Sunghoon បើកភ្នែកឡើងឃើញខ្លួនឯងគេងក្នុងបន្ទប់បែបនេះរៀងប្លែកចិត្តបន្តិចព្រោះមិនបានឃើញ Heesueng សោះ។ គេដើរចេញពីបន្ទប់មកវិញក៏បានឃើញ jungwon ស្លៀកពាក់ឯកសណ្ឋានសិស្ស ទើបគេឆ្ងល់ដោយសារ jungwon ត្រូវគ្រូដេញចេញហើយតើ។
"ឯងទៅរៀនវិញឬ?"
Sunghoon សួរប្អូនទាំងស្រឡាំងកាំង jungwon ញញឹមហើយងក់ក្បាល ។"ដោយរបៀបណា? ក្រែងសាលាដកឯងចេញហើយនោះ?"
"គេមានខ្នងវាមិនទៅស្អីទេគ្រាន់តែរឿងប៉ុណ្ណឹងនោះ ណាមួយសិស្សដូចខ្ញុំបើសាលាដកចេញទឹកភ្នែកស្លាប់ហើយ ពួកគេមានតែសុំឲ្យទៅរៀនវិញផង"
"ហាស៎???"
Jungwon សើចហើយខាំនុំប័ុងមួយកំណាត់ដើម្បីទៅសាលាតែម្តងខ្ចិលបកស្រាយច្រើនតែពេលឃើញបងគេចង់ដឹងពេកគេក៏និយាយឲ្យស្តាប់តែម្តង។ការពិតគេបានចូលរៀនវិញព្រោះតែម្សិលមិញគេបានទៅរកប៉ារបស់ RiKi ធ្វើការសុំអភ័យទោសឲ្យបានត្រឹមត្រូវម្យ៉ាង jungwon ជាមនុស្សមានទំនួលខុសត្រូវស្រាប់តាំងពីដើមគ្រាន់កំឡុកពេលនោះគេមានបញ្ហាបុកមកផ្ទួនៗជាន់គ្នាពេកធ្វើឲ្យគេច្របូកច្របល់។
តែបាន RiKi ជួយម្នាក់ផងព្រោះ Riki បានសុំអង្វរប៉ាគេឲ្យដកពាក្យបណ្តឹងមកវិញនិងចង់ឲ្យប៉ាគេលើកលែសទោលឲ្យ jungwon ដោយប្រាប់គាត់ថាគេមិនបានមានរឿងអីនិងគ្នាទេការវៃនោះព្រោះការយល់ច្រឡំអីចឹង ។
និយាយរួម RiKi កាន់ជើង jungwon គ្រប់សព្វមិនថា jungwon ចង់ទទួលខុសឬអត់ RiKi ក៏នៅខាងគេស្រាប់ប៉ុន្តែ jungwon ចង់សុំទោសដោយផ្ទាល់ទើបត្រូវមកជួបគាត់ដល់ផ្ទះ។ឯប៉ារបស់ RiKi គាត់ក៏ជាមនុស្សល្អដូចគ្នាពេលដឹងថា jungwon ខុសចេះទទួលកំហុសចឹងគាត់ក៏បានប្រដៅណែនាំគេបន្តិចទៅតែចុងក្រោយក៏ចិត្តទន់ព្រមលើកលែងឲ្យដោយការសន្យាគ្នាថានិងគ្មានលើកទី២ទេ។
Jungwon ដើម្បីជាការលប់លៀងកំហុសគេក៏បានបញ្ជាក់ទៅកាន់ប៉ា RiKi ដែរថាបើពេលណាក្រុម baseball របស់ RiKi មានការប្រកួតគេនិងជួយមើលថែដោយយកចិត្តទុកដាក់ជាពិសេស ព្រោះគេជាប្រធានសិស្សបើមានកម្លាំងSupport របស់គេពីក្រោយចឹងក្រុម RiKi ដឹងតែស្រួលជាងមុនម៉ង។
ហើយ jungwon ក៏ត្រូវបានខាងសាលាលុបចោលនូវលិខិតដកចេញលោកនាយកបានហៅគេមកសាលារៀនធម្មតាវិញម្យ៉ាងខាងសាលាមិនចង់ដកចេញតាំងពីដំបូងគ្រាន់តែមិនដឹងកាន់ជើង jungwon ម៉េចព្រោះគេខុសចំៗពេក ចង់ថាគេក៏ជាគ្រាប់ពេជ្រសាលាមួយដែរអីចឹង។
ចំណែកពាក្យចចាមអារ៉ាមដែលនិយាយមិនល្អពី jungwon គ្មាននណាខ្វល់ខ្វាយទេដោយសារមាន Sunoo កាងគម្រាមតាំងពីដើមមកហើយគ្មាននណាហ៊ាននិយាយរឿង jungwon ទេ ហើយបញ្ហាចប់លឿនព្រោះតែការបង្ហាញវត្តមានរបស់ jungwon តែ១ថ្ងៃគត់។
YOU ARE READING
Obsessed 🔞
Short StoryHeesueng: តើបងជាមនុស្សអាក្រក់មែនទេ? Sunghoon: ខ្លាំងណាស់! ។ (Heehoon) RIKI: បងធ្វើល្អដាក់អូនណាស់ហេតុអ្វីអូនមិនស្រឡាញ់ទៀត? Jungwon: បិទមាត់អាឆ្កែ! ។ (Wonki)