ភ្លើងច្រណែន...

457 58 9
                                    

" sunghoon? ឯងកើតអីមែនទេ?"
Sunghoon ដើរមកដល់បន្ទាប់ពេទ្យមួយជាប់ហ្នឹងចៃដន្យអ្នកគ្រូពេទ្យក៏នៅដូចគ្នា ហើយកាលបើគាត់ឃើញគេមកទាំងមុខមាំខុសរាល់ដងចឹងទើបគាត់បារម្ភខ្លាចគេកើតអី(និយាយរួម sunghoon មួយសាលាហ្នឹងនណាក៏ស្គាល់ដែរជាពិសេសគ្រូៗទាំងអស់ស្រឡាញ់គេទៀត)។

"សុំទោសអ្នកគ្រូ! ខ្ចីបន្ទប់ប្រដៅអា២នាក់នេះសិនបានទេ?"

"ហាស៎?? មានរឿងអី? "

"អរគុណ!"
Sunghoon អត់បកស្រាយដល់គាត់ច្រើនទេសុំខ្ចីហើយដើរចូលតែម្តងឯអ្នកមកតាមចាប់ផ្តើមស្លេកមុខហើយ ។ គ្រាន់តែ RiKi Heesueng ចូលដល់ក្នុងបន្ទាប់ភ្លាម sunghoon ក៏ទាញទ្វារចាក់សោបិទគន្លឹះតែម្តង យីហើយចង់ធ្វើអីគេនោះ។

ខណៈពេលពួកគេនៅតែ៣នាក់ sunghoon ក៏ដើរមកជិត២នាក់នោះគេមិននិយាយអីគិតតែពីសម្លក់ ពេលសម្លក់ហើយ sunghoon ក៏ចាប់ផ្តើមចូលសាច់ការណ៍។

"វ៉ៃគ្នានិងមានទោសធ្ងន់ប្រឈមមុខហ្នឹងការប្ឈប់ពីការសិក្សា តែយើងដឹងថាពួកឯងគ្មានអាណាខ្វាយខ្វល់ពីវាទេ! ដូច្នេះហើយអង្គុយចុះសារភាពមក!"
គេនិយាយហើយក៏រៀបចំកមេរ៉ាថតជាឃ្លាបវីដេអូទៀតដើម្បីជាភស្តុតាងឲ្យនាយក គេជាប្រធាននិស្សិតណា៎ ធ្វើមើលមិនឃើញមិនកើតទេ។

"...."
Heesueng Riki ឮគេនិយាយហើយធ្វើធម្មតាដូចអត់ខ្វល់ជាមួយសម្តីគេបន្តិចទេ ពាលចំម៉ង។

"យើងសួរតែ១សំណួរទេ បើឆ្លើយរឿងនិងចប់!"

ស្ងាត់!
និយាយទៅល្បង២នាក់នោះគាត់ក្បាលឌឺហើយគេនិយាយអីនិយាយទៅគាត់គ្មានយកត្រចៀកស្តាប់ទេ នៅមើលមុខគ្រឺតធ្មេញដាក់រកវៃគ្នាថែមទៀត អត់មានខ្លាចអីសោះម៉ងគិតទៅ។ sunghoon គេខឹងណាស់តែទ្រាំទប់ព្រោះចង់ដឹងហេតុផលសិនទើបគេចាប់ផ្តើមសួរលោកព្រះ២គ្រឿងហ្នឹងទោះពួកគេមិនខ្វល់ក៏ដោយ។

"ហេតុអ្វីវៃគ្នា?"

Heesueng សម្លឹងមុខ Riki , RiKi ញញឹមហើយសម្លក់មុខគេវិញ ហើយអត់មានគិតឆ្លើយសំណួរសោះ។

Obsessed 🔞Where stories live. Discover now