«វានៅតែមិនចង់ប្រាប់ដដែលទេ លោកម្ចាស់»កូនចៅក្រោមបង្គាប់របស់ជុងហ្គុកវាយវាមួយដំណំប៉ុន្តែវាដូចជាសាច់តាន់គ្រាន់បើ សុខចិត្តឈឺសាច់ក៏មិនខ្ចីនិយាយប្រាប់មេខ្លោងដែលបញ្ជាវាមកដែល«ស្មោះស្ម័គ្រនឹងម្ចាស់ខ្លាំងគ្រាន់បើ ហ្ហឹស!!»នាយសើចចុងមាត់ សម្លឹងមើលរូបភាពចំពោះមុខទាំងខ្ពើមរអើម
«អាឈាមថោកនេះហើយ ដែលជិតនិងបំផ្លាញយន្តហោះឯងឲរលាយហិនហោចនោះអាចង្រៃ ហាហា»
«ប្រាវ!!»សម្លេងឈើក្តាបន្ទះលើកមកទះមុខបុរសនោះមួយទំហឹងដៃ គ្មាននរណាក្រៅពីម៉ៃឃើល!! គេគោរពកោតខ្លាចជុងហ្គុកណាស់ ចុះអ្នកផ្សេងមានសិទ្ធិអីមកមើលងាយនិយាយស្តីមិនចេះយកខួរមកគិត
«ឈប់ម៉ៃឃើល»ម៉ៃឃើលបញ្ឈប់សកម្មភាពទ្រឹង
«ហឹស!! ខួរឯងប្រហែលមិនទាន់គិតបានជ្រៅជ្រះល្អ ទើបមកចង់សាកនិងយើង»ជុងហ្គុកជញ្ជក់មាត់តិចៗ
«យើងមិនបានស្តាយក្រោយទេ ដែលមកបំផ្លាញឯងនោះអា រេរ៉ា-»
«ផាំង!!»កាណុងកាំភ្លើងដែលកេះទុករួចជាស្រេច ទម្លុះជើងខាងស្តាំ
បោះពួយយ៉ាងរហ័ស បង្ករភាពឈឺផ្សាដល់វារហូតយកដៃខ្ទប់ជើង ជាប់! ដាវសាំមូរ៉ៃសម្លៀងទុកមិនចាំបាច់យកមកប្រើការ ដាក់កាំភ្លើងទៅតៃស្មឹងលឿនជាងជុងគុកចូលមកចាប់លើករាងកាយដែលគ្មានកម្លាំង របស់វាទៅបោកសន្ធប់និងជញ្ជាំងមួយអស់កម្លាំង !! កែវភ្នែកក្រហមឆ្អាល់វាហ៊ានណាស់ ហៅត្រកូលរេរ៉ាវែលភ្ជាប់និងពាក្យអា ពេញៗមាត់
«អាចង្រៃ !! ហ៊ានតិះដៀលត្រកូលយើងហ្អេស៎ មិនទាន់ឃើញក្តា
មឈូសមិនស្រក់ទឹកភ្នែកមែន» ម៉ៃឃើលឈរមើលទស្សនីយ៍ភាពនេះជាមួយស្នាមញញឹម នាយទាយរួចហើយបើមិនស្លាប់ដោយស្នាដៃគេទេ ក៏ងាប់ដោយសារលោកម្ចាស់គេដែល មាត់ឥតគម្របនិយាយឲគេក្តៅក្រហាយ ងាប់ស្ទិចឹងបានវាសាកសម!!សម្លេងដកដង្ហើមចង្រិតគៀកងាប់របស់វា ធ្វើឲអ្នកនៅទីនេះផ្ទាល់ស្ងាត់មាត់ដូចគេចុក !!ជុងហ្គុកស្ថិតនៅក្នុងភាពខឹងសម្បារដដែល
«មិនបាច់សួររកចម្លើយពីវាតទៀតទេ !! ធ្វើទុក្ខបុកម្នេញវាឲឈឺចាប់ ឈឺតែមិនស្លាប់ ប៉ុន្តែនៅសល់ដង្ហើម !! កុំឲវាព្រហើនហ៊ាននិយាយសម្តីឈ្លើយចេញមកទៀត»នាយដើរចាកចេញទៅ ជាមួយទឹកមុខក្តៅក្រហាយ ភ្លើងឆេះនៅក្នុងចិត្តមិនមានអ្នកពន្លត់បាន !!
YOU ARE READING
💚 បណ្តូលចិត្តរេរ៉ាវែល 💚
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង