ណាត់ជួប...

228 50 13
                                    

Heesueng ឈរក្នុងបន្ទាប់ដោយមានម្តាយគេកំពុងផ្អែកខ្លួននិងតុធ្វើការមើលមុខគេជាប់ដោយគ្មានអារម្មណ៍អីទាំងអស់កែវភ្នែកគាត់ពិតមុតនិងត្រជាក់ស្រៀប

"យើងនិយាយជាមួយអ្នកស្រី Jing រួចរាល់ហើយ យប់នេះឯងទៅញ៉ាំអាហារជាមួយកូនស្រីនាងទៅ!"
Heesueng ឮហើយញ័រដៃទទ្រើកព្រោះម្តាយគេកំពុងចាប់បង្ខំណាត់ដៃគូឲ្យគេហើយ បើក្នុងពេលនេះមិនប្រកែកតវ៉ាអនាគតគេនិងចប់ក្នុងដៃគាត់មិនខាន

"ខ្ញុំមិនទៅទេ!"
អ្នកជាម្តាយឮហើយក៏ប្រើទឹកមុខដ៏ត្រជាក់សម្លឹងកូន រហូតដល់ Heesueng សឹងតែងាកមុខចេញមិនហ៊ានមើលមុខម្តាយចំតែគេត្រូវតែក្លាហ៊ានដើម្បីខ្លួនឯងនិងមនុស្សដែលគេស្រឡាញ់។

"យើងមិនចង់ឮចម្លើយនេះ!"

"ខ្ញុំនិយាយរួចតើថាខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយមិនត្រូវការណ៍ម៉ាក់ខ្វល់ខ្វាយទេ!"

"ជាក្មេងប្រុសម្នាក់នោះត្រូវទេ? ឯងភ្លេចស្អីដែលយើងបង្រៀនឯងហើយ Heesueng! ស្តាប់ម្តងទៀតបើមិនចង់ដូចគេ ឯងគួរតែស្តាប់តាមយើង!"
Heesueng គ្រាន់តែឃើញម្តាយគេយករូប sunghoon ចេញមកគម្រាមភ្លាមចឹងគេឡើងភ័យយកតែម្តង ម្យ៉ាងម្តាយ Heesueng នៅគម្រាមដោយបានរំលឹកពីមនុស្សម្នាក់ទៀតផងដែរ

"ម៉ាកចង់ធ្វើដាក់ខ្ញុំដូចធ្វើដាក់លោកប៉ាមែនទេ?"

ប្រាវ!!!
Heesueng ឈរស្ងៀមទាំងក្បាលគេមានឈាមហូរមកច្រាលព្រោះតែម្តាយគេបានគប់វត្ថុរឹងមកកាន់គេដោយការខឹងសម្បារពេលត្រូវគេនិយាយរំលឹកពីស្វាមីគាត់។

"យើងប្រាប់ឯងច្រើនដងហើយថាឯងគ្មានឪទេវាងាប់បាត់ហើយ!"

"ត្រូវហើយខ្ញុំគ្មានប៉ាទេព្រោះតែម៉ាក់អ្នកសម្លាប់គាត់!!!"

"បើមែនវាយ៉ាងម៉េច! ឬមួយឯងចង់បានដូចគេ? "

"....!!!!!"
Heesueng សម្លឹងម្តាយទាំងកំហឹងតែមិនអាចនិយាយអ្វីបកវិញបាន។

Obsessed 🔞Where stories live. Discover now