ភាគទី៣៤៖មានថើបស្រីណាទេ?

735 113 5
                                    

[«បើថាយើងនេះមាត់ឆៅលួចនិយាយដើមលោកម្ចាស់ក៏បាន!! តែនាងឯងធ្លាប់ឃើញដែលទេ ពត៌មានទាក់ទងនិងទំនាក់ទំនងស្នេហារវាងអ្នកនាងហើយនិងលោកម្ចាស់» ថេយ៉ុងលេបទឹកមាត់ផ្សើមបំពង់ក សំណើមទឹកភ្នែកកល់ស្ទើរធ្លាក់ចុះ ហេតុអីត្រូវចង់យំ គ្រាន់តែគេនិយាយប៉ុណ្ណឹង??
«លើកមុនក៏ឃើញលោកម្ចាស់ទៅចូលរួមពិធី សម្ភោធឡានសេ៊រីថ្មីរបស់ក្រុមហ៊ុន អូលអាដាមដែលទេតើស ថែមទាំងមានពត៍មានចុះផ្សាយថា លោកហើយនិងអ្នកនាងបណ្តើរគ្នានៅយប់នោះទៀតផង»
«ហាហា បើជាការពិតមានអីខុស សមគ្នាសឹងអី ឋានះរបស់អ្នកនាងក៏មិនអន់ រៀនបានខ្ពង់ខ្ពស់ គ្រួសារថ្លៃថ្នូរ មានពូជមានអម្បូរត្រឹមត្រូវ បើបានលោកម្ចាស់ជាស្វាមី មិនដឹងថាល្អយ៉ាងណាទេ បើល្អទាំងគូរយ៉ាងនិង»]

«ត្រូវហើយតើមានអ្វីខុស បើពួកគេ គ្រាន់តែស្រលាញ់គ្នាក្នុងទំនាក់ទំនងស្នេហា ??»ថេយ៉ុង អង្គុយសញ្ចឹងគិតជាមួយពាក្យសម្តីដែលខ្លួនឮអម្បាញ់មិញ តែក្នុងចិត្តមានអារម្មណ៍ថាមានដុំតូចមួយនៅក្នុងសាច់ទ្រូង ទាញឲឈឺឈៀបៗ ហាក់ថាមិនត្រូវ !! កាយតូចខ្ញាំដៃខ្លួនឯងតិចៗតាមទម្លាប់ ឲតែពេលគិតច្រើនគឺបែបនិង!!
ថេយ៉ុងយកដៃទៅស្ទាបហោប៉ៅអាវរាវរកមើលទូរស័ព្ទ

«ទុកនៅណាចេះ»ស្ទាបចុះស្ទាបឡើងនៅតែមិនឃើញ

«ភ្លេចនៅផ្ទះបាយទេដឹង ចប់ហ្មងអញ!!»ទូរស័ព្ទថ្លៃផង សំខាន់ជុងហ្គុកជាអ្នកទិញឲទៀត! ថេយ៉ុង ស្លន់រត់ចេញពីបន្ទប់ ជាមួយអារម្មណ៍ភ័យព្រួយ

ចេញមកដល់ក្រៅភ្លាមក៏ជួបនិងអ៊ំជេស ដែលកំពុងតែមកពីផ្សារទិញរបស់របរសម្រាប់ដាក់ក្នុងផ្ទះ

«ថេយ៍ក្មួយ រត់ទៅណា ប្រញាប់ម្លេះ»

«អ៊ំអ្ហើយ ញុមអត់ដឹងថាខ្លួនឯងទុកទូរស័ព្ទនៅណាហ្អេ៎ ញុមភ័យ»ថេយ៉ុងពេបមាត់ច្បែប កែវភ្នែកកល់រកយំ រត់ទៅចាប់ដៃអ៊ំជេសអង្រួនដៃគាត់តិចៗ

«មោះ ទៅរកជាមួយអ៊ំ កុំយំ វាមិនបាត់ទៅណាទេ»អ៊ំជេសអូសដៃរាងតូចទៅជាមួយ និងនិយាយពាក្យឲរាងតូចបានស្រាលចិត្ត ប៉ុន្តែក្មេងនេះនៅតែមិនបាត់ភ័យដដែល

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now