលមុខ Heesueng តែម្តង។

"រត់ហើយកុំងាប់មកវិញឲ្យសោះពួកអាល្ងង់!"

"អរគុណ!!!"
Sunghoon ស្រែកអរគុណពីក្រោយព្រោះតែ Heesueng រត់គ្មានងាកក្រោយទេហាក់គេយល់ពីបំណង Jay ច្បាស់តាំងពីដើមចឹង។ មកដល់ឡាន Heesueng ក៏បើកចេញទៅយ៉ាងលឿនបំផុតមិនមាននណាម្នាក់តាមពួកគេទាន់នោះទេជាហេតុធ្វើឲ្យពួកគេអាចសើចឡើងទាំងសប្បាយចិត្តវិញបាន។

"លើកទី១ហើយដែលអូនរត់ប៉ុណ្ណឹងហើយតែមិនហត់អីសោះនោះ!"
Sunghoon ដាក់ខ្លួនផ្អែកកៅអីឡានហើយនិយាយទាំងទឹកមុខរីករាយធម្មតា។ Heesueng បើកឡានបណ្តើរងាកមើលមុខគេបណ្តើរហើយក៏ចាប់ផ្តើមនិយាយ

"ហេតុអ្វីអូនមិនសួរបងសោះចឹង?"

"Jay ប្រាប់អូនថាបងត្រូវដាក់ទោសឃុំឃាំងនិងបង្ខំឲ្យមានការណាត់ជួបភ្លាមៗ អូនក៏តាមបងមកដល់នេះដើម្បីឆ្លៀតឪកាសនាំបងរត់់តែអូនគិតថាគំនិតនេះរៀងហានិភ័យខ្ពស់ណាស់តែហេតុអ្វីបងមកតាមអូនវិញ?"

Obsessed 🔞Where stories live. Discover now