ភាគ៣៩៖ថ្ពាល់ម្ចាស់ប្រុសទន់ខ្លាំងណាស់ ហិហិ

1K 159 17
                                    


ពេលវេលាទន្ទឹមនិងពេលរាត្រី ងងិតសូន្យសុង សន្ធឹកឡានសេ៊រីទំនើប សំចតមកឈប់នៅត្រង់ចំណុចបរិវេណសម្រាប់ដាក់គ្រឿងយាន្តយន្តទាំងឡាយ។ ស្ថិតនៅក្នុងរថយន្ត មនុស្សពីរអ្នកស្ទើរតែរលាយចូលគ្នា ដោយហេតុរាងកាយដ៏ស្អិតរមួតមិនឃ្លាតឆ្ងាយពីគ្នាសូម្បីមួយចង្អាម រាងកាយតូច គេងស្តឹងនៅលើដើមទ្រូងទូលាយរបស់នាយកម្លោះ ដែល
ស្មគ្រធ្វើជារបស់បង្អែក មិនដែលរារេចិត្ត។ ជុងហ្គុកបី រាងកាយតូចច្រលឹង ថ្វីបើដូចរាងរបស់ថេយ៉ុងស្រាលដូចសំឡី ស្រាលស្ងើក នៅក្នុងប្រអប់ដៃទាំងទ្វេររបស់ប្រុសម្នាក់នេះ។

"លោកម្ចាស់មក ហេតុអ្វីមិនផ្តល់ដំណឹង ខ្ញុំនិងបានរៀបចំទីកន្លែងឲមានសណ្តាប់ធ្នាប់ជាងនេះ"អ៊ំចំណាស់អាយុ៥០ឆ្នាំក្រាស់ ដើរយោងដំណើរតិចៗ មកកាន់នាយកំលោះ ដែលមកទីនេះស្ងាត់ៗមិនព្រមផ្តល់ដំណឹងមកជាមុន។

"ក៏ឃើញថាទីនេះក៏ស្អាតដូចដើម មិនមានអ្វីជាបញ្ហា! អ៊ំប្រុសទៅសំរាកវិញចុះ នៅគេងយប់ជ្រៅ បណ្តាលឲសុខភាពមិនល្អ" រាងចំណាស់ ងក់ក្បាលតិចៗ និងសម្លឹងមើលអាល្អិតក្នុងដៃរបស់ជុងហ្គុក គាត់ចម្លែកប្លែកចិត្តណាស់ដែល ក៏ដឹងថាពីមុន នាយតែងតែមកសម្រាកលម្ហែរកាយទីនេះ តែម្នាក់ឯងប៉ុណ្ណោះ តែលើកនេះខុសពីរាល់ដង ជាមនុស្សសំខាន់ឬយ៉ាងណា ស្និតស្នាលកៀកកើយគ្នាសម្បើមណាស់។

"ជាអ្នកណា លោកម្ចាស់! ស្រស់ស្អាត សម្បុរលោមពណ៍ភ្លឺថ្លា មុខមាត់ ល្អមើល ល្អគន់យ៉ាងនេះ" បុរសចំណាស់ពោលសរសើរមិនដាច់ពីមាត់! ជុងហ្គុកងាកមកសម្លឹងមើលផែនមុខ រាងតូចបន្តិចទើបងាកមកឆ្លើយនិងរាងចំណាស់

"អនាគតម្ចាស់តូចនៅទីនេះ ប្រាប់មនុស្សគ្រប់គ្នានៅទីនេះ ឲគោរពប្រពន្ធយើង ឲដូចគោរពយើង! យើងមានយសប៉ុណ្ណា ប្រពន្ធយើងក៏ដូចគ្នា "ស្រដី ចប់ប្រុសកំលោះរហ័សបីថេយ៉ុងចូលទៅក្នុងឧទ្យានផ្ទះល្វែង ដែលសាងសង់យូរក្រាស់ក្រែលដែលហើយ គេតែងមកទីនេះ ជានិច្ចកាលម្តង មិនជាញឹកញាប់ ព្រោះការងារនៅទីក្រុងក៏ច្រើនសន្ធឹក មិនជាហ៊ានព្រលែងដៃចោល ដកឃ្លាមិនបាន រវល់ជាប់លាប់ ស្ទើរតែថ្ងៃសម្រាកក៏ត្រូវយួរការងារជាប់ដៃដែល។

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now