ពេលល្ងាចឈានចូលមកដល់ ទើបថេយ៉ុងរហ័សរហួនលើកកាបូបមកស្ពាយចំហៀងស្មាខាងស្តាំ កាន់កុំព្យូទ័រនិងដៃជាប់ បម្រុងនិងងើប ប៉ុន្តែក៏ជ្រួសនិងតុ ទង្គិចធ្វើឲកាបូបរហែកខ្ទិច បណ្តាលឲសៀវភៅធ្លាក់រប៉ាត់របាយ ជ្រុះក្រាលពេញផ្ទៃការ៉ូពណ៍សនៃថ្នាក់សិក្សា!
«ស៊យសម្បើមណាស់»ថេយ៉ុង ក្រវីក្បាល ម៉ូវចិត្តមិនស្ទើរ ដល់ម៉ោងចេញទៅផ្ទះហើយ ក៏នៅរញ៉េរញ៉ៃនិងរឿងស្អីគេនេះមិនបាត់សោះ គួរឲខឹង
«ថេយ៍ ចាំខ្ញុំជួយរើស»មិនបានប៉ុន្មាន នាយកម្លោះវ័យស្របាលនិងមាឌតូចល្អិត រហ័សរហួនអោនរើសសៀវភៅផ្សេងៗ មកឲថេយ៉ុងដែលកំពុងតែអោនរើសសៀវភៅដូចគ្នា
«អរគុណម៉ាក៍ហើយ»ថេយ៉ុង រហ័សដកដៃចេញមកវិញ ថ្វីត្បិត នាយកម្លោះចិត្តសឿង នៅពេលហុចសៀវភៅ ស្រាប់តែមកក្រសោបដៃគេយ៉ាងទំនើង
«អឺ សំទោសណាថេយ៍»ម៉ាក៍ រហ័សសំទោស បន្ទាប់ពីឃើញទឹកមុខថេយ៉ុងប្រែប្រួល
«មិនអីទេ អរគុណលោកច្រើនណាស់ សម្រាប់មួយកំណាត់ថ្ងៃនេះ បើមិនបានលោកជួយណែរនាំប្រាប់ ក៏ពិបាកណាស់ដែល»ថេយ៉ុង ញញឹមមិនសូវសម ចាប់ផ្តើមនិយាយអរគុណ!
ថេយ៉ុងមិនចូលចិត្តមនុស្សណាដែលមកលូក ប៉ះខ្លួនប្រាណរបស់គេផ្តេសផ្តាសទេ បើត្រឹមតែដៃក៏ដោយ ព្រោះបើតាំងពីយប់នោះមក ខ្លាចគ្រប់យ៉ាង
«មិនអីទេ បើមានអីជួយបាន ខ្ញុំនិងជួយថេយ៍ហើយ»និយាយលាគ្នាត្រឹមនេះ ទើបថេយ៉ុងរហ័សរហួនដើរចេញពីថ្នាក់ តម្រង់មកកាន់ខ្លោងទ្វា ចាំអ្នកដែលថាពេលល្ងាចនិងត្រឡប់មកយកគេចេញពីមហាវិទ្យាល័យ។ជុងហ្គុក អង្គុយក្នុងឡាន អន្ទះអន្ទែងចង់ជួបមុខសំណព្វចិត្តណាស់ដែល ថ្វីត្បិត ប៉ុន្មានថ្ងៃមុន នៅជាមួយគ្នាមិនដែលបែក។
«លោកម្ចាស់ ធ្វើនៅឲស្ងៀមទៅមើល ម្ចាស់តូចដល់ម៉ោងចេញហើយតើស»មៃឃើល ទ្រាំមើលចរឹក មាន់ឈ្មោលឆ្លេឆ្លាតាមរកមាន់ញីមិនបាន ទើបបង្ហើបមួយឃ្លា
«កុំចេះ»
«ងប់ហើយនេះ»
«....»ជុងហ្គុក
«លោកម្ចាស់ ចង់លើកម្ចាស់តូចធ្វើជាប្រពន្ធហ្អេស»
«ត្រូវតែអញ្ចឹងហើយ! ក្រៅពីអូនថេយ៍ យើងមិនយកអ្នកផ្សេងទេ»
«តែលោកម្ចាស់...»
«យ៉ាងមេច»
«គ្មានអ្វីទេទាន»ថេយ៉ុងដើរចេញពីក្លោងទ្វារសាលា ដោយមានជីមីននិងម៉ាក៍ឃីន ដើរមកជាមួយ ។
ជុងហ្គុកដែលអង្គុយក្នុងឡាន ក្រសែរភ្នែកមុតស្រួច ជ្រឹមសម្លឹងទៅមើលដំណើរនិស្សិតទាំងបី នាយអង្គុយនិង ថ្កល់ ពេលឃើញម្នាក់ក្នុងចំណោមជាមួយនិស្សិតម្នាក់ទៀត លើកមួកមកពាក់ឲថេយ៉ុង
របស់គេ បាំងកម្តៅថ្ងៃ មើលទៅយកចិត្តទុកដាក់និងថេយ៉ុងសម្បើមណាស់។
YOU ARE READING
💚 បណ្តូលចិត្តរេរ៉ាវែល 💚
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង