ភាគ៣៧៖ហុឹក ចេញ..ចេញទៅ ចេញឲឆ្ងាយពីខ្ញុំ

1.2K 111 7
                                    

“ដល់រូបនេះវិញដូចឥន្ទនូ7ពណ៍ oufit High Lightម៉ាចាស់ដៃហ្មង មានស្លាបមានអី ប្រុងហោះទៅណា”ថេយ៉ុង
“យ៉ាងមេ៉ច??”ជុងហ្គុក
“អ្នកណាគេអ្នកឲស្លៀក”
“mommy”ជុងហ្គុក
“ឈុតនិងនៅតាហី?”ថេយ៉ុង
“នៅបន្ទប់ កប់បាតទូរ”ជុងហ្គុក
“ចាំថ្ងៃ Birthdayដាក់ម៉ាចាស់ដៃហ្មង ហ្ហូវ! ថេយ៍ធានាថាភ្ញៀវរត់បាស់ដៃបាស់ជើង”ថេយ៉ុង
ផ្លាច់!
“ហុឹកៗ អូយឈឺ ម្ចាស់ប្រុសធ្វើអីអញ្ចឹង ហុឹកៗដៃធ្ងន់មុឹងៗ កំប៉េះគូទខ្ញុំ យាអស់ហី ហុឹកៗ”រាងតូច យកដៃចង្អង់មុខជុងហ្គុក
“ពូកែរខាងសម្តី ទាល់អញ្ចឹងបានស្ងាត់”ជុងហ្គុក
“វៃទៀតមក វៃ..ទៀតមក ប្រុសout fit7ពណ៍ ចាំមើលថេយ៍ លួចយករូបនិងទៅផុសឲ ម្ចាស់ប្រុសខ្មាស់គេម្តង”ថេយ៉ុង
“ផ្លាច់.. ផ្លាច់”ជុងហ្គុក
“ឈប់និយាយ ដាក់យាកំប៉េះគូទ ឥលូវនិង ឈប់មិនឈប់”
“ហុឹកៗ ឈប់..ឈប់ហី ហុឹក បញ្ជានោះបញ្ជា តែសងលុយអស់ ឈប់នៅជាមួយហើយ ហុឹកៗ”
“ស្ងាត់!! មិនឲទៅណាតែទាំងអស់និង បើសងមិនគ្រប់យើងទិញទាំងខ្លួនឯងមកទៀត”ជុងហ្គុក ដើរទៅដាក់បង្គុយនៅកន្លែងតុការងារ វិញធម្មតា។
“ខ្ពស់ខ្លាំងណាស់ បើលោតទៅងាប់អត់និង”ថេយ៉ុងយកដៃមក
អេសក្បាល ឈ្ងោកមុខមើលកញ្ចក់បន្ទះដែលបាំងជាជញ្ជាំងបង្ហាញពីសភាពលក្ខណៈទីក្រុងខាងក្រៅយ៉ាងច្បាស់ក្រឡែត។ហើយនេះជាជាន់ខាងលើគេបង្អស់! កាយតូចលូនក្រាបនិងឥដ្ឋសម្លឹងមើលទៅខាងក្រោម ក្នុងពោះឡើងប្រហោងអស់ហើយ
“អុឹប..ឈប់សិន យកថេយ៍ទៅណា ហុឹក មើស៎ មើលទាន់អស់ចិត្តផង ហុឹកៗ”កម្លោះតូច ស្រែក លើកដៃទះទ្រូងជុងហ្គុក សុខៗមកលើកបី
“រពឹសខ្លាំងណាស់ ទុកមួយភ្លេត ដើររិះរករបស់ឆ្ងល់ពេញ ការិយាល័យ នៅឲស្ងៀម ប្រយ័ត្នហៅពូសន្តិសុខឲចាប់យកទៅដាក់គុក”ជុងហ្គុកយកដៃម្ខាងមកទាញតុធ្វើការខ្លួនឯង សឹមដាក់រាងតូចឲអង្គុយនៅលើភ្លៅ
“ពិបទស្អី ហុឹកៗ មិនទាន់បានលួចអីតិចផង ជាប់គុក”
“ក៏នៅឲស្ងៀមៗទៅ កុំរពឹសពេក ទៅរើនេះរើនោះ តិចឆក់ខ្សែរភ្លើង ទៅណាចោលយើងបាត់ យើងភ័យ”ជុងហ្គុកលើកដៃទៅក្រសោបថ្ពាល់រាងតូច
“កុំភ័យ តែខ្ញុំស្លាប់បាត់ ខ្ញុំនិងមកកាច់ម្ចាស់ប្រុសទៅដែលនិង មិចម៉ាបានពីរនាក់ទុកគ្រាន់ភរគ្នា ហិហិ”
“ខ្លក!”ជុងហ្គុក
“អូយឈឺ”ថេយ៉ុង
“អង្គុយឲស្ងៀមដឹងទេ ហាមរពឹស! យើងធ្វើការ ! ចាំចេញពីនេះទៅ យើងជូនឯងទៅចម្ការស្ត្របឺរី ក្រែងចូលចិត្តហ្អេស”ជុងហ្គុក ទម្លាក់បបូរមាត់ទៅថើបសក់ថេយ៉ុង
“ពិតមែនហ្អេស៎ ល្អខ្លាំងណាស់ ថេយ៍និងបានទៅជញ្ជូនមួយចម្ការតែម្តង ឲអស់លុយរបស់ម្ចាស់ប្រុស ហិហិ”រាងតូចសើចកាច់កស្រុង ភ្លេចថាខ្លួនឯង អម្បាញ់មិញក៏ទើបតែយំញែកដោយសារជុងហ្គុក ដល់ឥលូវមកសើចក៏ដោយសារជុងហ្គុកទៀត
“ញុាំទៅ ញុាំឲអស់មួយចម្ការក៏បាន យើងមិនខ្វះលុយចេញឲទេ”
“ចឹងសន្យាមកណា ថានិងពេលណាថេយ៍ចង់ញុាំស្ត្របឺរី ម្ចាស់ប្រុសនិងជូនថេយ៍ទៅទៀត”ថេយ៉ុងសែនរំភើប ញញឹមបញ្ចេញធ្មេញសរស្ងាច ចំពោះមុខជុងហ្គក ថ្ពាល់ប៉ោងៗឈូកស្រាល ពេញវ័យ ល្មមពេញសាច់ ពេញស្អាត !នាយសម្លឹងមើលរាងតូចជាមួយកែវភ្នែកស្រទន់ ស្នាមញញឹមលេចចេញមកមិនដឹងខ្លួន ពេលឃើញពីភាពខ្នក់ខ្នាញ់ ម្ញិកម្ញក់ ពូកែរសម្តី  របស់រាងតូចដែលតែងតែបញ្ចេញមកឲនាយឃើញទាំងមិនដឹងខ្លួន
“ប្រាកដណាស់”
“ជុប! kisses ហិហិ ថេយ៍អរគុណច្រើន ដល់ប្រុសសង្ហារណា”ដៃតូចអោបចង្កេះ ជុងហ្គុកមិនប្រលែង ជុងហ្គុកងក់ក្បាល ។សឹមចាប់បើកកំព្យូរទ័រមកបំពេញការងារតាមធម្មតា
“ម្ចាស់ប្រុស មិនគិតថាការងារនិងវារញែរញៃទេឬបែបណា ថេយ៍មើលទៅម្ចាស់ប្រុសដូចចំណាប់ចំនួន ស្ទាត់ជំនាញសម្បើមណាស់”ថេយ៉ុងសម្លឹងមើល ការងាររបស់ជុងហ្គុក តាមរយះកំព្យូរទ័រ ទិន្នន័យការងារឡើងរាប់ជួរ ជុងហ្គុកអង្គុយធ្វើឡើងស្ងៀមស្ងាត់ ថេយ៉ុងនេះទេ ដែលជាអ្នកតាមមើលឡើងវីវក់
“ធ្វើយូរៗទៅ ក៏សុាំទៅហើយ មិនឃើញថាវាពិបាកពេកទេ”រាងតូចងក់ក្បាល សឹមនិយាយបន្ត
“ម្ចាស់ប្រុស ស្រលាញ់ការងារបែបនិងហ្អេស ថេយ៍មើលទៅក៏ឃើញថាពិបាក ឈឺខួរ”
“ការងារណាមិនពិបាក សំខាន់ ឲតែយើងប្រាកដក្នុងការធ្វើ វានិងក្លាយជារឿងដ៏ល្អទៅវិញទេ យល់ទេ”
“បើថេយ៍វិញណា ស្រលាញ់ការងារពេទ្យ ខ្លាំងណាស់ តែគួរឲស្តាយ មិនមានឱកាសបានបន្ត”នាយតូចអោនមុខចុះ នឹកឃើញពីរឿងដ៏រញែរញៃជាប់ជំពាក់ជំពិន រហូតដល់គេត្រូវផ្តាច់ការសិក្សាបន្ត កាលនោះក៏យល់ឃើញថាប្រឹងអស់ពីខ្លួនទៅហើយ ប្រឹងរៀន ប្រឹងរកលុយ ខំចង់ដាច់ខ្យល់ ខ្លួនប្រាណសល់តែឆ្អឹង នៅសល់តែថ្ងៃគេយកទៅកប់ទេ។ តែទេវតាដូចលេងសើចពេក មើលងាយការខំប្រឹងរបស់គេខ្លាំងណាស់ រហូតដល់ធ្លាក់មកដល់ចំណុចមួយនេះ ចំណុចដែលពិបាកនិងគិតថាគួរនិងបែបណាបន្ត នៅច្រឹងមួយកន្លែងឬបែបណា។ ចប់ថ្នាក់វិទ្យាល័យភ្លាម ស្វះស្វែងរកមើលប្រឡងពេទ្យ រហូតបានជាប់ នៅប្រឡងយកអាហាររូបករណ៍មួយតង់ទៀត ក៏ទទួលបានជោគជ័យដូចគ្នា រៀនមិនពិបាកអស់លុយច្រើន តែការងារចេះតែធ្វើប្រដេញដាច់យប់ស្ទើរ រាល់ថ្ងៃបាក់កម្លាំងខ្លាំង តែក៏គិតដល់អ៊ំស្រីដែលកំពុងជាប់បំណុលគេជុំទិស ជួយដោះ ជួយសង នៅមិនគ្រប់ទៀត រហូតដល់គេត្រូវមកដល់ចំណុចនេះ ដូចពេលឥលូវ។
ជុងហ្គុក អង្អែលចង្កេះតូចថើរៗ
“ថេយ៍ ងងុយគេង”
“ហុឹម គេងមកចុះ ទម្រាំយើងរួចរាល់ការងារ”រាងតូចអង្គុយស៊ុបនៅលើភ្លៅរាងក្រាស់ ជុងហ្គុកមិនមាត់ សម្លឹងមើលរាងតូចដែលគេងលក់ នៅលើទ្រូងទូលាយរបស់នាយ។
ទ្រីងៗ..!
“ហេឡូ លោកម្ចាស់” មៃឃើល
“ប្រាប់បុគ្គលិកទាំងអស់ ហាមមិនឲឡើងមកការិយាល័យរបស់យើងដាច់ខាត ឯកសារស្អីក៏ដោយ ចាំយើងទៅសញ្ញេពេលស្អែក”
“តែ...” មៃឃើល
“យើងប្រាប់បែបណា ក៏ធ្វើបែបនិងទៅ!”
“បាទទាន តាមសម្រួលចុះ ចាំខ្ញុំ ផ្តល់ដំណឹងជូនបុគ្គលិកទាំងអស់” មៃឃើលបិទទូរស័ព្ទ និងរហ័សទៅប្រាប់បុគ្គលិកទាំងអស់ បើមានអ្នកឡើងទៅជាន់ខាងលើជាបន្ទប់ការិយាល័យរបស់នាយកប្រតិបត្តិ គេនេះហើយ ជាអ្នកទទួលបន្ទុកទាំងស្រង់  ដូច្នេះបង្ការ ទុកមុនឲហើយ ចៀសវាងហេតុការណ៍ដែលមិនចង់គួរឲជួបប្រទះ។

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now